របាំ | ព្រះរាជពិធីគ្រងរាជ្យ របស់ព្រះបាទជ័យវរ្ម័នទី៧

[ជាផ្នែកមួយនៃមហោស្រពរូបថតភ្នំពេញ]

ក្រុមអ្នកសម្តែងរបាំមកពី សាលារបាំបុប្ផាទេវី បង្ហាញការច្នៃប្រឌិតថ្មីរបស់ពួកគេ ដែលរួមបញ្ចូលគ្នានូវរបាំបុរាណ និងបច្ចេកទេសពីក្បាច់គុនល្បុក្កតោក្នុងកម្មវិធីថ្មី ” ព្រះរាជពិធីគ្រងរាជ្យ របស់ព្រះបាទជ័យវរ្ម័នទី៧”!

ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី បានទទួលដំណឹងថា នគរត្រូវបានវាយលុកដោយកងទ័ពរបស់ស្តេចចម្ប៉ា។ ពួកគេបានលើកទ័ពទៅតទល់នឹងសត្រូវភ្លាមៗ។ ដោយទទួលបានជ័យជំនៈពីសមរភូមិ ពួកគេបានត្រឡប់ទៅរាជធានីអង្គរវិញ ជាទីដែលប្រជាជនអបអរសាទរ និងជាកន្លែងដែលពិធីបុណ្យត្រូវបានរៀបចំឡើងសម្រាប់ការឡើងសោយរាជ្យជាព្រះមហាក្សត្រ និងព្រះមហាក្សត្រីនៃប្រជាជនខ្មែរ។

បកប្រែជាជាភាសាបារាំង និងអង់គ្លេស
ចូលរួមដោយឥតគិតថ្លៃ
សាលារបាំបុប្ផាទេវី

សាលារបាំបុប្ផាទេវី គឺជាសមាគមវប្បធម៌មិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់ការបណ្តុះបណ្តាលសិល្បៈដល់សាធារណជន ដែលមានបំណងចង់ទទួលបានចំណេះដឹងពីសិល្បៈបុរាណខ្មែរ។ ក្នុងអាណត្តិជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រះនាងបុប្ផាទេវី មានរបាំព្រះរាជទ្រព្យ/របាំបុរាណរបស់កម្ពុជា ចុះក្នុងបញ្ជីបេតិកភណ្ឌប្រពៃណីដែលចាំពីមាត់មួយៗទៅមាត់មួយ និងអរូបីរបស់អង្គការយូណេស្កូ។

រូបថតដោយ៖ ©️Christophe Gargiulo / Cambodge Mag

Related post