ពិព័រណ៍ | ផ្ទុះសំណើច ជាមួយ ម៉ារី ឡូស៊ីយ៉េ

[LIRE EN FRANÇAIS]

ផ្ទុះសំណើច ជាដំណើរផ្សងព្រេងមួយបែបកំណាព្យកាបឃ្លោង និងកំប្លែង ដោយលោកស្រី ម៉ារី ឡូស៊ីយ៉េ (Marie Losier) ចាប់ពីថ្ងៃទី ៨ ខែកុម្ភៈ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៤

សូមគោរពអញ្ជើញចូលរួមដំណើរកម្សាន្ត បែបកំណាព្យកាបឃ្លោង និងកំប្លែងលេងសើច ជាមួយការតាំងពិព័រណ៍ថ្មីមួយ ដែលឧទ្ទិសដល់ការការកំប្លែងលេងសើច និងរឿងកំប្លែងសម្ដែង! លោកស្រី ម៉ារី ឡូស៊ីយ៉េ (Marie Losier) ជាសិល្បការិនីកូនកាត់ សូមគោរពអញ្ជើញលោកអ្នក ឱ្យចូលរួមក្នុងការស្វែងរុករកដ៏គួរឱ្យទាក់ទាញមួយ ស្វែងយល់ពីជីវិត តាមរយៈក្រសែភ្នែករបស់លោកស្រី នេះគឺដោយសារដំណើរការប្រមូលផ្តុំ ដែលចាប់យករូបភាពនានា ជួនកាលមិនសម្យរម្យ ជួនកាលគួរឱ្យហួសចិត្ត។ លោកស្រីបានដាក់ផ្គុំបញ្ចូលនូវស្ថានភាពនានា ដោយចៃដន្យ និងគួរឱ្យអស់សំណើច ដូច្នេះផ្តល់នូវពិពណ៌មួយ ដ៏រស់រវើកនៃគំនូរព្រាង (រឿងបែបកំប្លែង) ដែលការកំប្លែងលេងសើច និងកំណាព្យកាបឃ្លោង រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ។ នៅក្នុងបេះដូងនៃស្នាដៃនានារបស់គាត់ លោកស្រី Marie Losier បង្ហាញការស្រមើលស្រមៃដ៏រីករាយ និងរំភើប។ ស្នាដៃទាំងនេះ បង្ហាញឱ្យឃើញ ពីបញ្ហាប្រឈមសំខាន់ៗជាច្រើន ដូចជាសមភាពរវាងស្ត្រី និងបុរស និងយេនឌ័រ ប៉ុន្តែជាងនេះទៅទៀត លោកស្រីលើកពីជីវិតទូទៅ ដោយដាក់មនុស្សជាតិ នៅចំបេះដូងនៃសំណេរសិល្បៈរបស់គាត់ តាំងពីកុមារភាព រហូតដល់វ័យជំទង់ រហូតដល់ចុងបញ្ចប់នៃជីវិត។ ស្នាដៃរបស់គាត់មានលក្ខណៈជាសាកល និងមនុស្សជាតិ ដើរតួរឆ្លុះបញ្ចាំងពីគម្លាត និងការកំប្លេងលេងសើច ដោយបានទាញយកគំនិតពីវប្បធម៌នានា ភាពខុសគ្នា ពីប្រវត្តិសាស្រ្តនៃវិស័យភាពយន្ត ពីកំណាព្យ និងពីសិល្បៈ នៅក្នុងលក្ខណៈពហុជំនាញ និងចម្រុះភាពដ៏ទូលំទូលាយបំផុតរបស់សិល្បៈ ប៉ុន្តែសំខាន់ជាងទាំងអស់ពីមនុស្សជាតិ។ ឥទ្ធិពលដ៏ធំធេញ ជាប្រភពគំនិត របស់លោកស្រី គឺធំមហាសាល ឥទ្ធិពលទាំងនេះ សន្ធឹង ពីវប្បធម៌ដែលខុសប្លែកពីវប្បធម៌លិចធ្លោ ក្លាយជាវប្បធម៌ដ៏ពេញនិយម និងនៅក្រៅអឺរ៉ុប។

លើសពីព្រំដែនសិក្សា លោកស្រី Marie Losier ធ្វើដំណើរបញ្ច្រាសទឹស ក្នុងប្រវត្តិសាស្រ្តនៃវិស័យភាពយន្ត និងសិល្បៈ ក្នុងពេលជាមួយគ្នាជាមួយចលនាសិល្បៈ PoP, Dada, Fluxus លោកស្រីចូលចិត្តរីករាយជាមួយឯកសារយោងនានា ជាពិសេសជាមួយស្ត្រីដែលមានគំនិតអស្ចារ្យដូចជា៖ Maya Deren, Chantal Akerman, Barbara Stanwick, Patti Smith, Maria Callas, Blondie, Nadia Comaneci នេះគ្រាន់តែលើកឈ្មោះខ្លះៗ និង/ឬ Jonas Mékas, Bob Dilan, Woody Allen, Lou Reed… រូបភាពទាំងនេះនឹងបន្សល់ទុកនូវដានមួយដែលមិនអាចលុបបាន នៅលើការងារឯកវចនៈដ៏ស្មោះស្ម័គ្រ និងច្នៃប្រឌិតរបស់លោកស្រី Marie Losier ដែលសន្យាថានឹងដាក់ឱ្យចំគោលដៅ!

ជួបគ្នាថ្ងៃព្រហស្បត្តិ៍ ទី ៨ ខែកុម្ភៈ វេលាម៉ោង ៦កន្លះល្ងាច សម្រាប់ពិធីសម្ពោធការតាំងពិពណ៌ជាមួយនឹងអាហារប៊ូហ្វេគ្រប់មុខ ដែលផ្តល់ជូនដោយ Le Bistrot នៃវិទ្យាស្ថានបារាំង និងការបញ្ចាំងភាពយន្តខ្លីចំនួន ៤ ដោយ Marie Losier នៅខាងក្រៅនៅក្នុង សួននៃវិទ្យាស្ថានបារាំងនៅកម្ពុជា !

  • ធម្មជាតិ (៥នាទី)
  • តាក់ស៊ីខ្ញុំ! (១០នាទី)
  • Flying Saucey! (១១នាទី)
  • Manual Labor (១០នាទី)
Marie Losier

លោកស្រី Marie Losier (កើតនៅប្រទេសបារាំង ក្នុងឆ្នាំ១៩៧៦) គឺជាអ្នកដឹកនាំរឿង និងជាអ្នកមើលការខុសត្រូវពិព័រណ៍ម្នាក់ ដែលបានធ្វើការនៅញូវយ៉កអស់រយៈពេល ២០ ឆ្នាំ ហើយភាពយន្ត និងវីដេអូនានារបស់លោកស្រី ត្រូវបានចាក់បញ្ចាំងជាទៀងទាត់នៅតាមសារមន្ទីរ វិចិត្រសាល ព្រឹត្តិការណ៍ដែលធ្វើឡើងរាល់ពីរឆ្នាំម្តង និងមហោស្រពនានា។ បន្ទាប់ពីសិក្សាអក្សរសាស្ត្រនៅសាកលវិទ្យាល័យ Nanterre (DEA, សញ្ញាប័ត្រអនុបណ្ឌិតផ្នែកអក្សរសិល្ប៍និងកំណាព្យអាមេរិក) និងវិចិត្រសិល្បៈ នៅទីក្រុងញូវយ៉ក (MFA/Hunter College) លោកស្រីបានបង្កើតស្នាដៃជាភាពយន្តពិពណ៌នាបង្ហាញជាច្រើន បែបឈានមុខគេ ស្និទ្ធស្នាល កំណាព្យកាបឃ្លោង និងកំប្លែងលេងសើច របស់អ្នកផលិតភាពយន្ត តន្ត្រីករ និងអ្នកតែងនិពន្ធដូចជា Alan Vega, បងប្អូន Kuchar, Guy Maddin, Richard Foreman, Tony Conrad និង Jackie Raynal ។ ខ្សែភាពយន្តរបស់លោកស្រី ត្រូវបានចាក់បង្ហាញ ជាញឹកញាប់ នៅក្នុងពិធីមហោស្រពល្បីៗ (ក្រុង Cannes, ទីក្រុងប៊ែរឡាំង, ទីក្រុងRotterdam, IDFA, Tribeca / ញូយ៉ក, CPH:DOX, Bafici / អាហ្សង់ទីន, Cinéma du Réel, Torino, etc.) ប៉ុន្តែក៏មាននៅក្នុងសារមន្ទីរនានាដូចជានៅ វិចិត្រសាល Tate Modern (ទីក្រុងឡុងដ៍ ) នៅសារមន្ទីរ MoMA (ទីក្រុងញូយ៉ក), មជ្ឈមណ្ឌល Pompidou, ឬសូម្បីតែនៅ បណ្ណាល័យភាពយន្តបារាំង(ទីក្រុងប៉ារីស) និងសារមន្ទីរ Whitney (ទីក្រុងញូយ៉ក) ។

ខ្សែភាពយន្តខ្នាតវែងដំបូងរបស់លោកស្រីគឺ The Ballad of Genesis and Lady Jaye បានធ្វើការបង្ហាញនិង ពិពណ៌នាយ៉ាងយកចិត្តទុកដាក់ នូវសិល្បករសម្តែង Genesis Breyer P-Orridge (ក្រុម Throbbing Gristle and Psychic TV)  និងដៃគូរបស់គាត់ Lady Jaye ។ ខ្សែភាពយន្តនេះបានចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង ក្នុងខែកុម្ភៈឆ្នាំ ២០១១ ដោយបានឈ្នះពានរង្វាន់ Teddy award និងរង្វាន់ Caligari ។ ខ្សែភាពយន្តនេះក៏បានឈ្នះពានរង្វាន់ធំ (Grand Prix) នៅ Indielisboa, រង្វាន់ Louis Marcorelles និងរង្វាន់បណ្ណាល័យ (Cinéma du Réel)។ ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅប្រទេសបារាំង កាណាដា ម៉ិកស៊ិក សហរដ្ឋអាមេរិក និងប្រទេសអាល្លឺម៉ង់។ ក្នុងឆ្នាំ ២០១៣/១៤  លោកស្រី Marie Losier បានឈ្នះពានរង្វាន់ DAAD Residency Award ដ៏ល្បីល្បាញនៅទីក្រុងប៊ែរឡាំង និងពានរង្វាន់ Guggenheim Award ដើម្បីធ្វើការលើខ្សែភាពយន្តថ្មីរបស់លោកស្រី Cassandro the Exotico! ដែលជាភាពយន្តពិពណ៌នាបង្ហាញពីអ្នកចំបាប់ជនជាតិម៉ិកស៊ិកដ៏ល្បីល្បាញ Saul Almendariz ។

នៅឆ្នាំ២០១៨ សារមន្ទីរ MoMA បានបង្ហាញស្នាដៃភាពយន្តទាំងអស់របស់លោកស្រី នៅក្នុងព្រឹត្តិការណ៍មើលថតក្រោយមួយ ហើយបានធ្វើការប្រមូលទិញខ្សែភាពយន្តរបស់លោកស្រី សម្រាប់បណ្តុំស្នាដៃអចិន្ត្រៃយ៍របស់សារមន្ទីរ។ លោកស្រី Marie Losier ក៏មានការតាំងពិពណ៌ផ្ទាល់ខ្លួនមួយ នៅឯវិចិត្រសាល នៃសិល្បៈសហសម័យ BBB ក្នុងទីក្រុង Toulouse ក្នុងពេលមហោស្រព Printemps de Septembre ឆ្នាំ២០១៨ ។ នៅឆ្នាំ២០១៩ លោកស្រីបានបង្ហាញខ្សែភាពយន្តថ្មីមួយ ដែលជាខ្សែភាពយន្តខ្នាតមធ្យម ពហុទម្រង់ ជាខ្សែភាពយន្ត ការដំឡើងឆាក និងការសម្តែង របស់អ្នកតែងនិពន្ធ និងតន្ត្រីករ ជនជាតិអាឡឺម៉ង់ Felix Kubin (Felix in Wonderland!, ចាក់បញ្ចាំងលើកដំបូងនៅមហោស្រព Locarno) ។ នៅខែមករាឆ្នាំ ២០២០ ការតាំងពិព័រណ៍ផ្ទាល់ខ្លួនមួយទៀត សម្រាប់លោកស្រី ធ្វើឡើងនៅវិចិត្រសាល Anne Barrault ។ បច្ចុប្បន្ននេះ លោកស្រី Marie Losier កំពុងបង្ហាញការតាំងពិព័រណ៍ថ្មី “Excesso Chamalo” នៅវិចិត្រសាល Anne Barrault ។

Related post