បើកទទួលចុះឈ្មោះប្រឡង DELF/DALF (កញ្ញា)


ព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទប្រឡង >> ចុចទីនេះ <<
ព័ត៌មានស្តីពីកាលវិភាគប្រឡង DELF/DALF សម្រាប់ខែកញ្ញា ២០២២ >> ចុចទីនេះ <<
សូមអញ្ជើញមកចុះឈ្មោះចាប់ពីឥឡូវនេះតទៅតាមរយៈ៖ https://institutfrancais-cambodge.com/examens-et-certifications/
ឬទាញយកបែបបទចុះឈ្មោះ៖ 
DELF Junior 
DELF/DALF Tout Public

ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាបត្រ DELF/DALF Tout Public និង Junior បើកទទួលពាក្យហើយ !
សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាបត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិ៖ សម្រាប់ការសិក្សា ការងារ ឬសម្រាប់ការទៅរស់នៅក្នុងប្រទេសប្រើភាសាបារាំងណាមួយ ជាមួយសញ្ញាបត្រកម្រិត B2។ វិទ្យាស្ថានបារាំងជាមជ្ឈមណ្ឌលប្រឡងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។

សញ្ញាបត្រ DELF/DALF ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសចំនួន ១៧៤ លើ ៥ ទ្វីប។ ប្រភេទនៃសញ្ញាបត្រ DELF/DALF ទាំងអស់ (សម្រាប់មនុស្សពេញវ័យទូទៅ សម្រាប់វ័យជំទង់ សម្រាប់សិស្ស សម្រាប់កុមារនិង សម្រាប់ជំនាញ) មានសុពលភាពពេញមួយជីវិត។ សញ្ញាបត្រនីមួយៗវាយតម្លៃកម្រិតចំណេះដឹងរបស់លោកអ្នកក្នុងជំនាញទាំងបួនគឺ៖ ការស្តាប់ និងការសរសេរ ការសន្ទនានិងការឆ្លើយសំនួរលើអំនាន។

>> ស្វែងយល់ពីព័ត៌មានទូទៅលើខិត្តប័ណ្ណនៃសញ្ញាបត្រ DELF/DALF <<

ចុះឈ្មោះប្រឡងពីថ្ងៃទី ០១ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២២

ចុះឈ្មោះ តាមអនឡាញលើវេបសាយរបស់យើងតាមរយៈគណនីយនិស្សិតរបស់លោកអ្នក, ទាក់ទងមកយើងខ្ញុំ តាមរយៈទូរសព្ទលេខ ០១២ ៣៦៧ ៣៣៥ / ៣៣៧ – ០១៥ ៤៦៣ ៤២៥ ឬ សូមអញ្ជើញមកកន្លែងចុះឈ្មោះរបស់មជ្ឈមណ្ឌលភាសា។

Related post