ថ្នាក់ពិសេស

សិក្សាតាមល្បឿនរៀងៗខ្លួន ជាមួយនឹងកម្មវិធីរៀបរៀងឡើងតាមតម្រូវការរបស់អ្នក!

ងាយបត់បែន និងត្រូវតាមការចង់បានរបស់ម្នាក់ៗ ថ្នាក់ពិសេសអាចឱ្យអ្នកសិក្សាបែបស៊ីជម្រៅលើប្រធានបទ និងជំនាញផ្សេងៗតាមការជ្រើសរើសផ្ទាល់របស់អ្នក តាមរយៈការវិភាគបែបលម្អិតពីតម្រូវការរបស់អ្នក និងការបង្កើតកម្មវិធីសិក្សាដែលឆ្លើយតបនឹងតម្រូវការនោះ។ អ្នកនឹងអាចទទួលបានអាទិភាពពិសេសក្នុងការនិយាយជាមួយគ្រូដោយផ្ទាល់ ដើម្បីហ្វឹកហាត់ជំនាញសន្ទនា ហើយទន្ទឹមនឹងនេះគ្រូនឹងធ្វើការកែតម្រូវអ្នក ដើម្បីជួយដុះខាត់ជំនាញភាសាបារាំងរបស់អ្នក។

គម្រោង «ថ្នាក់ពិសេស – រៀនក្នុងថ្នាក់»

សម្រាប់គ្រប់វ័យ គ្រប់កម្រិត និងគ្រប់តម្រូវការ គម្រោងនេះគឺពេញនិយមបំផុត សម្រាប់រយៈពេល១០ម៉ោង ឬ៤០ម៉ោង។
     • នៅវិទ្យាស្ថាន៖ ៣២ដុល្លារ/១ម៉ោង
     • នៅផ្ទះ៖ ៣៧ដុល្លារ/១ម៉ោង

គម្រោង«ថ្នាក់ពិសេស – អនឡាញ»

អ្នកអាចរៀនកន្លែងណា ពេលណាក៏បាន ជាមួយនឹងថ្នាក់ភាសាបារាំងអនឡាញ របស់វិទ្យាស្ថានបារាំង! គម្រោង«ខ្ញុំរៀនអនឡាញ» គឺមាន១១វគ្គ ដែលក្ដោបពីកម្រិត A1ដល់C1 ហើយត្រូវសិក្សាប្រហែល៥០ទៅ៦០ម៉ោង។ គម្រោងនេះមានពីរទម្រង់៖
     • រៀនពីចម្ងាយ១០០%៖ ជាមួយជម្រើសនេះ សិស្សរៀនដោយខ្លួនឯង ក្រោមការតាមដានពីគ្រូដែលធ្វើអន្តរាគមន៍ច្រើនកម្រិត អំឡុងពេលនៃការសិក្សា។
     • លាយគ្នា (យ៉ាងតិច៤នាក់)៖ ជម្រើសនេះគឺលាយបញ្ចូលគ្នារវាងការរៀនអនឡាញ និងការរៀនក្នុងថ្នាក់។ ការរៀនក្នុងថ្នាក់គឺរៀបចំឡើងតាមតម្រូវការ និងតាមបញ្ហារបស់សិស្ស រៀបចំរៀងរាល់សប្ដាហ៍ ដើម្បីហ្វឹកហាត់សមត្ថភាពនិយាយផ្ទាល់មាត់។

ថ្នាក់ពិសេសអនឡាញ មានកម្មវិធីសិក្សាភាសាបារាំងទូទៅ ចាប់ពីកម្រិត A1ដល់ C1 ដែលលាយបញ្ចូលការរៀនដោយខ្លួនឯង និងការជួបមួយទល់មួយជាមួយគ្រូ។ ជាមួយនឹងថ្នាក់នេះ អ្នកនឹងទទួលបានជំនាញអាន សរសេរ ស្ដាប់ និងសន្ទនា ចេះប្រើ«ឧបករណ៍នៃភាសា» (វាក្យស័ព្ទ វេយ្យាករណ៍ ការបញ្ចេញសំឡេង) ហើយអ្នកនឹងក្លាយជាតួអង្គម្នាក់ក្នុងការសិក្សា។ អ្នករៀនត្រូវធ្វើកិច្ចការពាក់ព័ន្ធនឹងការសរសេរ និងការនិយាយ ហើយស្ថិតក្នុងស្ថានភាពដែលត្រូវប្រើប្រាស់ភាសាបារាំងដើម្បីដោះស្រាយ។

មានសកម្មភាពចំនួន៥៖

  • ខ្ញុំស្វែងយល់ ៖ ស្វែងយល់ពីប្រធានបទ បរិបទ វាក្យស័ព្ទ
  • ភ្នែកមើល ត្រចៀកស្ដាប់ ៖ អានអត្ថបទ និងស្ដាប់។
    ខ្ញុំហ្វឹកហាត់ ៖ វេយ្យាករណ៍ វាក្យស័ព្ទ និងការបញ្ចេញសំឡេង។ លំហាត់វេយ្យាករណ៍និងវាក្យស័ព្ទ ដកស្រង់ពីកម្រងអត្ថបទក្នុងអ៊ីនធឺណែត និងលំហាត់មានកំណែស្រាប់។
  • ខ្ញុំនិយាយហើយ ខ្ញុំនិយាយទៀត ៖ ការចូលរួមវេទិកាពិភាក្សា ហ្វឹកហាត់ការសន្ទនា
  • ខ្ញុំបូកសរុប ៖ ស្វ័យវាយតម្លៃ និងការធ្វើកិច្ចការបញ្ជូនទៅឱ្យគ្រូ។
ព័ត៌មានលម្អិត
  • រយៈពេល៖ ៥០ម៉ោង រៀនខ្លួនឯង + ៨ទៅ១២វគ្គសន្ទនា ក្នុង១វគ្គ៤៥នាទី។
  • កម្រិត៖ A1 ដល់ C1
  • តម្លៃ៖ ចាប់ពី ២៩០ដុល្លារ
    ឯកសារផ្ដល់ដោយវិទ្យាស្ថានបារាំងនៅកម្ពុជា
  • កាលវិភាគ៖ [តំណភ្ជាប់កម្មវិធីសិក្សា]
ចំណេះដឹងនិងឧបករណ៍ដែលត្រូវមានជាមុន
  • មានបទពិសោធន៍រៀនភាសាបរទេស
  • មានកុំព្យូទ័រ និងមានអ៊ីនធឺណែតដំណើរការល្អ
  • មាន webcam មីក្រូ កាស់ និង/ឬឧបករណ៍សំឡេង
  • ចេះប្រើកុំព្យូទ័រ
    អាចរៀនដោយខ្លួនឯងពាក់កណ្ដាល និងក្នុងល្បឿនលឿន
  • មានពេលយ៉ាងហោច៥ម៉ោងក្នុង១សប្ដាហ៍ រយៈពេល១០សប្ដាហ៍។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍? សូមទាក់ទងមកពួកយើង 👇

Restez connectés avec notre newsletter ! Envoyée tous les lundis, elle vous tient au courant de nos activités de la semaine.