តន្រ្តីតាមអនឡាញ | ស្វែងយល់ពីឧបករណ៍តន្រ្តីប្រពៃណីខ្មែរ

ដើម្បីស្វែងយល់ពីភាពសំបូរបែបនៃតន្ត្រីខ្មែរពីម្សិលមិញនិងថ្ងៃនេះ វិទ្យាស្ថានបារាំងបានសហការជាមួយអនុប្រធានព្រឹទ្ធចារ្យបុរសនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកកែវ ដូរីវណ្ណ ដើម្បីផ្តល់ជូនលោកអ្នកនូវកិច្ចសន្ទនាតាមអនឡាញ អំពីឧបករណ៍ភ្លេងប្រពៃណីខ្មែរ! ទាំងទ្រឹស្តីនិងការអនុវត្ត សន្និសីទនេះមានគោលបំណងបង្ហាញពីភាពសម្បូរបែបនៃតន្ត្រីប្រពៃណីខ្មែរដែលជាបេះដូងនៃជីវិតប្រចាំថ្ងៃរបស់ជនជាតិខ្មែរ។

ឧបករណ៍ខ្សែ៖ ទ្រខ្មែរ ទ្រអ៊ូ និងទ្រសោ
ឧបករណ៍ខ្យល់៖ ប៉ី, ខ្លុយ
ឧបករណ៍ដំ៖ ស្គរ
ព្រមទាំងឧបករណ៍តន្រ្តីផ្សេងៗទៀត !

ដើម្បីចូលរួម 👉 https://us06web.zoom.us/j/84550574377


អ្នកសម្របសម្រួល៖ កោ បូរិន
វាគ្មិន៖
កែវ ដូរីវណ្ណ សិល្បករ និងជាអនុប្រធានព្រឹទ្ធចារ្យបុរសនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ញ៉េប ពន្លឺ បម្រើការនៅបញ្ជាការដ្ធានកងទ័ពជើងទឹក ជាតន្រ្តីករ កងកិត្តិយសត្រែទ័ព( លេងឧបករណ័៍គ្រឿងដំ)។
សយ តុលា. បម្រើការនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយរងការិយាល័យវប្បធម៌សិល្ប: ជាតន្រ្តីករ (លេងឧបករណ៍គ្រឿងខ្សែ)។

Related post