ទស្សនិយភាព | សៀកជាមួយហ្វារពន្លឺសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

មកចូលរួមអបអរសាទរសិល្បៈសៀកនៅវិទ្យាស្ថានបារាំងតាមរយៈសម្តែងពីរនៅលើឆាកសម្តែងខាងក្រៅរបស់យើង !

វិទ្យាស្ថានប្រារព្ធពិធីសិល្បៈតាមដងផ្លូវ និងសៀកជារៀងរាល់ឆ្នាំនៅចុងឆ្នាំ ហើយអញ្ជើញលោកអ្នកទាំងអស់គ្នា ទាំងក្មេង ទាំងចាស់ ចូលរួមសប្បាយរីករាយនៅមុខអ្នកកាយសម្ព័ន្ធ វិលមុខជាងលើកចុងក្រោយ ដោយ កាយសម្ព័ន្ធ ហ្វាពន្លឺសិល្បៈ និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជួបគ្នានៅថ្ងៃទី ១៤ និង ១៥ ខែធ្នូ វេលាម៉ោង ៧យប់ សម្រាប់ពីររាត្រី អំពីសិល្បៈសៀកគ្រប់ទម្រង់ !

ចូលរួមដោយសេរី
ឆាកសម្តែងខាងក្រៅនៃវិទ្យាស្ថានបារាំង
• ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ វេលាម៉ោង ៧យប់
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៖ ជំនោរសមុទ្រ

តាមរយៈការលេងកាយសម្ព័ន្ធ ការលេងសើច និងការបោកបញ្ឆោតផ្សេងទៀត សិល្បករមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាំអ្នកចូលទៅក្នុងរឿងដែលមានធាតុពីរលាយបញ្ចូលគ្នា៖ យើងពិពណ៌រនាពីធាតុពីរ គឺទឹកនិងខ្យល់ បានប៉ះដង្គិចគ្នាបង្កើតបានជាចលនា ឡើងចុះ ស្ងាប់ស្ងាត់ប្រៀបដូចជាអារណ៍ពុះកញ្ជោល សប្បាយ រីករាយ ទុក្ខសោក និង ការរួបរួម សាមគ្គីគ្នា ដែលអាចធ្វើអោយ ឆ្ពោះទៅកាន់គោលដៅតែមួយ ប្រកបដោយនិរន្តភាព។    

 
• ថ្ងៃសុក្រ ទី១៥ ខែធ្នូ វេលាម៉ោង ៧យប់
អង្គការភ្លើងហ្វារពន្លឺសិល្បៈ៖ ក្រហម

ក្រហម លើកទឹកចិត្តយុវជនកម្ពុជាឱ្យនិយាយអំពីប្រវត្តិសាស្រ្តដ៏រន្ធត់នៃរបបខ្មែរក្រហម ដែលបានគ្រប់គ្រងប្រទេសក្នុងអំឡុងផ្នែកទីពីរនៃទសវត្សរ៍ទី 70 ។ នៅក្រោយរបបខ្មែរក្រហម ប្រជាជនកម្ពុជាជាច្រើនមានការតក់ស្លុតដោយសារភាពភ័យខ្លាចដែលពួកគេបានជួប។ ពេលត្រឡប់មកផ្ទះវិញ គេបានរកឃើញថា ដីរបស់គេត្រូវបានអ្នកផ្សេងរឹបអូស គ្រួសាររបស់ពួកគេបានបាត់បង់ ហើយជីវិតចាស់របស់ពួកគេក៏បាត់រហូតទៅ។ ដោយការដាក់ការសម្តែងនេះនៅលើឆាក រឿងដ៏អាក្រក់ទាំងនេះអាចឈានដល់ទីបញ្ចប់។

Related post