មហោស្រពរូបថតភ្នំពេញ ២០២១

តើធ្វើដូចម្តេចដើម្បីអាចចូលទស្សនាពិព័រណ៍នេះ? ចុះឈ្មោះសម្រាប់ការចូលទស្សនាពិព័រណ៍ដាចដោយឡែកពីគេ !
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពី ច័ន្ទដល់ព្រហស្បតិ៍ និងចាប់ពីម៉ោង ១០ព្រឹកដល់ ៥ល្ងាច ថ្ងៃសុក្រនិងសៅរ៍។
មហោស្រពរូបថតភ្នំពេញ ខួបលើកទី១២ ឆ្នាំនេះ !

ព្រឹត្តិការមហោស្របលើកនេះ ត្រូវបានប្រារព្ធឡើងជាពិសេស ដោយយើងប្រារព្ធមានលក្ខណៈទ្រង់ទ្រាយតូចជាមុន  ប៉ុន្តែដែលនឹងចាប់ផ្តើមជាថ្មីម្តងទៀតនៅវិទ្យាស្ថានបារាំងកម្ពុជា ដែលជាដៃគូសំខាន់ចាប់តាំងពីការបង្កើតនៃមហោស្រពនេះក្នុងឆ្នាំ ២០០៨។

ព្រឹត្តិការណ៍មហោស្រពថតរូបដែលមិនអាចបំភ្លេចបាននៅអាស៊ីអាគ្នេយ៍ មហោស្រពរូបថតភ្នំពេញ នៅតែជាព្រឹត្តិការណ៍ដ៏សំខាន់នៃការផ្លាស់ប្តូររវាងសិល្បករថតរូបអាស៊ី និងអឺរ៉ុបមកពីគ្រប់មជ្ឈដ្ឋាន។ តាំងពីដើមមក ព្រឹត្តិការណ៍នេះ ជាវេទិកាមួយដើម្បីអនុញ្ញាតឲ្យមាន «សាលា» នៃអ្នកថតរូបកម្ពុជា។

ក្នុងឆ្នាំនេះ មហោស្រពរូបថតភ្នំពេញ សូមអញ្ជើញលោកអ្នក ចូលទស្សនាស្នាដៃ៖ 

  • ឃ្លឹង បុណ្យរាជ្យ (វិចិត្រសាលនៃវិទ្យាស្ថានបារាំង), ស្រមោលឳពុករបស់ខ្ញុំ ២០២០ 
  • យូសុះ អាប់ឌុលរ៉ាស់ហ៊ីម (ជញ្ជាំងនៃបណ្ណាល័យពហុឯកសារ), រង្វង់មូល ២០២០ – ២០២១
  • ហ្វ័រ (FLORE) (វិចិត្រសាលនៃវិទ្យាស្ថានបារាំង), ក្លិនពេលរាត្រីគឺក្លិនផ្កាម្លិះ
  • ដាណា ឡង់ហ្គ័រ (Dana Langlois) (មជ្ឈមណ្ឌលបុប្ផាណា), ដីក្រហម
  • អឡេណា ប្រូតេរ៉ុស (Elina Brotherus) (ជញ្ជាំងនៃស្ថានទូតបារាំង), ការជ្រើសរើស
សូមអញ្ជើញចូលរួម ក្នុងចុងសប្តាហ៍ក្រោយនៃការបើកសម្ពោធមហោស្រពនេះ នៅថ្ងៃទី ២៦ និង ២៧ ខែវិច្ឆិកា ! 

សូមតាមដានមហោស្រពរូបថតភ្នំពេញតាមរយៈគេហទំព័រ ហ្វេសប៊ុក សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីដែរមាន នៅក្នុងមហោស្រពនេះ។
>> ទាញយកកម្មវិធីនៃចុងសប្តាហ៍នៃការសម្ពោធមហោស្រព <<

Related post