សន្និសីទ | វាចាសិល្បករ ម៉ាទីដ ប្រឺទីឡូ, កាមីឡូ ប៊ែរណាល់, អាលីស៊ីចា ប៉ាតាណូស្កា និង អាន ស៊ីរ៉ាដាគីស

>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ជំនោរអាស៊ី» <<

តើគិតយ៉ាងម៉េចចំពោះវត្ថុដែលនៅជុំវិញខ្លួនដោយផ្ដើមចេញពីចំណេះធ្វើដែលខ្មែរយើងមាន? តើធ្វើដូចម្ដេចដើម្បីបង្កើត និងច្នៃប្រឌិតវត្ថុថ្មីនៅកម្ពុជា? សូមអញ្ជើញមកទស្សនាវត្ថុទាំងនេះ និងរឿងរ៉ាវនានានៃការបង្កើតវត្ថុទាំងអស់នោះឡើង ដែលជាលទ្ធផលកើតចេញពីជំនួបរវាងសិប្បករ អ្នកឌីសាញ និងវត្ថុចាស់ៗក្នុងប្រវត្តិសាស្ត្រខ្មែរ។ នាឱកាសនៃការស្នាក់នៅរបស់សិល្បករ ៖ IDE international design experts សិល្បករផ្នែកឌីសាញ៤រូបបានមកកម្ពុជាផលិតវត្ថុថ្មីៗនៅក្នុងរោងជាងកុលាលភាជន៍នៅខេត្តសៀមរាប។ បន្ទាប់ពីការស្នាក់នៅរយៈពេល១ខែកន្លះ សិល្បករម៉ាទីដ ប្រឺទីឡូ, អាន ស៊ីរ៉ាដាគីស, កាមីឡូ ប៊ែរណាល់, អាលីស៊ីចា ប៉ាតាណូស្កា នឹងបង្ហាញស្នាដៃដែលត្រូវបានសម្រេចឡើងក្នុងឱកាសនៃកិច្ចពិភាក្សាតុមូលមួយ បន្ទាប់ពីបានមុជចូលទៅក្នុងវប្បធម៌ខ្មែរ។ 

———

អាន ស៊ីរ៉ាដាគីស៖ ជាអ្នកឌីសាញដែលជាប់បរិញ្ញាបត្រពីសាលាអប់រំជាន់ខ្ពស់សិល្បៈទីក្រុងបកដូរនៅឆ្នាំ១៩៩៨ ។ នៅឆ្នាំ២០០៤ នាងបានបង្កើតឈុតសម្ភារៈប្រើប្រាស់នៅតុអាហារដំបូងឱ្យមេចុងភៅហ្គី សាវ៉ូយ ដោយសហការជាមួយសិប្បកម្ម Bernardaud។ បន្ទាប់មក នាងសហការជាមួយចុងភៅ និងសិប្បករជាច្រើនទៀត ដើម្បីបង្កើតឈុតតុអាហារជាច្រើន។ ចាប់តាំងពីឆ្នាំ២០០៦មក នាងរៀបចំព្រឹត្តិការណ៍មួយភ្លែតៗក្រោមរូបភាពជាកាហ្វេ ឬអាហារពេលល្ងាច ហើយមានកិច្ចសហការផ្នែកសិល្បៈជាមួយមេចុងភៅល្បីៗជាច្រើន ដូចជាអ៊ីណាគី អៃពីតាត, ហ្ស៊ីល ឌុយដូញ៉ុង, ហ្វ្រេដេរិក ឡាឡូ ឬម៉ារីលីន ហ្កូហ្កេ ជាដើម។ នាងបង្រៀនផ្នែកឌីសាញនៅសាលា Camondo នៅទីក្រុងប៉ារីស និងនៅសាលាជាតិជាន់ខ្ពស់សិល្បៈទីក្រុងលីម៉ូស។

អាលីស៊ីចា ប៉ាតាណូស្កា៖ អ្នកឌីសាញទទួលបានសញ្ញាបត្រផ្នែកសេរ៉ាមិក និងកែវនៅ Royal College of Art នៃទីក្រុងឡុងនៅឆ្នាំ២០១៤ និងផ្នែកឌីសាញសេរ៉ាមិកនៅ Académie des beaux-arts Eugeniusz Geppert de Wroclaw (ប៉ូឡូញ) នៅឆ្នាំ២០១១។ ម្ចាស់ពានរង្វាន់ជាច្រើន ក្នុងនោះមានរង្វាន់ Franz Award (២០១៩) , Mazda Design Award (២០១៨), British Glass Biennale (២០១៥)។ ស្នាដៃរបស់នាងត្រូវបានបញ្ចូលក្នុងសមុច្ច័យសិល្បៈ និងឌីសាញជាច្រើនរបស់សារមន្ទីរកែវនៃទីក្រុងសៀងហៃ និងសារមន្ទីរជាតិ Cracovie, TATE Modern (ទីក្រុងឡុង)ជាដើម។

កាមីឡូ ប៊ែរណាល់៖ ជាស្ថាបត្យករផ្នែកតុបតែងខាងក្នុង និងអ្នកឌីសាញផលិតផល។ កាមីឡូ ប៊ែរណាល់ ទទួលបានការបណ្ដុះបណ្ដាលនៅទីក្រុងប៉ារីស នៅសាលា Camondo។ លោកបានធ្វើការជាមួយសិប្បករល្បីៗនៅបារាំង ជាពិសេសរោងសិប្បកម្ម Sèvres/ F.Pouenat / Meisenthal / F. Pasolunghi ដើម្បីបង្កើតវត្ថុវិចិត្រជាច្រើនដោយប្រើសម្ភារៈផ្សេងៗ។ លោកបានដាក់តាំងលក់ស្នាដៃនៅក្នុងហាងរបស់សារមន្ទីរ Mmsée des Arts Décoratifs, បង្ហាញស្នាដៃនៅ MAD និងនៅ Maisons et Objets ទីក្រុងប៉ារីស។ លោកជាបេក្ខជនវគ្គផ្ដាច់ព្រ័ត្រសម្រាប់ពានរង្វាន់ Prix cinna/Ligne Roset និងបានចូលរួមក្នុងកម្មវិធី Disign Parade នៅឃុំ Hyères (ប្រទេសបារាំង) ដោយបង្ហាញពីចំណេះធ្វើរបស់អ្នកស្រុក។

ម៉ាទីដ ប្រឺទីឡូ៖ ជាបុគ្គលល្បីម្នាក់នៃវិស័យឌីសាញនៅប្រទេសបារាំង ធ្លាប់បង្កើតស្នាដៃរួមគ្នា និងម្នាក់ឯង។ នាងតែងតែចោទសួរពីបរិស្ថានសម័យបច្ចុប្បន្ន ដើម្បីនាំមកនូវចម្លើយជាសាកលយ៉ាងរស់រវើក និងដ៏រសើប។ នាងចាប់ផ្ដើមអាជីពរបស់នាងនៅទីក្រុងមីឡង់ ទីក្រុងឡុង និងនៅអាស៊ី។ បទពិសោធន៍ជាលក្ខណៈអន្តរជាតិទាំងនេះ ការធ្វើដំណើរ និងការចង់ដឹងចង់ឮរបស់នាង ជាប្រភពនៃការបំផុសគំនិត និងចំណង់ចំណូលចិត្តនៃការសហការថ្មីៗជាមួយអ្នកស្រុក។ នាងត្រូវបានគេទទួលស្គាល់ចំពោះការឌីសាញប្លែកពីគេ និងចម្រុះនៃការបង្កើតថ្មីរបស់នាងនៅក្នុងផ្នែកស្ថាបត្យកម្មខាងក្នុងទាំងសម្រាប់វិស័យឯកជន និងរដ្ឋ (Christofle, Daum, Baccarat, Gallerie Peyroulet, Mobilier National, Editions des Arènes, Bac Films, Shilla Hotels & Resorts, Ligne Roset, Parfums de Marly, La manufacture de Sèvres, Arteum au MAD, Gallerie luisa delle Piane, Boffi Paris)។

Related post