សន្និសីទ | ស្ត្រី និងការផលិតកែវ ៖ ការជម្នះឧបសគ្គដ៏លំបាកមួយ

>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ជំនោរអាស៊ី»  <<

ចាប់តាំងពីឆ្នាំ១៩៦០មក មជ្ឈដ្ឋានសិល្បៈផ្នែកកែវបានជួបនឹងរបត់ខ្លាំងមួយ។ កន្លងមក ការងារនេះត្រូវបានចាត់ទុកថាជាការងាររបស់ប្រុសៗ ប៉ុន្តែនៅឆ្នាំនោះមនុស្សស្រីដែលធ្វើការងារក្នុងផ្នែកនេះបានផុលផុសឡើងយ៉ាងខ្លាំង។ បាឋកថានេះចាប់អារម្មណ៍លើការចូលរួមរបស់ស្ត្រីទៅក្នុងវិស័យនេះនៅសតវត្សទី២០ ហើយនឹងផ្ដល់និយមន័យស៊ីជម្រៅឡើងវិញពីការច្នៃប្រឌិតកែវអន្តរជាតិតាមរយៈសមុច្ច័យរបស់សារមន្ទីរសិល្បៈតាំងលម្អនៅក្រុងប៉ារីស។

—–

អាណា មីលលេ គឺជាអ្នកអភិរក្សបេតិកភ័ណ្ឌ ទទួលបន្ទុកសមុច្ច័យសិល្បៈនៅសារមន្ទីរសិល្បៈសម័យទំនើប និងសហសម័យនៅទីក្រុងស្ត្រាសបួរ និងជាសហអ្នករៀបចំពិព័រណ៍«ផ្លុំ !» ៖ អ្នកឌីសាញ១០នាក់ ១០ឆ្នាំ ១០ភាជន៍»។ អ្នកស្រីបានធ្វើការនៅសារមន្ទីរកែវខននីង និងបានសិក្សាពីសមុច្ច័យរបស់សារមន្ទិរសិល្បៈតាំងលម្អនៅទីក្រុងប៉ារីស ពាក់ព័ន្ធនឹងស្ត្រីនៅក្នុងការច្នៃប្រឌិតកែវ។

Related post