សម្តែងគំនូរ | សំំ ដារ៉ូ

សូមអញ្ជើញមកស្គាល់លោក សំ ដារ៉ូ វិចិត្រករ និងជាវិចិត្រករគូររឿងនិទានជារូបភាព ក្នុងការសម្តែងចូលរួមជាសេរីពីសាធារណជន នៅក្នុងរោងកុននៃវិទ្យាស្ថានបារាំង !
ផ្តល់ឱ្យគាត់នូវពាក្យគន្លឹះ គំនិត ឬប្រធានបទមួយ ហើយគាត់នឹងទាញយកជាគំនិត និងព័ត៌មានដែលផ្តល់ឲ្យនោះ ដើម្បីគូរនៅចំពោះមុខអ្នក ភ្លាមៗតែម្តង ! លោកនឹងនិយាយរៀបរាប់ ក្នុងជំនួបនេះផងដែរ អំពីអាជីពក្នុងពិភពសិល្បៈក្រាហ្វិច ការបំផុសគំនិត និងរឿងកំប្លែងថ្មីៗ ណាក់ រ៉ាក់ ដែលជាភាគទី២ ដែល ត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
សំ ដារ៉ូ ជាវិចិត្រករ និងជាអ្នកគំនូរជីវចល សហស្ថាបនិកក្រុមហ៊ុន ក្រមួន ដែលជាក្រុមហ៊ុនឯកទេសខាងក្រាហ្វិក និងទំនាក់ទំនង។ ថ្មីៗនេះគាត់បានបោះពុម្ពរឿងកំប្លែងដំបូងរបស់គាត់ដែលមានចំណងជើងថា ទស្សនៈ នរៈ (Nakrak៖  Visions) ដែលបំផុសគំនិតដោយទេវកថានិងសិល្បៈខ្មែរ។

Related post