ពិព័រណ៍ | ទឹក

ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ?  ទស្សនាដោយសេរី ឬ មានការណាត់ជាមុន ! 
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពីចន្ទ ដល់ព្រហស្បតិ៍ និងពីម៉ោង ១០ព្រឹក ដល់ ៥ល្ងាច ថ្ងៃសុក្រ/សៅរ
សូមអញ្ជើញមកស្វែងយល់ពីការតាំងពិពណ៌អំពីទឹក ដែលរៀបចំឡើងដោយភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា!

ការតាំងពិព័រណ៍នេះចាប់ផ្តើមពីការសង្កេត៖ ទឹកគឺជាអាទិភាពមួយដែលមានទំនាក់ទំនងជាមួយយើងទាំងអស់គ្នា។ ធនធានដែលមិនអាចខ្វះបាន តែវាពេលខ្លះមានមនុស្សមួយចំនួនមិនអាចប្រើប្រាស់វាបានទាំងអស់គ្នាស្មើគ្នានោះទេ ដែលជាងហេតុអាចឲ្យយើងចោទសួរអំពីពិភពលោកនាពេលបច្ចុប្បន្ននេះ ប៉ុន្តែក៏អាចគិតគូរពីខ្លួនយើងទៅអនាគតផងដែរ៖ តើពិភពលោកទូទៅបែបមួយណាដែលយើងចង់កសាង? 

រូបថតដែលដាក់តាំងបង្ហាញជាសាក្សីអំពីការលំបាកដែលជួបប្រទះនៅទ្វីបទាំង ៥ ទាក់ទងនឹងទឹក (កង្វះទឹកប្រើប្រាស់ ទឹកជំនន់ជាដើម។ ល។ ) និងផលប៉ះពាល់របស់ទឹកចំពោះសុខភាពនិងបរិស្ថាន ជាពិសេសគឺស្ថានភាពជាកស្តែងដែលមាននៅកម្ពុជា។

បន្ថែមពីលើផ្ទាំងព័ត៌មានសម្រាប់ពន្យល់លម្អិត ដែលផលិតដោយភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍបានតំឡើងនៅក្នុងបរិវេណនៃវិទ្យាស្ថានបារាំង សិល្បករចំនួន ៦ នាក់ដែលមានស្នាដៃស្វែងយល់ពីទំនាក់ទំនងរវាងមនុស្សជាតិនិងបរិស្ថានត្រូវបានដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាល៖

  • ម៉ក់ រ៉េមីស្សា ទឹកគឺជាជីវិត
  • ដេវីដ ក្លែប៊ូ ឆ្នេរស្ងប់ស្ងាត់
  • ម៉ារី លូសណាដាល់ ដាស់ធ្វើឱ្យពពកយំ
  • ហ្គីដូ វ៉ាន់ឌឺវឺរ ណឺម អាក អ្វីៗគ្រប់យ៉ាងនឹងមិនអីទេ
  • ហ្សង់ អាលី, Paradox of Praxis 1 (ពេលខ្លះ ធ្វើរឿងខ្លះ អត់ប្រយោជន៍សោះ)
  • ហ៊ីឆាំ ប៊ឺរ៉ាដា, កំណត់ជាមុន
ធ្វើដូចម៉េចដើម្បីចូលទស្សនា? 

ចូលទស្សនាដោយសេរី (១៥នក់យ៉ាងច្រើន ក្នុងវិចិត្រសាល) / ការទស្សនាអមដោយអ្នកសម្របសម្រួល ត្រូវណាត់ទុកជាមុន
ដើម្បីណាត់ទុកជាមុន [email protected] 

ការទស្សនាអមដោយអ្នកសម្របសម្រួល

ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួលតែម្នាក់ឯង ឬជាក្រុម ជាភាសាបារាំង ឬជាភាសាខ្មែរ! អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះ ដើម្បីពិភាក្សា សួរសំណួរ និងចែករំលែកអំពីការងារនៅក្នុងការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួល និងអ្នកទស្សនាផ្សេងទៀត។

ជាភាសាបារាំង (ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍) និងជាភាសាបារាំង (ថ្ងៃពុធ និងសុក្រ)
ថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ៈ ១១ព្រឹក – ១២ថ្ងៃត្រង់, ៤រសៀល – ៥ល្ងាច, ៥ល្ងាច – ៦ល្ងាច។
ថ្ងៃសុក្រ និងថ្ងៃសៅរ៍៖ ៣រសៀល – ៤រសៀល, ៤រសៀល – ៥ល្ងាច
ចាំបាច់ត្រូវណាត់ទុកជាមុន

Related post