ការប្រគំតន្ត្រី | តន្ត្រីហ៊ីបហប ទៅតន្រ្តីសម័យ

>> ជាផ្នែកមួយនៃ ចុងសប្តាហ៍នៃការរម្លឹកខួបរបស់វិទ្យាស្ថានបារាំង <<

ក្រុម KlapYaHandz (ក្រុមតន្ត្រីហ៊ីបហបដំបូងនៅកម្ពុជាដែលបង្កើតឡើងកាលពី១៥ឆ្នាំមុន ដោយលោកសុខ វិសាល ដែលជាជនជាតិខ្មែរកាត់បារាំង) នឹងចូលរួមសម្ដែងដើម្បីអបអរខួប៣០ឆ្នាំរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា!

នេះពិតជារឿងគួរឱ្យរីករាយ និងមានមោទកភាពខ្លាំងណាស់។ សិល្បៈករទាំង៤រូបដ៏ទាន់សម័យនេះគឺជាផ្នែកដ៏សំខាន់មួយនៃឆាកតន្ត្រីសហសម័យរបស់កម្ពុជា។ ខណៈដែលវិន វិទូ, វុទ្ធា និង រុទ្ធកូ មានទំនោរទៅរកតន្ត្រីប៉ប និងហ៊ីបហប ប៉ុន្តែស្រីល័ក្ខនៅរក្សាលក្ខណៈជាប្រពៃណីខ្មែរ ទាំងការច្រៀង និងរាំ។

វុទ្ធា ជាអ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេង និងជាអ្នកចម្រៀង មកពីខេត្តបន្ទាយមានជ័យ។ គាត់បានមកសិក្សានៅទីក្រុងភ្នំពេញតាំងពីនៅវិទ្យាល័យ ហើយនៅឆ្នាំ២០១៤ គាត់បានចាប់ផ្ដើមសរសេរចម្រៀង និងបទភ្លេង។ បន្ទាប់ពីបានសាកល្បងពីរបីដងមក គាត់ក៏បានជ្រើសរើសវាជាអាជីពតន្ត្រីនេះយ៉ាងឆាប់រហ័ស ហើយគាត់ស្រឡាញ់ចូលចិត្តលោក ស៊ិន ស៊ីសាមុត និងម៉ៃឃើញ ជែកសុន។ គាត់បានចេញចម្រៀងជាច្រើនបទ រាប់តាំងពីបទហ៊ីបហប ប៉ប និងប៉បរ៉កបែបយឺតៗ ក្នុងនោះក៏មានបទខ្មែរដ៏ល្បីក្នុងបណ្ដាញយូធូបផងដែរ គឺបទ«ក្រមុំបីស្ដាយ» និង«អូនសាសន៍អី»។ 

ស្រីល័ក្ខ ជាអ្នកចម្រៀងកើតនៅខេត្តបាត់ដំបង។ ពីដំបូង នាងជាក្មេងស្រីកសិករ រស់នៅតែជាមួយម្ដាយ។ នាងចូលចិត្តច្រៀងណាស់ ហើយចាប់ផ្ដើមអាជីពជាអ្នកចម្រៀងនៅឆ្នាំ២០១០។ នាងបានចូលរួមក្រុម KYH នៅឆ្នាំ២០១៣ ហើយបទចម្រៀងដំបូងរបស់នាង«ស្នេហាពេលរាត្រី»គឺជាបទចម្រៀងពេញនិយមបំផុតមួយក្នុងចំណោមបទចម្រៀងប៉បខ្មែរសម័យថ្មី។ បទចម្រៀងនេះក៏បានជួយក្រុម Klap YaHandz ឱ្យត្រលប់មកល្បីម្ដងទៀតក្នុងចំណោមសាធារណជនផងដែរ។ 

រុទ្ធ កូ ជាសមាជិកក្មេងជាងគេនៅក្នុងក្រុម KlapYaHandz និងធ្លាប់ជាអ្នកគាំទ្រក្រុមនេះតាំងពីដំបូង។ មុនពេលចូលក្រុម KlapYaHandz គេសិក្សានៅប្រទេសបារាំង និងធ្វើវីដេអូកំប្លែងដាក់យូធូប។ ការធ្វើវីដេអូនេះធ្វើឱ្យគេមានអ្នកស្គាល់ ហើយក្រោយពេលគេត្រលប់មកកម្ពុជាវិញបានបន្តិច គេបានបួសរយៈពេលបីខែ បន្ទាប់មកគេបានចូលក្នុងក្រុមនេះ និងបានក្លាយជាសិល្បករហ៊ីបហបឆ្នើមម្នាក់នៅក្នុងក្រុម ហើយបច្ចុប្បន្នគេបានក្លាយជាតារាល្បីម្នាក់នៅលើឆាកតន្ត្រីហ៊ីបហបនៅក្នុងតំបន់។

វិន វិទូ ជា​អ្នក​រាំ និង​ជា​អ្នក​រ៉េប​មក​ពី​ទីក្រុង​ភ្នំពេញ។ នៅអាយុ 13 ឆ្នាំ គាត់បានចូលបម្រើការងារនៅអង្គភាព Breakdance ដ៏ល្បី Tiny Toones ហើយបានធ្វើការនៅទីនោះជាគ្រូបង្រៀនរាំពីឆ្នាំ 2009 ដល់ 2013។ បន្ទាប់ពីសិក្សាពត៌មាននៅ Setec គាត់បានចាប់ផ្តើមអនុវត្តបច្ចេកទេសនិពន្ធបទចម្រៀងរបស់គាត់ ហើយបានសំដែងនៅលើឆាកតូចៗ និងក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗ។ បន្ទាប់ពីជោគជ័យដំបូង “One take” វិន វិទូ បានចូលរួមជាមួយ KlapYahandz ដើម្បីក្លាយជាសិល្បករហ៊ីបហប និងប៉ុបក្នុងសិទ្ធិផ្ទាល់ខ្លួនរបស់គាត់ និងជាអ្នកដែលមានទេពកោសល្យបំផុតក្នុងជំនាន់របស់គាត់។

Related post