សិក្សា បង្រៀន រង្វាយតម្លៃ

 

វិទ្យាស្ថានបារាំងមានផ្តល់នូវថ្នាក់សិក្សាជាច្រើន ផ្សេងៗគ្នា ចាប់ពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់ (ថ្នាក់ភាសាបារាំងទូទៅ ភាសាបារាំងសម្រាប់គោលបំណងជាក់លាក់ ត្រៀមប្រឡង ថ្នាក់បំប៉នភាសាបារាំង។ ល។ ) និងក្រោមទម្រង់ផ្សេងៗគ្នា (ថ្នាក់ក្រៅម៉ោង ថ្នាក់វេនល្ងាច ថ្នាក់ពិសេស។ល។)។ ការបង្រៀនរបស់យើងគឺផ្អែកលើវិធីសាស្រ្តច្នៃប្រឌិតចុងក្រោយបំផុត ហើយជាការសិក្សាលើការទំនាក់នង និងសកម្មភាពប្រចាំថ្ងៃទូទៅ

ថ្នាក់សិក្សាទាំងអស់របស់យើងគឺស្របទៅតាមស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR) ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់របស់សិស្សនិងទទួលបាននូវកម្រិតសិក្សាដែលមានការទទួលស្គាល់ជាអន្តរជាតិ

ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR)

 

CEFR គឺជាស្តង់ដារមួយដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាអឺរ៉ុបដើម្បីកំណត់ភាពសមត្ថភាពខាងភាសាបរទេស ដូចជាភាសាបារាំង យោងទៅតាមលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នា។ ចាប់តាំងពីឆ្នាំ ២០០១ វាជាគោលក្នុងវិស័យសិក្សានិងបង្រៀនភាសាបារាំង។ CEFR ពិពណ៌នាអំពីជំនាញភាសាបរទេសនៅ ៦ កម្រិតគឺ A1 និង A2, B1 និង B2, C1 និង C2 ។ ដូច្នេះវាផ្តល់នូវមូលដ្ឋានសម្រាប់ការទទួលស្គាល់គ្នាទៅវិញទៅមកនៃគុណវុឌ្ឍិភាសា ដែលជំរុញ ការអប់រំនិងវិជ្ជាជីវៈ។

វាត្រូវបានប្រើនៅទ្វីបអឺរ៉ុប ប៉ុន្តែមានប្រើនៅលើទ្វីបដទៃទៀតដែរ ព្រមទាំងមាន ៤០ ភាសា

គ្រប់ថ្នាក់សិក្សាភាសាបារាំងនៅក្នុងវិទ្យាស្ថានបារាំងនៅកម្ពុជា ត្រូវបានបង្រៀនស្របទៅតាម ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR)។

Image result for cecrl

យល់ដឹងពីការពិពណ៌នាអំពីកម្រិតនីមួយៗ និងកម្រិតចំណេះដឹងរបស់លោកអ្នកក្នុងស្តង់ដារ CECRL !

 

កម្រិតដំបូង (A1)

អាចយល់និងអាចប្រើភាសាលក្ខណៈសាមញ្ញក្នុងការរស់នៅប្រចាំថ្ងៃ។ អាចណែនាំខ្លួនឯងនិងអ្នកដទៃហើយអាចសួរនិងឆ្លើយអំពីព័ត៌មានផ្ទាល់ខ្លួនដូចជាទីកន្លែងរស់នៅ ការទំនាក់ទំនងផ្សេងៗ​ ប្រាប់ពីអ្វីដែលខ្លួនមាន​។ អាចសន្ទនាតាមបែបសាមញ្ញបានប្រសិនបើគូរសន្ទនា និយាយយឺតៗ និងច្បាស់លាស់ហើយបង្ហាញការសហការល្អ។

 

កម្រិតបឋម (A2)

អាចយល់ឃ្លាមួយៗដោយឡែកៗនិងសំនួនវោហារដែលបានប្រើជាញឹកញាប់ទាក់ទងទៅនឹងវិស័យអាទិភាពភ្លាមៗ ឧទាហរណ៍ព័ត៌មានផ្ទាល់ខ្លួននិងគ្រួសារ ការដើរទិញឥវ៉ាន់ បរិយាកាសជិតស្និទ្ធ ឬការងារ ។​ អាចប្រាស្រ័យទាក់ទងក្នុងកិច្ចការសាមញ្ញៗធម្មតា អាចសាកសួរផ្លាស់ប្តូរព័ត៌មានសាមញ្ញ និងដោយផ្ទាល់លើប្រធានបទដែលពាក់ព័ន្ធនិងគ្រួសារ ទម្លាប់។ អាចពិពណ៌នាខ្លីៗ អំពីការសិក្សារៀនសូត្រ បរិយាកាសរបស់គាត់ ឬពិភាក្សាអំពីប្រធានបទដែលទាក់ទងនិងតម្រូវការបន្ទាន់។

 

កម្រិតមធ្យម (B1)

អាចក្តាប់បានពីចំណុចសំខាន់ៗទាក់ទងនិងការងារ​ ការសិក្សា ចំណង់ចំណូលចិត្ត ។ល។ ប្រសិនបើគេប្រើភាសាស្តង់ដារនិងច្បាស់លាស់។ អាចដោះស្រាយស្ថានភាពភាគច្រើននៅពេលធ្វើដំណើរកម្សាន្តនៅតំបន់ដែលភាសាគោលដៅត្រូវបានគេប្រើប្រាស់។ អាចថ្លែងសុន្ទរកថាសាមញ្ញនិងស៊ីសង្វាក់គ្នា លើប្រធានបទដែលធ្លាប់ស្គាល់និងក្នុងវិស័យដែលគាត់ធ្លាប់បានចាប់អារម្មណ៍។ អាចប្រាប់ព្រឹត្តិការណ៍ បទពិសោធន៍ ឬសុបិន្ត។ អាចពិពណ៌នាពីក្តីសង្ឃឹមឬគោលបំណងហើយពន្យល់ដោយសង្ខេបនូវហេតុផលឬការពន្យល់ គម្រោងឬគំនិតណាមួយបាន។

 

កម្រិតឯករាជ្យ (B2)

អាចយល់មាតិកាសំខាន់ៗនៃប្រធានបទជាក់ស្តែងឬអរូបីនៅក្នុងអត្ថបទស្មុគស្មាញរួមទាំងការពិភាក្សាបច្ចេកទេសក្នុងជំនាញរបស់ខ្លួន។ អាចប្រាស្រ័យទាក់ទងដោយខ្លួនឯង​និងដោយងាយស្រួល ដូចជាការសន្ទនាជាមួយជនជាតិបារាំងដោយគ្មានភាពតានតឹងណាមួយ។ អាចនិយាយក្នុងលក្ខណៈច្បាស់លាស់និងលម្អិតលើប្រធានបទជាច្រើន អាចផ្តល់យោបល់លើបច្ចុប្បន្នភាព និងពិភាក្សាពីគុណសម្បត្តិនិងគុណវិបត្តិនៃលទ្ធភាពផ្សេងៗ។

 

កម្រិតស្វ័យភាព (C1)

អាចយល់បាននូវអត្ថបទទូលំទូលាយនិងវែងឆ្ងាយព្រមទាំងការយល់អត្ថន័យបង្កប់។ អាចបញ្ចេញយោបល់ដោយរលូន និង​ដោយស្ទាត់ជំនាញ។ អាចប្រើភាសាប្រកបដោយប្រសិទ្ធភាពនិងមានភាពបត់បែនក្នុងជីវភាពសង្គម និងវិជ្ជាជីវៈ។ អាចពន្យល់ប្រធានបទស្មុគស្មាញដោយច្បាស់លាស់និងរៀបចំបានល្អ ការនិយាយមានន័យសេចក្តីក្បោះក្បាយ សំបូរឃ្លាភ្ជាប់សេចក្តីត្រឹមត្រូវ សមហេតុផលល្អ។

 

កម្រិតឧត្តមភាព (C2)

អាចយល់បានដោយគ្មានការប្រឹងប្រែង គ្រប់យ៉ាងដែលគាត់អានឬស្តាប់។ អាចសង្ខេបបានក្បោះក្បាយ សមហេតុផលល្អ នូវព្រឹត្តិការណ៍ផ្សេងៗ និងផ្តល់អំណះអំណាងពីប្រភពផ្សេងៗដូចជាឯកសារសរសេរឬជាសំលេង។ អាចបញ្ចេញមតិដោយស្វាហាប់យ៉ាងស្ទាត់ជំនាញនិងជាក់លាក់ហើយអាចពន្យល់ភាពខុសប្លែកគ្នានៃអត្ថន័យទាក់ទងនិងប្រធានបទស្មុគស្មាញ។

តើលោកអ្នកធ្លាប់សិក្សាភាសាបារាំងពីមុនមកមែន ឬទេ?
ធ្វើតេស្តចូលរៀន !

ត្រៀមរួចហើយឬនៅ សម្រាប់ការចុះឈ្មោះ?
ស្វែងយល់ថ្នាក់ភាសាបារាំងរបស់យើង !