ទស្សនីយភាព | អានុភាព

>> ជា​ផ្នែក​មួយ​នៃ ចុងសប្តាហ៍នៃការរម្លឹកខួបរបស់​វិទ្យាស្ថាន​បារាំង <<

អានុភាព គឺជារឿងថាមវន្ត នៃភាពមិនស្មោះត្រង់ ការគ្រប់គ្រង បញ្ហា និងការ គាបសង្កត់ដែលអាចស្តែងចេញនូវអំណាច។ ការប្រើប្រាស់បច្ចេកទេសភ្លុកកំប្លែង រួមផ្សំជាមួយនឹងល្ខោន បញ្ចូលគ្នាបង្កើតបាននូវបទពិសោធន៍មួយដែលមិនអាច បំភ្លេចបាន។ ការសម្តែងបង្ហាញអំពីធម្មជាតិនៃអ្នកដែលសក្តិសមរស់រានមានជីវិត បំផុតដែលក្នុងនោះ បង្ហាញអំពីអ្នកដែលមានអំណាច ធ្វើការគាបសង្កត់ អ្នកទន់ ខ្សោយ ហើយសត្វធំៗ ស៊ីសត្វតូចៗ ហើយក៏នឹងបង្ហាញអំពី មនោរម្យភាពន ឧបករណ៍តន្ត្រីបុរាណនិងសម័យបញ្ចូលគ្នាផងដែរ។ការតស៊ូទាំងអ្នកមានអំណាច ខ្លាំង និងអ្នកដែលគ្មានអំណាចត្រូវបានបង្ហាញតាមរយៈការសម្ដែងបញ្ចូលគ្នារវាង ល្ខោនសៀក និងតុក្កតា។ សាច់រឿងនេះបង្ហាញអំពីឥទ្ធិពលនៃអំណាច់ ដែលត្រូវ បានផ្ដោតលើប្រទេសកម្ពុជា ប៉ុន្តែវាក៏មានការកើតឡើង នៅទូទាំងសាកលលោក ផងដែរ។

Related post