ពិព័រណ៍ | ណាត់ ណាប់ ម៉ាប់

ចាប់ពីថ្ងៃទី18 ខែមីនា ឆ្នាំ2021 វិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជានឹងប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវរដូវកាលវប្បធម៌ដំបូងនៃកម្មវិធីប្រចាំឆ្នាំរបស់ខ្លួនដែលផ្តោតលើ ដំណើរវិវត្តន៍ របស់វិស័យវាយនភណ្ឌ! ការផលិត ម៉ូដសម្លៀកបំពាក់ ការបង្កើត និងភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងទៀត នឹងក្លាយជាបេះដូងនៃព្រឹត្តិការណ៍វប្បធម៌របស់យើងខ្ញុំចាប់ពី ខែមីនា ដល់ខែឧសភា ឆ្នាំ2021។

ការសម្ពោធពិធីតាំងពិព័រណ៍ ចាប់ផ្តើមលើប្រធានបទ “ណាត់​ណាប់ ម៉ាប់” នៅថ្ងៃទី18 ខែមីនា នាពេលខាងមុខនេះ ដែលផ្តោតលើវិស័យវាយនភណ្ឌគ្រប់ប្រភេទទាំងអស់ ក្រោមទម្រង់ជាអំបោះ ក្រណាត់សម្រាប់សំលៀកបំពាក់ប្រពៃណី ក្រណាត់សំពត់ ក្រមា កន្ទេល កម្រាល ផ្ទាំងក្រណាត់ លាយបញ្ចូលគ្នា នឹងផ្គុំគ្នា ដើម្បីបង្កើតបានជាកម្រាលព្រំដ៏ស្រស់ស្អាត និងប្លែកភ្នែក ឆ្លុះបញ្ចាំងអំពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ឧស្សាហកម្មនេះ។

កម្មវិធីវប្បធ៌មនេះ បានប្រមូលផ្តុំ៖
– ក្រណាត់ដែលបានមកពីសារមន្ទីរជាតិនៃកម្ពុជា ក៏ដូចជា សំលៀកបំពាក់ និងក្រណាត់ពីរបាំព្រះរាជទ្រព្យនៃប្រទេសកម្ពុជា។
– ស្នាដៃរបស់សិល្បករ ក៏ដូចជាសិប្បករ ជនជាតិខ្មែរឬរស់នៅក្នុងប្រទេសកម្ពុជា រួមមាន៖
ស៊ីលវាំង លីម, ពេជ្រ សុភាព, ឯម រៀម, រ៉ុមីដា គេធ, តូម៉ាស ចាសហ្វ្រេ, អេរិក រេសុីណា និង ទិត្យ វាសនា
– គម្រោងរបស់ មីរីយ៉ាម អូម៉ា អាវ៉ាឌី «ហ្ស៊ីរ៉ូម៉ានី បាល់កញ្ចក់» នៅក្នុងកូលិកស្សិនឆ្នាំ ២០២១ (LA COLLECTION 2021) នៅវិទ្យាស្ថានបារាំងនៅប៉ារីស។
– រូបភាពរបស់ស្ត្រី ដែលធ្វើការនៅក្នុង វាយនភ័ណ្ឌដែលថតដោយអ្នកថតរូប ម៉ិច សេរីរ័ត្ន, ពេជ្រ សុភាព និងសុវណ្ណ ភីឡុង។រូបថតពាក់កណ្តាលខ្លួន ដែលរៀបចំតាំងបង្ហាញដោយអ្នកសារព័ត៌មាន អេលេអូណូរ៉េ សុខអាលកូវិច
– សំរង់វីដេអូក្បាច់រាំ របស់សិល្បករ ល័ ហ្វូល៊ែ ជាសិល្បករដំបូងក្នុងពិភពក្បាច់រាំទំនើប។

ការសម្ពោធការតាំងពិព័រណ៍ នេះត្រូវបានលើកថ្ងៃដោយសារស្ថានភាពជំងឺឆ្លងដែលកំពុងរីករាលដាលនៅភ្នំពេញ។

Related post