ពិព័រណ៍ | ១០ឆ្នាំនៃភាពស្រស់ឆើតឆាយនៅទីក្រុងភ្នំពេញ

ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ?  ទស្សនាដោយសេរី ឬ មានការណាត់ជាមុន ! 
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពីចន្ទ ដល់ព្រហស្បតិ៍ និងពីម៉ោង ១០ព្រឹក ដល់ ៥ល្ងាច ថ្ងៃសុក្រ/សៅរ
ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងម៉ូដនៅនៅវិទ្យាស្ថានបារាំង!

សូមអញ្ជើញមកទទួលយកបទពិសោធន៍ជាមួយពិពណ៌សម្តែងរយៈពេល ១៥ ថ្ងៃនៅក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារាំងនៅកម្ពុជា ជាមួយនឹង “colorblind: ១០ ឆ្នាំនៃភាពស្រស់ឆើតឆាយនៅទីក្រុងភ្នំពេញ“។ ស្វែងយល់ពីការងាររបស់ ហ្សង់ បឺណត់ ឡាស្សឺលីន និងក្រុមការងារច្នៃម៉ូតរបស់គាត់ ការបំផុសគំនិតរបស់គាត់ ឥទ្ធិពលនៃទីក្រុងភ្នំពេញនៅក្នុងស្នាដៃការងាររបស់គាត់ របៀបបង្កើតនូវខឡិកសិនមួយនិងអ្វីដែលសំខាន់ជាងនេះទៅទៀត របៀបដែល Colorblind បានត្រួសត្រាយផ្លូវសម្រាប់ការយល់ឃើញថ្មីនៃសំលៀកបំពាក់នៅក្នុងព្រះរាជាណាចក្រកមម្ពុជា។ ការកាត់ដេរ វាយនភ័ណ្ឌ ការលេចឡើង រូបរាង និងចលនា៖ អ្វីគ្រប់យ៉ាងគឺស្ថិតនៅលើសេវាកម្មនៃចក្ខុវិស័យអន្តរវប្បធម៌ដែលកើតក្នុងប្រទេសកម្ពុជា។

ស្នាដៃប្លែកៗ មានតែមួយ ខឡិកសិនមួយចំនួន និងរូបមួយកំណាត់ខ្លួនផ្នែកខាងលើ នឹងត្រូវដាក់តាំងពិព័រណ៍បែបចលនារបស់យើង ដូចគ្នានឹងការផ្លាស់ប្តូរ និងការសម្ភាសន៍នឹងកំណត់ពេលវេលានៃការរៀបចំការប្រមូលថ្មីរបស់ម៉ាកនេះ ដែលបានក្លាយជាគំនិតផ្តួចផ្តើមឈានមុខគេក្នុងរយៈពេលមួយទសវត្សរ៍។

កម្មវិធីរួមមាន៖

– ថ្ងៃពុធ ទី ២៣ ខែកុម្ភៈ វេលាម៉ោង ៦កន្លះ ល្ងាច៖ ពិធីសម្ពោធក្រោមវត្តមានលោក ហ្សង់ បឺណត់ ឡាស្សឺលីន
– ថ្ងៃ ទី ២៨ ខែកុម្ភៈ វេលាម៉ោង ៦កន្លះល្ងាច៖ ជួបជាមួយតារាបង្ហាញម៉ូត ដានិច (អំពីអាជីពរបស់គាត់ របៀបបង្ហាញម៉ូដ នឹងនាទីសំណួរចម្លើយ)
– ថ្ងៃពុធ ទី ២ ខែមីនា វេលាម៉ោង ៦កន្លះល្ងាច៖ បិទការតាំងពិព័រណ៍ជាមួយការបញ្ចាំងភាពយន្តក្រៅអគារ “Et ELLE créa la femme” អមជាមួយការបកស្រាយដោយលោក ហ្សង់ បឺណត់ ឡាស្សឺលីន

ធ្វើដូចម៉េចដើម្បីចូលទស្សនា? 

ចូលទស្សនាដោយសេរី (១៥នក់យ៉ាងច្រើន ក្នុងវិចិត្រសាល) / ការទស្សនាអមដោយអ្នកសម្របសម្រួល ត្រូវណាត់ទុកជាមុន
ដើម្បីណាត់ទុកជាមុន [email protected] 

ការទស្សនាអមដោយអ្នកសម្របសម្រួល

ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួលតែម្នាក់ឯង ឬជាក្រុម ជាភាសាបារាំង ឬជាភាសាខ្មែរ! អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះ ដើម្បីពិភាក្សា សួរសំណួរ និងចែករំលែកអំពីការងារនៅក្នុងការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួល និងអ្នកទស្សនាផ្សេងទៀត។

ជាភាសាបារាំង (ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍) ជាភាសាបារាំង (ថ្ងៃពុធ និងសុក្រ) និងជាភាសាអង់គ្លេស (តាមការស្នើរសុំ)
ថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ៈ ១១ព្រឹក – ១២ថ្ងៃត្រង់, ៤រសៀល – ៥ល្ងាច, ៥ល្ងាច – ៦ល្ងាច។
ថ្ងៃសុក្រ និងថ្ងៃសៅរ៍៖ ៣រសៀល – ៤រសៀល, ៤រសៀល – ៥ល្ងាច
ចាំបាច់ត្រូវណាត់ទុកជាមុន

Related post