ភាពយន្តក្រៅអគារ | ប៊ូឌីញ ស

[LIRE EN FRANÇAIS]

សំណាងយុវជនដែលមានអាយុ២០ឆ្នាំនិងមិត្តភ័ក្តិពីរនាក់ទៀតរស់នៅអគារប៊ូឌីញក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងទីក្រុងដែលមានការរីកចម្រើនមួយនេះក្មេងប្រុសទាំងបីបានអនុវត្តទម្លាប់រាំរបស់ពួកគេ ដោយសុបិនចង់មានឱកាសប្រលងទេពកោសល្យតាមកញ្ចក់ទូរទស្សន៍ខណៈដែលឪពុកម្តាយរបស់ពួកគេមានទម្លាប់រស់នៅតាមបែបប្រពៃណី។ ប៉ុន្តែអគារប៊ូឌីញត្រូវបានវាយកម្ទេចចោល។សំណាងសង្កេតឃើញថាការព្យាយាមចរចារបស់ឪពុក គាត់ជាមួយនឹងអ្នកជិតខាងមិនជោគជ័យនោះទេទាក់ទងនឹងសំណងរបស់ក្រុមហ៊ុនជាថ្នូរនឹងការអោយពួកគាត់រើចេញបន្ថែមពីនេះទៀតគាត់ក៏ត្រូវប្រឈមមុខនឹងការត្រៀមចាកចេញរបស់មិត្តល្អបំផុតរបស់គាត់ពីប្រទេសកម្ពុជាថែមទៀត។ សំណាងគិតថាទីកន្លែងដែលធ្លាប់តែផ្ដល់ស្នាមញញឹមភាពកក់ក្ដៅនិងជាទីកន្លែងដែលគាត់តែងតែហៅថាផ្ទះគឺកំពុងតែប្រឈមនឹងការបាត់បង់។ មើលឈុតឆាកខ្លីៗ !

>> ការចាក់បញ្ចាំងបន្តដោយសំនួរ-ចម្លើយ ជាមួយអ្នកដឹកនាំរឿង នាង កាវិច

ចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ
រយៈពេល៖ ៩០នាទី

Related post