សកម្មភាពចម្អិនអាហារ | ចុងភៅតូច

អាយុមិនមែនជាបញ្ហាសម្រាប់ការរៀនធ្វើអាហារនោះទេ! ជាមួយនឹងសកម្មភាពធ្វើអាហារ មេចុងភៅតូច ដែលរៀបចំឡើងដោយចុងភៅ Le Bistrot នៃវិទ្យាស្ថានបារាំង។ ផ្តល់ឳកាសដល់កូនៗ របស់លោកអ្នកស្វែងយល់ពីរបៀបធ្វើនំស្រួយ ដំណាប់ និងនំផ្សេងៗទៀត។ សកម្មភាពសប្បាយៗ !


ចុះឈ្មោះតាមរយ៖ [email protected]

នំស្រួយ | ថ្ងៃសៅរ៍ទី ១០ ខែកក្កដា ម៉ោង ១០:៣០ព្រឹក
ពីអាយុ ៤ ដល់ ៨ឆ្នាំ / ម្នាក់ ៣$ / ជាភាសាបារាំង – ខ្មែរ
ជាផ្នែកមួយនៃព្រឹត្តិការណ៍រដូវវាយនភណ្ឌនៃវិទ្យាស្ថានបារាំងនៅកម្ពុជា ចូលរួមសកម្មភាពកម្សាន្តនិងបានឆ្អែតទៀតផង! រៀនចម្អិនអាហារតាមចំណង់ចំណូលចិត្តរបស់លោកអ្នក ដោយធ្វើនំស្រួយ និងលំអនំទាំងនោះផងដែរ ជាមួយស្ករព៌ណផ្សេងៗ !

ដំណាប់ផ្លែឈើ | ថ្ងៃពុធទី ១៤ ខែកក្កដា ម៉ោង ៣:៣០រសៀល
ពីអាយុ ៧ ដល់ ១០ឆ្នាំ / ម្នាក់ ៥$ / ជាភាសាបារាំង – ខ្មែរ
សូមអញ្ជើញជួបគ្នា រស់ជាតិឈ្ងុយឆ្ងាញ់ពីផ្លែឈើតាមរដូវហើយទុកយកទៅញាំនៅផ្ទះរបស់លោកអ្នក។

នំគុគី| ថ្ងៃព្រហស្បតិ៍ ទី ១៥ ខែកក្កដា ម៉ោង ៣:៣០រសៀល។
ពីអាយុ ៤ ដល់ ៩ឆ្នាំ / ម្នាក់ ៣$ / ជាភាសាខ្មែរ
រៀនធ្វើនំគុគី នៅក្នុងវិទ្យាស្ថាន ជាមួយរូមន្តរបស់ប៊ុនរី និងផល្លា!

នំស្នូលផ្លែប៉ោម | ថ្ងៃសៅរ៍ ទី ១៧ ខែកក្កដា ម៉ោង ១០:៣០ព្រឹក
ពីអាយុ ៥ ដល់ ៨ឆ្នាំ / ម្នាក់ ៣$ / ជាភាសាបារាំង – ខ្មែរ
ជាផ្នែកមួយនៃព្រឹត្តិការណ៏រដូវវាយនភណ្ឌនៃវិទ្យាស្ថានបារាំងនៅកម្ពុជា សូមអញ្ជើញគំនិតច្នៃប្រឌិតរបស់អ្នកដោយបង្កើតនូវម្ហូបបារាំងដ៏អស្ចារ្យមួយ៖ នំស្នូលផ្លែប៉ោម !

នំហ្គាឡែត និងនំក្រែបប្រៃ  | ថ្ងៃសៅរ៍ ទី ២៤ ខែកក្កដា ម៉ោង ១០:៣០ព្រឹក
ពីអាយុ ៧ ដល់ ១០ឆ្នាំ / ម្នាក់ ៥$ / ជាភាសាបារាំង – ខ្មែរ
មេចុងភៅតូច! កំដៅខ្ទះរបស់ប្អូនៗ ហើយដាក់ម៉្សៅនំ ដែលលាយហើយ ដើម្បីធ្វើនំតាមទំហំចង់បានរបស់ប្អូន។

នំសម្រាន់ | ថ្ងៃពុធ ទី ២៨ ខែកក្កដា និងទី ២៥ ខែសីហា ម៉ោង ៣:៣០រសៀល
ពីអាយុ ៥ ដល់ ៨ឆ្នាំ / ម្នាក់ ៥$ / ជាភាសាបារាំង – ខ្មែរ
ធ្វើញាំ ពេលមានកម្មវិធីជួបជុំនានា ជាអាហារសម្រាន់ដ៏ល្អឥតខ្ចោះ។ នៅពេលរួចរាល់ គ្រាន់តែលាបទឹកជ្រលក់ថែមពីលើតែបន្តិច ជាការស្រេច រួចយកមកញាំជុំគ្នា។ រហ័សតិច បើមិនចឹងទេ ញាំមិនទាន់គេទេ!

ភីហ្សា | ថ្ងៃសៅរ៍ ទី ០៤ ខែសីហា ម៉ោង ១០:៣០ព្រឹក
ពីអាយុ ៤ ដល់ ៨ឆ្នាំ / ម្នាក់ ៥$ / ជាភាសាបារាំង – ខ្មែរ
ភីហ្សា? វាកាន់តែល្អ បើរសជាតិដូចធ្វើនៅផ្ទះដោយមេចុងភៅតូចៗ។ ចុងភៅវ័យក្មេង ចូលចិត្តធ្វើឱ្យដៃរបស់ពួកគេប្រឡាក់ខណៈពេលលេងភីហ្សា៖ វាយម៉្សៅ លាបទឹកជ្រលក់ប៉េងប៉ោះ រោយសាច់ឬបន្លែពីលើ … ក្រុមការងារយើងនឹងជួយមេចុងភៅតូចៗ ឲ្យយកចិត្តទុកដាក់ក្នុងការធ្វើភីហ្សា និងរៀបចំឲ្យគេទទួលទានភីហ្សាដែលពួកគេបានចម្អិន !

 សាំងវិចអាំង ដាក់ស៊ុត ឬមិនដាក់ស៊ុត? | ថ្ងៃសៅរ៍ ទី ១១ ខែសីហា ម៉ោង ១០:៣០ព្រឹក
ពីអាយុ ៧ ដល់ ១០ឆ្នាំ / ម្នាក់ ៥$ / ជាភាសាបារាំង – ខ្មែរ
សព្វថ្ងៃនេះ យើងមករៀនពីរូបមន្តធ្វើអាហារមួយប្រភេទនេះ! រូបមន្តងាយស្រួល ងាយស្រួលក្នុងការចម្អិន …

នំប្រៃ | ថ្ងៃសៅរ៍ ទី ១៤ ខែសីហា ម៉ោង ១០:៣០ព្រឹក
ពីអាយុ ៤ ដល់ ៧ឆ្នាំ / ម្នាក់ ៥$ / ជាភាសាបារាំង – ខ្មែរ
រសជាតិ កើតឡើងនៅពេលចម្អិន! មូលដ្ឋាននៃរូបមន្តនេះនៅតែដដែល តែអ្វីដែលប្រែប្រួលគឺការរោយនូវរូបមន្តថ្មីៗ តែចិត្តចង់របស់ប្អូនៗ … សូមអញ្ជើញមកចូលរូមធ្វើទាំងអស់គ្នា ដោយក្រោយពីរៀនរួច ប្អូនៗអាចញាំទីនេះក៏បាន ឬ ខ្ចប់ទៅផ្ទះក៏បាន។

នំខែកសម្រាប់កុមារ | ថ្ងៃសៅរ៍ ទី ២១ ខែសីហា ម៉ោង ១០:៣០ព្រឹក
ពីអាយុ ៧ ដល់ ១០ឆ្នាំ / ម្នាក់ ៥$ / ជាភាសាបារាំង – ខ្មែរ
រៀនបច្ចេកទេសនិងកាយវិការក្នុងការចម្អិននំខែកម៉្យាងហៅថា “cordon bleu” ជាមួយរូបមន្តងាយៗ ហើយឆ្ងាញ់៖ រៀនពីរបៀបលាយគ្រឿង លាយម៉្សៅជាមួយស៊ុតមាន់ ដុតនំប័ុង ក៏ដូចជារបផបខ្ជប់ឈ្នូលនំ។ យើងបានរៀបចំបន្លែតូចៗដើម្បីញាំអមជាមួយវារួចជាស្រេច។ ញ៉ាំពេលវាក្តៅ គឺឆ្ងាញ់តែម្តង!

នំផែនខែកដំឡូងបារាំង| ថ្ងៃសុក្រ ទី ២៧ ខែសីហា ម៉ោង ១០:៣០ព្រឹក
ពីអាយុ ៥ ដល់ ៨ឆ្នាំ / ម្នាក់ ៥$ / ជាភាសាបារាំង – ខ្មែរ
ធ្វើនំផែនខែកម៉្សៅដំឡូងដែលគេហៅថា “râpés de pommes de terre” ដែលមានរសជាតិឈ្ងុយឆ្ងាញ់! រូបមន្តដែលឆ្ងាញ់និងសាមញ្ញបំផុតក្នុងការធ្វើ។ មេចុងភៅតូចៗ  នឹងច្នៃប្រឌិតអាហាររបស់ខ្លួន ប្រកបដោយភាពរីករាយ ដោយបន្ថែម បន្លែ ឈីស និងសាច់ពីលើ។

Related post