ការប្រកួត ក្បាច់រាំសេរី នៅវិទ្យាស្ថានបារាំង

សូមអញ្ជើញមកអបអរសាទរការបញ្ចូលវិញ្ញាសារក្បាច់រាំសេរី ឬយើងហៅថា break dance ក្នុងចំណោមវិញ្ញាសារកីឡាបន្ថែមដែលត្រូវប្រកួតនៅប៉ារីសឆ្នាំ ២០២៤ តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងនេះដែរ វិទ្យាស្ថានបារាំងក៏រៀបចំឲ្យមានការប្រកួតរាំសេរីនេះផងដែរ ! ជួបគ្នានៅថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា សម្រាប់ការជម្រុះជុំដំបូង និងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងតន្រ្តីរបស់ ឌីជេ និងការប្រគុំតន្ត្រីបន្តផ្ទាល់ បន្ទាប់ពីការសម្តែងនានា !

ជូនចំពោះ B-Boys និង B-Girls នៅប្រទេសកម្ពុជាទាំងអស់ នៅតែមានឳកាសអាចចុះឈ្មោះបាន!! អ្នករាំល្អដ៌ឆ្នើមបំផុតនឹងឈ្នះប័ណ្ណអំណោយ សំភារៈ ព្រមទាំងឈ្នះនូវដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងជាមួយនឹងការស្នាក់នៅ និងការចូលរួមក្នុងកម្មវិធី TROPHÉE MASTERS 2024 នៅទីក្រុងទូឡូស្សឹ។

ទំនាក់ទំនងតាមតេឡេក្រាម +33613561145
ដំណើរការ

ថ្ងៃសុក្រ ទី៣១ ខែឧសភា
– ចាប់ពីម៉ោង ៦កន្លះល្ងាច ដល់ ៨កន្លះយប់៖ ការជម្រុះជុំដំបូង
– ចាប់ពីម៉ោង ៨កន្លះយប់ដល់ម៉ោង ១០កន្លះយប់៖ DJ-Set ជាមួយ Thai Binh Dong aka DJ Style D

ថ្ងៃសៅរ៍ទី ០១ ខែមិថុនា
– ចាប់ពីម៉ោង ៦ល្ងាច ដល់ ម៉ោង ៨យប់៖ ការប្រកួតរាំសេរី
– ចាប់ពីម៉ោង ៨យប់ ដល់ ៨កន្លះយប់៖ ការពិភាក្សារបស់គណៈវិនិច្ឆ័យ
– ចាប់ពីម៉ោង ៨កន្លះយប់ ដល់ម៉ោង ៩យប់៖ ពិធីប្រគល់រង្វាន់
– ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ១១កន្លះយប់៖ ការប្រគុំតន្ត្រីផ្ទាល់ជាមួយ The Core

ចូលដោយសេរី 

គណៈវិនិច្ឆ័យ

– BBOY Slick
– BGIRL Tinnie Rawk
– BBOY Alex

រង្វាន់

– រង្វាន់ទី១៖ សម្រាប់មនុស្ស ២ នាក់ លើដំណើរកម្សាន្ត និងការស្នាក់នៅប្រទេសបារាំងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ជាមួយនឹងការចូលរួមក្នុងកម្មវិធី CAMPING នៃមជ្ឈមណ្ឌលជាតិសម្រាប់របាំ (CND) នៅទីក្រុងប៉ារីស និងក្នុងកម្មវិធី TROPHÉE MASTERS 2024 ដែលជាការប្រកួតផ្តាច់មុខអន្តរជាតិ នៅទីក្រុងទូឡូស្សឹ ជាមួយនឹងការប្រកួតរាំជាលើកដំបូងបំផុត សម្រាប់ battles 5vs5
– រង្វាន់ទី២៖ ឧបករណ៍បំពងសម្លេងប៊្លូធូស កន្រ្តកចំណីអាហារបារាំង សៀវភៅស្តីពីក្បាច់រាំសេរី និងប័ណ្ណអំណោយ ពី Decathlon ដែលមានតម្លៃ ១២៥ ដុល្លារក្នុងម្នាក់
– រង្វាន់ទី៣៖ សៀវភៅស្តីពីក្បាច់រាំសេរី កន្រ្តកចំណីអាហារបារាំង និងប័ណ្ណអំណោយ ពី Decathlon ដែលមានតម្លៃ ៧៥$ ដុល្លារក្នុងម្នាក់
– រង្វាន់ទី៤៖ ប័ណ្ណអំណោយ ពី Decathlon ដែលមានតម្លៃ ៥០ដុល្លារក្នុងម្នាក់

សូមអញ្ជើញចូលរួមអោយបានច្រើនកុះករ !

Related post