ជំនួប | ជួបជាមួយ កវីអក្សរសាស្រ្ត គឹម ឌីណា

ជំនួបអ្នកនិពន្ធ ក្រោមប្រធានបទ «ហេតុអ្វីបញ្ជ្រាបបញ្ហាសុខភាពស្ត្រី និងផ្លូវចិត្តតាមរយៈស្នាដៃរបស់ខ្លួន?» គឺជាជំនួប ដែលអ្នកអាន និងអ្នកនិពន្ធ អាចចួបគ្នាដោយផ្ទាល់ ជជែកអំពីការសរសេរស្នាដៃរបស់អ្នកនិពន្ធគឹម ឌីណា។ បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត គឺប្រៀបបានដូចជាបាវចនារបស់អ្នកនិពន្ធរូបនេះ។ អ្នកអាចសាកសួរអ្នកនិពន្ធ ដោយផ្ទាល់ពីមូលហេតុ។ ប្រសិនបើអ្នកមានស្នាដៃរបស់អ្នកនិពន្ធរូបនេះ អ្នកក៏អាចយកស្នាដៃនោះមក ដើម្បីទទួលបានហត្ថលេខារបស់អ្នកនិពន្ធផងដែរ។

គោលបំណង៖

  1. អ្នកចូលរួមនឹងបានរៀនសូត្រពីបទពិសោធនៃការនិពន្ធ
  2. យល់ពីសារៈសំខាន់ នៃការថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត
  3. កសាងទំនាក់ទំនងជាមួយនឹងអ្នកនិពន្ធ និងអ្នកអានដទៃទៀត
កម្មវិធីនេះនឹងបន្តដោយការចុះហត្ថលេខានៅបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំង
ប្រវត្តិរូបសង្ខេប

គឹម ឌីណា គឺជាអ្នកនិពន្ធ និងពិធីការិនីឯករាជ្យ។ ស្នាដៃរបស់នាងមានប្រលោមលោក ភាពយន្ត ល្ខោននិយាយ រឿងកុមារ ទំនុកច្រៀង និងរឿងខ្លីផងដែរ។ ក្រៅពីនេះ នាងក៏ជាអ្នកបង្កើតមាតិកាបែបលើកទឹកចិត្ត និងជីវិត លើបណ្តាញសង្គម ស្ថាបនិកនៃក្លឹបកកូរសៀវភៅផងដែរ។ នាងធ្លាប់មានបទពិសោធស្ម័គ្រចិត្តមួយចំនួន ដែលភាគច្រើនទាក់ទងនឹងការអាន និងការនិពន្ធ។

Related post