កម្មវិធីជំរុំរដូវក្តៅ
អាណាព្យាបាល កំពុងតែស្វែងរក សកម្មភាពនានា ដើម្បីអោយកូនៗ របស់លោកអ្នកកម្សាន្ត ព្រមទាំងសិក្សាក្នុងពេលតែមួយ ក្នុងឱកាស វិស្សមកាលរដូវក្តៅ មែនឬទេ? វិទ្យាស្ថានបារាំងនៅកម្ពុជា ផ្តល់ជូនលោអ្នកនូវកម្មវិធីបោះជំរុំរដូវក្តៅ ចំនួន ២ ក្នុងខែកក្កដា ! ជាមួយនឹងកាលវិភាគនៃសកម្មភាពលាយឡំជាមួយមេរៀនភាសាបារាំង កីឡា សិល្បៈ និងតន្ត្រី ក៏ដូចជាវគ្គភាពយន្ត និងសិក្ខាសាលាច្នៃប្រឌិត និងការធ្វើម្ហូប ដោយសកម្មភាពទាំងនេះនឹងជួយបំពេញនូវសកម្មភាពប្រចាំថ្ងៃរបស់កូនៗលោកអ្នកបានយ៉ាងល្អឥតខ្ចោះ !
- អាយុ៖ ៨-១២ ឆ្នាំ
- កាលបរិច្ឆេទ៖ ការបោះជំរុំ “អាហារ” ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ខែកក្កដា / ការបោះជំរុំ “រឿងនិទាន និងរឿងព្រេង” ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែកក្កដា
- ពេលវេលា៖ ច័ន្ទដល់សុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ៤ រសៀល
- $២៣០ ក្នុងមួយសប្តាហ៍ (រួមបញ្ចូលអាហារថ្ងៃត្រង់ និងអាហារសម្រន់នៅភោជនិយដ្ឋាន Le Bistrot)
- ចំនួនកន្លែងមានកំណត់! ទទួលត្រឹម ១២ នាក់ប៉ុណ្ណោះ
- ចុះឈ្មោះតាមរយៈ៖ [email protected] ឬ តេមក ០១២ ៣៦៧ ៣៣៥ / ៣៣៧ ឬ ០១៥ ៤៦៣ ៤២៥
ថ្នាក់បំប៉នភាសាបារាំង
តើលោកអ្នកមានកូនៗ ចូលរៀននៅសាលាបារាំង (LFRD, EFI, etc.) នៅភ្នំពេញមែនឬទេ? ពង្រឹងជំនាញភាសារបស់ពួកគាត់ ក្នុងអំឡុងវិស្សមកាលរដូវក្តៅ ដើម្បីរៀបចំពួកគាត់ ក្នុងពេលបើកបវេសនកាល ដោយការសិក្សារបស់ពួកគាត់នឹងទទួ
- មាន ២ ក្រុម៖ ក្រុមអាយុ ៦-៨ ឆ្នាំ & ក្រុមអាយុ ៩-១១ ឆ្នាំ
- វគ្គសិក្សាចំនួន ២ វគ្គ៖ វគ្គ A ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែកក្កដា / វគ្គ B ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហា
- ពេលវេលា៖ ច័ន្ទដល់សុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២:១៥ថ្ងៃ
- $១១០ ក្នុងមួយវគ្គ (រួមបញ្ចូលអាហារសម្រន់)
- ចុះឈ្មោះតាមរយៈ៖ [email protected] ឬ តេមក ០១២ ៣៦៧ ៣៣៥ / ៣៣៧ ឬ ០១៥ ៤៦៣ ៤២៥