សន្និសីទតាមអនឡាញ | ដំណើរផ្សងព្រេងរបស់អង្គការហ្វារពន្លឺសិល្បៈ

សូមអញ្ជើញមកជួបជាមួយស្ថាបនិកនៃអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញរបស់កម្ពុជាដែលមានឥទ្ធិពលអន្តរជាតិ៖ ហ្វារពន្លឺសិល្បៈ ! បង្កើតឡើងនៅខេត្តបាត់ដំបងជាង ៤០ ឆ្នាំមកហើយដំណើរផ្សងព្រេងរបស់មនុស្សជាតិនិងសង្គមដ៏ធំនេះបានចាប់ផ្តើមនៅក្នុងជំរុំជនភៀសខ្លួនដែលរត់គេចពីរបបខ្មែរក្រហម។ ជាក់ស្តែងបន្ទាប់មក អង្គការនេះក៏បានក្លាយជាកន្លែងអនុញ្ញាតឱ្យយុវជនបង្ហាញពីសមត្ថភាព និងទេពកោសល្យខ្លួនឯងតាមរយៈសិល្បៈ។ 

សព្វថ្ងៃនេះសិស្សជាង ១០០០ នាក់ទទួលបានអត្ថប្រយោជន៍ពីសាលានិងកម្មវិធីរបស់អង្គការក្រៅរដ្ឋាភិបាល៖ វគ្គបណ្តុះបណ្តាលសិល្បៈសម្តែង និងសិល្បៈទូទៅ ក្នុងទម្រង់ជាសិក្ខាសាលាឬវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលជួយកុមារនិងយុវវ័យឱ្យអភិវឌ្ឍ គំនិតច្នៃប្រឌិតទំនាក់ទំនងនិងផ្តោតអារម្មណ៍របស់ពួកគេ និងដើម្បីទទួលបានអាជីពសិល្បៈប្រកបដោយនិរន្តរភាពខណៈពេលដែលការអភិរក្សនិងលើកស្ទួយសិល្បៈនិងវប្បធម៌របស់កម្ពុជា។ កិច្ចប្រជុំនេះនឹងរំលឹកឡើងវិញអំពីប្រវត្តិរបស់អង្គការហ្វារពន្លឺសិល្បៈ និងគោរពវិញ្ញាណក្ខន្ធលោក ស្រី បណ្តូល ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីតនៅឆ្នាំនេះ។ 

ដើម្បីតាមដានសន្និស្នីទ 👉 ចុចទីនេះ !


អ្នកសម្របសម្រួល៖ កោ បូរិន
វាគ្មិន៖ ឃួន ដេត ប្រធានអង្គការហ្វាពន្លឺសិល្បៈ និងជានាយកសាលាសៀក, លោកតោ វុដ្ថា សិល្បករនិងជាប្រធាននាយកដ្ឋានសិល្បៈសូន្យរូបរបស់អង្គការហ្វារពន្លឺលសិល្បៈ
ស្វែងយល់បន្ថែមពីអង្គការហ្វារ៖ https://phareps.org/

Related post