សន្និសីទ | សិប្បកម្មប្រពៃណីក្នុងសង្គមខ្មែរ

សិប្បកម្មប្រពៃណី គឺជាកិច្ចការហត្ថកម្មប្រកបដោយសិល្បៈ និងការច្នៃប្រឌិតដែលតែងសង្កេតឃើញអ្នកភូមិខ្លះផលិត ដើម្បីប្រើប្រាស់និងដោះដូរជំនួយសេដ្ឋកិច្ចគ្រួសារតាំងពីដើមរៀងមក។ វត្ថុទាំងឡាយកើតពីការងារសិប្បកម្មប្រពៃណីនោះមានច្រើនរាប់មិនអស់ដូចជា តម្បាញសូត្រ អំបោះ ក្រងរពាក់ ឫស្សី ស្មូន ដាប់ស្បែក ដំដែក ឆ្លាក់ឈើ និងថ្ម ។ល។ វិជ្ជាក្នុងកិច្ចការសិប្បកម្ម ភាគច្រើនកើតពីការរៀនសូត្របន្តគ្នាក្នុងគ្រួសារ ឬក្នុងភូមិ ពីជំនាន់មួយទៅជំនាន់មួយទៀត។ សិប្បកម្មប្រពៃណីក៏រាប់បានថាជា “មត៌កវប្បធម៌អរូបី” ដែលជាអត្តសញ្ញាណនៃសហគមន៍នីមួយៗ ហើយត្រូវការថែរក្សា លើកស្ទួយ ការពារ ផ្សព្វផ្សាយ បណ្តុះបណ្តាល និងបន្តវេនផងដែរ។

លោក ហ៊ួន សាវង ជាមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្នុងឆ្នាំ២០០៨-២០១១ លោកគឺជាអតីតនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅឆ្នាំ២០១៥ លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមហិដុល (ប្រទេសថៃ)។ ក្នុងវិស័យស្រាវជ្រាវនិងសិល្បៈវប្បធម៌ លោកធ្លាប់ធ្វើការក្នុងគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូ (ឆ្នាំ២០១៤) និងបានបោះពុម្ពផ្សាយអត្ថបទមួយចំនួនតូចក្នុងគេហទំព័រយសោធរ។ ជំនក់ចិត្តផ្សេងពីការងារស្នូលរបស់លោក គឺការរៀនសង្កេតមើលកិច្ចពិធី ទំនៀមទម្លាប់ សិល្បៈ និងសិប្បកម្មរបស់អ្នកស្រុក។

Related post