Tags :ភាពយន្ត-តន្ត្រី

បណ្ណាសារ

ទស្សនិយភាព | ភាពយន្ត-តន្ត្រី ជាមួយកែវ ដូរីវ៉ាន់

ខាងក្រៅអគារ ថ្ងៃព្រហស្បតិ៍ ទី13 ខែតុលាម៉ោង 6:30 ល្ងាច ចូលរួមដោយសេរី កែវ ដូរីវ៉ាន់ ជាមួយក្រុមតន្រ្តីកររបស់លោក វិទ្យាស្ថានបារាំងសូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមកម្មវិធីស៊ីណេ-តន្ត្រីដ៏វិសេសវិសាលមួយ ៖ នៅក្នុងសួនច្បារវិទ្យាស្ថានបារាំង ដោយការបញ្ចាំងភាពយន្តខ្លីខាងក្រៅអគារ របស់ប៊ូស្តឺ គៀតុង ឆាលី ឆាព្លីង (សាក់ឡូ) និងហ្សក មេល្យែស ! ភាពយន្តទាំងនេះនឹងត្រូវចាក់បញ្ចាំងដោយមានការប្រគំតន្ត្រីអម ដែលសុទ្ធសឹងជាបទភ្លេងនិពន្ធឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍នេះ ដោយតន្ត្រីករ មកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលដឹកនាំដោយលោក កែវ ដូរីវ៉ាន់។​Read More