វេទិកាតុមូល | ដំណើរឆ្ពោះទៅរកសមភាពជាងមុន៖ ការទទួលយក ក្រុមបុគ្គលស្រលាញ់ភេទដូចគ្នាក្នុងសង្គមកម្ពុជា

វេទិកាតុមូលដែលរៀបចំដោយស្ថានទូតបារាំងប្រចាំកម្ពុជា។
ដំណើរឆ្ពោះទៅកាន់សមភាពកាន់តែច្រើនជាងមុន « ការត្រលប់ទៅមើលដំណើរនៃការព្រមទទួលយកមនុស្សLGBTQ+ នៅក្នុងសង្គមកម្ពុជា »

ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានស្គាល់ភាពរីកចម្រើនទាក់ទងនឹងការយល់ឃើញ និងការទទួលយកមនុស្ស LGBTQ+ នៅក្នុងសង្គម។ ទោះជាយ៉ាងណាក្តី នៅមានការលំបាកនៅឡើយទាក់ទងនឹងសមភាពស្តីពីសិទ្ធិ ហើយបច្ចុប្បន្នមនុស្សភាគច្រើនត្រូវបានរើសអើង ទទួលរងហិង្សា ការថ្កោលទោស ដោយសារភេទ និងអត្តសញ្ញាណយែនឌ័ររបស់ខ្លួន។ កត្តាមួយក្នុងចំណោមកត្តាសំខាន់នានាដើម្បីទទួលបានការវិវឌ្ឍវិជ្ជមានទាក់ទងនឹងបញ្ហានេះ គឺការព្រមទទួលយកពីសំណាក់សង្គម។ តើគេអាចលើកកម្ពស់ប្រកបដោយលក្ខណៈវិជ្ជមាននូវភាពផ្សេងគ្នា បរិយាប័ន្ន ការសន្តោសមនុស្សLGBTQ+ ក៏ដូចជាបង្កើតល័ក្ខខ័ណ្ឌសង្គមមួយដែលកាន់តែមានបរិយាប័ន្ន និងសមភាពសម្រាប់មនុស្សគ្រប់រូប ដោយមិនគិតអំពីភេទ ឬអត្តសញ្ញាណយែនឌ័ររបស់ពួកគេដោយរបៀបណា?

ក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងសម្រាប់សិទ្ធិអ្នកLGBQT+  ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលមួយលើប្រធានបទ «ដំណើរឆ្ពោះទៅកាន់សមភាពកាន់តែច្រើនជាងមុន៖ ការទទួលយកមនុស្សLGBTQ+ នៅក្នុងសង្គមកម្ពុជា»។ កិច្ចពិភាក្សាតុមូលនេះមានការចូលរួមពីតំណាងពិភពសិល្បៈ សារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សLGBTQ+។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សា នឹងមានការផ្លាស់ប្តូរយោបល់ជាមួយសាធារណជនដែលចូលរួម។

ការសម្របសម្រួល៖
Jade Sainte-Rose អ្នកស្រាវជ្រាវ មន្ត្រីតស៊ូមតិនៅ Klahaan

អ្នកចូលរួម៖
Jean-Marc Berthon ឯកអគ្គរដ្ឋទូតសម្រាប់សិទ្ធិរបស់មនុស្ស LGBTQ+
ឯម រៀម វិចិត្រករ
ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកា
• គុយ ធីតា, សហស្ថាបនិកនៃ « Love is Diversity »

Related post