ល្ខោននិយាយ | “ពូហំ អ្នកបើកឡាន” ដោយ អង្គការសកម្មភាពសិល្បៈ

រឿង “ថៅកែចិត្តចោរ” ជាស្នាដៃអក្សរសិល្ប៍ទំនើបនិពន្ធដោយ អ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន ក្នុងឆ្នាំ ១៩៥៦។ ស្នាដៃនេះបង្ហាញពីតថភាពពិតនៃសង្គមកម្ពុជានៅពេលនោះ៖ អយុត្តិធម៌សង្គម អំពើពុករលួយ កង្វះជំនាញរបស់កម្មករដែលមិនបានបណ្តុះបណ្តាល និងគ្មានការអប់រំ ការកៀបសង្កត់ និងគេងយកផលចំនេញលើជនក្រីក្រ និងភាពខ្វះគោលដៅរបស់យុវជនអំពីអនាគត។ ភាពពិតអតីតកាលមួយនេះនៅតែបន្តកើតមានក្នុងសង្គមខ្មែរសព្វថ្ងៃ។

អង្គការសកម្មភាពសិល្បៈ សូមអញ្ជើញលោកអ្នកមកស្វែងយល់ពីអក្សរសិល្ប៍ខ្មែរបុរាណនេះ ទស្សនាឡើងវិញក្នុងទម្រង់នៃការសម្តែងល្ខោននិយាយភាសាខ្មែរ៖ ជួបគ្នានៅថ្ងៃទី ២៧ និង ២៨ ខែមេសា សម្រាប់ការសម្តែងពីររឿង “ពូហំ អ្នកបើកឡាន” នៅលើឆាកសម្តែងខាងក្រៅរបស់វិទ្យាស្ថានបារាំង !

សំបុត្រមានដាក់លក់នៅកន្លែងផ្តល់ព័ត៌មានរបស់វិទ្យាស្ថានបារាំងចាប់ពីថ្ងៃទី ២០ ខែមេសា
ជាភាសាខ្មែរ ដោយបកប្រែជាភាសាបារាំង និងអង់គ្លេស។

 
សង្ខេបរឿង

ហំ គឺជាអ្នកបើកបរ និងធ្វើការឱ្យថៅកែមានទ្រព្យម្នាក់។ នៅពេលដែលចៅហ្វាយរបស់គាត់ចង់កម្ចាត់គូប្រជែងរបស់គាត់ដោយរៀបចំឧប្បត្តិហេតុមួយដើម្បីយកឈ្នះគូប្រជែងរបស់ដោយ គាត់បានប្រើឲ្យពូហំបើកឡានបុកឡានរបស់អុងប៉ាងហុងលីដោយសន្យាថាឲ្យលុយហើយសន្យាឱ្យលុយគាត់។ មិត្តភ័ក្តិរបស់ ហំ ណែនាំគាត់ឱ្យរត់គេចខ្លួន បន្ទាប់ពីគាត់ជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែ ហំ ពិតជាចង់យកប្រាក់ដែលបានសន្យាជាមួយគាត់ដោយចៅហ្វាយរបស់គាត់វិញ៖ គាត់ត្រូវការវាដើម្បីជួយគ្រួសាររបស់គាត់។ ប៉ុន្តែតើចៅហ្វាយនឹងរក្សាការសន្យារបស់គាត់ទេ?

ល្ខោននិយាយ

ខណៈពេលដែលប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈសិល្បៈសម្តែងល្ខោនប្រពៃណី ដូចជាបាសាក់ និងយីកេ ល្ខោននិយាយ គឺជាទម្រង់សិល្បៈទំនើប និងជាកូនកាត់នៃរឿងភាគអឺរ៉ុប និងប្រពៃណីខ្មែរ។ វាត្រូវបានអនុវត្តជាចម្បងតាមរយៈសុន្ទរកថារបស់តួអង្គជាជាងតន្ត្រី ចម្រៀង ឬតម្រា ហើយផ្តោតលើជីវិតនៅក្នុងសង្គមទំនើប ជាពិសេសសម័យក្រោយអាណានិគម។ ល្ខោននិយាយ គឺជាទម្រង់ល្ខោនដែលមានលក្ខណៈទំនើបបំផុតមួយក្នុងល្ខោនខ្មែរ។

Related post