សន្និសីទតាមអនឡាញ | ការស្រមើលស្រមៃនៃស្ថាបត្យកម្មនៅអាស៊ីអាគ្នេយ៍

តើយើងកំពុងឃើញការផ្លាស់ប្តូរគំរូក្នុងវិស័យស្ថាបត្យកម្មនៅអាស៊ីអាគ្នេយ៍ទេ?

ជាយូរយារណាស់មកហើយ ស្ថាបត្យកម្មច្រើនផ្តោតទៅលើគំរូនៃលោកខាងលិច ស្ថាបត្យករហាក់ដូចជារៀបចំឡើងវិញនូវគម្រោងស្នាដៃលើអគារ ដោយគិតគូរពីលក្ខខណ្ឌអាកាសធាតុជាក់លាក់នៃទីតាំងនីមួយៗ។ ពួកគេបានប្រើប្រាស់ឡើងវិញនូវសម្ភារៈ និងចំណេះដឹងផ្នែកអនុវត្តដែលមាននៅថ្នាក់មូលដ្ឋាន ដោយគោរពតាមលក្ខណៈម៉ូត បែបប្រពៃណីនៃបច្ចេកទេសសំណង់ប្រកបដោយនិរន្តរភាព។ រវាងភាពសន្សំសំចៃ និងទំនើប វាជាមធ្យោបាយថ្មីនៃការសម្លឹងមើលអគារកំពុងលេចចេញជារូបរាង។ តើវាជាទម្រង់និងវិធីយ៉ាងណា? សូមអរគុណចំពោះសក្ខីកម្មរបស់ស្ថាបត្យករដែលមានមូលដ្ឋាននៅប្រទេសវៀតណាម ឬប្រទេសកម្ពុជា យើងនឹងឆ្លុះបញ្ចាំងរួមគ្នាលើនិន្នាការស្ថាបត្យកម្មថ្មីទាំងនេះ។ 

វាគ្មិនជាច្រើន នឹងធ្វើបទបង្ហាញអំពីគម្រោងមួយ ឬពីរដែលបានអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅប្រទេសវៀតណាម ឬកម្ពុជា។

ដើម្បីចូលរួមសន្និស្នីទ 👉 ដំណភ្ជាប់

អ្នកសម្របសម្រួល៖ ហ្សាល ហ្គាលឡាវ៉ាដាំង (Charles GALLAVARDIN) សហស្ថាបនិកនៃ T3 Architects

វាគ្មិន៖

– តេរេហ្សា ហ្គាលឡាវ៉ាដាំង (Tereza GALLAVARDIN) សហស្ថាបនិក T3 Architects (វៀតណាម និងកម្ពុជា)
– ហ័ង ឡែម៉ាញ់តាង (HOANG Le Manh Thang) ស្ថាបនិក MO DAT (វៀតណាម)
– មីកែល ការ៉ូអូល (Mickael CARRUAULT) សហស្ថាបនិក MM+ (វៀតណាម)
អ៊ីវអន ហ្សាម (Yvon CHALM) សហស្ថាបនិក ACYC (កម្ពុជា)
– រស លីហ្សា (Lisa ROS) សហស្ថាបនិក Asma Architects (កម្ពុជា)

Related post