ពិព័រណ៍ | ១៩៥៣៖ បារាំង-កម្ពុជា ការចាប់ផ្តើមថ្មី

ការតាំងពិពណ៌ “ឆ្នាំ ១៩៥៣ បារាំង-កម្ពុជា ការចាប់ផ្តើមជាថ្មី” រំលឹកពីប្រវត្តិសាស្ត្រនៃឯករាជ្យភាពរបស់កម្ពុជា ដែលទទួលបាននៅក្នុងនិរន្តភាព នៃសម័យអាណាព្យាបាលបារាំង ក្រោយពីការចាកចេញពីសម័យអាណានិគម។ ជាឯករាជ្យភាពមួយ ​ដែល​ទទួល​បាន​ដោយ​សម្តេច​ឪ នរោត្តម សីហនុ “ដោយ​មិនបង្ហូរ​ឈាមមួយដំណក់”។ ក្រោយឆ្នាំ១៩៥៣ មានការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់មកក្រោយសង្គ្រាមរហូតដល់ពេលបច្ចុប្បន្ន។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាបានប្រកាសឯករាជ្យរបស់ខ្លួន។ បន្ទាប់ពីវត្តមានរបស់ប្រទេសបារាំងនៅលើទឹកដីកម្ពុជាអស់រយៈពេល៩០ឆ្នាំមក ពិធីលាគ្នាមួយរបស់កងកម្លាំងយោធាបារាំង បានធ្វើឡើងនៅព្រះបរមរាជវាំង នៅចំពោះមុខព្រះបាទ នរោត្តម សីហនុ ឧត្តមស្នងការបារាំង លោក រីស្ទ័រុយឈី (Risterucci) និងឧត្តមសេនីយ៍ ដឺឡង់ហ្ក្លាត (de Langlade) ។ នៅទូទាំងផ្ទៃប្រទេស ប្រជាជនកម្ពុជាបានប្រមូលផ្តុំគ្នា នៅចំពោះការប្រកាសបញ្ចប់ការចរចា ដែលអនុញ្ញាតឱ្យមានការផ្ទេរជំនាញនានា រវាងអាជ្ញាធរបារាំង និងកម្ពុជា។ បន្ទាប់ពីការដឹកនាំ “ព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យ”  ព្រះបាទនរោត្តមសីហនុ (១៩២២-២០១២) ត្រូវបានប្រកាសជាវីរៈបុរសជាតិ និងមានការសាទរស្វាគមពីមហាជនទូទៅ។

ក្នុងអំឡុងពេលពីរទសវត្សរ៍ក្រោយឯករាជ្យ ប្រទេសកម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​អព្យាក្រឹតភាពមួយ និង​អភិវឌ្ឍន៍។ ប្រទេសនេះកំពុងឆ្លៀតទាញយកពីសន្តិភាពស៊ីវិលផ្ទៃក្នុង ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងរៀបចំស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដោយវិនិយោគជាពិសេសក្នុងវិស័យកសិកម្មរបស់ខ្លួន។ ដោយសម្រេចបាននូវស្វ័យភាពគ្រប់គ្រាន់ផ្នែកស្បៀងអាហារ ព្រះរាជាណាចក្របានចាប់ផ្តើមគម្រោងធំៗ ផ្នែកប្រព័ន្ធធារាសាស្ត្រ និងយន្តការសំខាន់ៗ ដើម្បីលើកកម្ពស់ទិន្នផលរបស់ខ្លួន។

ប្រឈមមុខនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេស អ្នកសង្កេតការណ៍អន្តរជាតិបានកោតសរសើរពីព្រះរាជាណាចក្រកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ ចូលមកទស្សនាប្រាសាទអង្គរ ប៉ុន្តែក៏ឆ្លៀតរីករាយនឹងបរិក្ខារមាត់សមុទ្រនៅតាមឆ្នេរសមុទ្រ ដូចជាការរីកដុះដាលនៃកំពង់ផែក្រុងកែប។ ជម្លោះនៃសង្រ្គាមត្រជាក់បានបញ្ចប់ដោយធ្វើឱ្យរដ្ឋាភិបាលចុះខ្សោយ ប្រទេសកម្ពុជា ត្រូវបានធ្លាក់ចូលក្នុងជម្លោះដែលបានវាយលុកប្រទេសជិតខាងខ្លួន វៀតណាម ក្នុងពាក់កណ្តាលទីពីរនៃទសវត្សរ៍ឆ្នាំ១៩៦០។ រដ្ឋប្រហារ នៅថ្ងៃទី១៧ ខែមីនាឆ្នាំ១៩៧០ ដែលផ្តួលរំលំព្រះបាទ នរោត្តម សីហនុ បានបង្ហាញពីការធ្លាក់ចុះនៃរបបសង្គមរាស្ត្រនិយម ខណៈពេលដែលប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល (១៩៧០ -១៩៧៥)។

សម្ពោធនៅថ្ងៃពុធ ទី ០៨ ខែវិច្ឆិកា វេលាម៉ោង ៦:៣០ល្ងាច នៅសារមន្ទីរ ស.ស.រ។
ពិព័រណ៍រហូតដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣

Related post