តាមអនឡាញតាមរយៈ Zoom ថ្ងៃអង្គារ ទី ២៣ ខែវិច្ឆិកា ម៉ោង ៥:៣០នាទីល្ងាច ហ្សាល ហ្គាលឡាវ៉ាដាំង និងស្ថាបត្យករដទៃទៀត ជាភាសាបារាំង តើយើងកំពុងឃើញការផ្លាស់ប្តូរគំរូក្នុងវិស័យស្ថាបត្យកម្មនៅអាស៊ីអាគ្នេយ៍ទេ?ជាយូរយារណាស់មកហើយ ស្ថាបត្យកម្មច្រើនផ្តោតទៅលើគំរូនៃលោកខាងលិច ស្ថាបត្យករហាក់ដូចជារៀបចំឡើងវិញនូវគម្រោងស្នាដៃលើអគារ ដោយគិតគូរពីលក្ខខណ្ឌអាកាសធាតុជាក់លាក់នៃទីតាំងនីមួយៗ។ ពួកគេបានប្រើប្រាស់ឡើងវិញនូវសម្ភារៈ និងចំណេះដឹងផ្នែកអនុវត្តដែលមាននៅថ្នាក់មូលដ្ឋាន ដោយគោរពតាមលក្ខណៈម៉ូត បែបប្រពៃណីនៃបច្ចេកទេសសំណង់ប្រកបដោយនិរន្តរភាព។ រវាងភាពសន្សំសំចៃ និងទំនើប វាជាមធ្យោបាយថ្មីនៃការសម្លឹងមើលអគារកំពុងលេចចេញជារូបរាង។ តើវាជាទម្រង់និងវិធីយ៉ាងណា? សូមអរគុណចំពោះសក្ខីកម្មរបស់ស្ថាបត្យករដែលមានមូលដ្ឋាននៅប្រទេសវៀតណាម ឬប្រទេសកម្ពុជា យើងនឹងឆ្លុះបញ្ចាំងរួមគ្នាលើនិន្នាការស្ថាបត្យកម្មថ្មីទាំងនេះ។ វាគ្មិនជាច្រើន នឹងធ្វើបទបង្ហាញអំពីគម្រោងមួយ ឬពីរដែលបានអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅប្រទេសវៀតណាម ឬកម្ពុជា។ដើម្បីចូលរួមសន្និស្នីទ ដំណភ្ជាប់—អ្នកសម្របសម្រួល៖ ហ្សាល ហ្គាលឡាវ៉ាដាំង (Charles GALLAVARDIN) សហស្ថាបនិកនៃ T3 Architectsវាគ្មិន៖– តេរេហ្សា ហ្គាលឡាវ៉ាដាំង (Tereza GALLAVARDIN) សហស្ថាបនិក T3 Architects (វៀតណាម និងកម្ពុជា)– ហ័ង ឡែម៉ាញ់តាង (HOANG Le Manh Thang) ស្ថាបនិក MO DAT (វៀតណាម)– មីកែល ការ៉ូអូល (Mickael CARRUAULT) សហស្ថាបនិក MM+ (វៀតណាម)– អ៊ីវអន ហ្សាម (Yvon CHALM) សហស្ថាបនិក ACYC (កម្ពុជា)– រស លីហ្សា (Lisa ROS) សហស្ថាបនិក Asma Architects (កម្ពុជា)