Tags : តោះតែងកំណាព្យពាក្យបារាំង

វប្បធ៌ម

តោះតែងកំណាព្យពាក្យបារាំង

តាមអនឡាញ ថ្ងៃសុក្រ ទី ១៩ ខែមីនា ចូលរួមដោយសេរី លោកអ្នក អបអរសាទរទិវាហ្វ្រង់កូហ្វូនី(ទិវាអ្នកប្រើភាសាបារាំង)របស់លោកអ្នកតាមរយៈការតែងកំណាព្យពាក្យបារាំង! សម្រាប់ព្រឹត្តិការណ៍ខួបលើកទី៣ វិទ្យាស្ថានបារាំងសូមអញ្ជើញលោកអ្នកដែលនិយាយភាសាបារាំងនិងលោកអ្នកដែលស្រលាញ់វប្បធម៏បារាំង ទាំងអស់ទូទាំងប្រទេស ឱ្យចូលរួមអបអរសាទរពីភាពស្រស់ស្អាតនិងភាពសម្បូរបែបនៃភាសាបារាំងនៅគ្រប់ទីកន្លែងដែលលោកអ្នករស់នៅ!  គោលបំណង? សរសេរកំណាព្យហែគឹ (Haiku) និងចែករំលែកវានៅក្នុងព្រឹត្តិការណ៍ឬនៅលើគេហទំព័រហ្វេសប៊ុករបស់អ្នកដោយ ប្រើ #francophoniekh2021! លោកអ្នកអាចតែងកំណាព្យនៅផ្ទះ នៅហាងកាហ្វេ នៅកន្លែងធ្វើការជាដើម ឬនៅកន្លែងដែលលោកអ្នកចង់ ដោយប្រើប្រាស់ទូរសព្ទ័ដៃ ឬ កុំព្យូទ័រ និងសេវាអ៊ីនធឺណែតតែប៉ុណ្ណោះ។ ហេតុអ្វីបានជាកំណាព្យហៃគឹ? វាជាកំណាព្យដ៏ខ្លីមួយដែលមានបីឃ្លា (៥-៧-៥ ព្យាង្គ) ដែលគ្រប់គ្នាអាចតែង ដោយមិនកំណត់កម្រិតចំណេះដឹងរបស់របស់ពួកគេ ដើម្បីបង្ហាញការច្នៃប្រឌិតរបស់ពួកគេ ព្រមទាំងការសរសេរតែងជាភាសាបារាំង។ នៅថ្ងៃទី ១៩ ខែមីនាចាប់ពីម៉ោង ១១ ព្រឹករហូតដល់ម៉ោង ២ រសៀលយើងរង់ចាំកំណាព្យរបស់លោកអ្នក! សូមត្រៀមខ្លួនចូលរួមទាំងអស់គ្នា   សម្រាប់ព័ត៌មានបន្ថែម : [email protected]Read More