ពិព័រណ៍ | កម្ពុជា​មើល​ពីលើ​លំហ – ៧០​ឆ្នាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា​-បារាំង

កម្ពុជា​មើល​ពីលើ​លំហ – ៧០​ឆ្នាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា​-បារាំង
វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍(IRD) បង្កើតវិធីសាស្ត្រច្នៃប្រឌិតថ្មីៗនានាដើម្បីសង្កេតមើលភពផែនដី

មានសកម្មភាពនៅប្រទេសកម្ពុជាអស់រយៈពេលជិតម្ភៃឆ្នាំមកហើយ បច្ចុប្បន្នវិទ្យាស្ថាន IRD កំពុងបង្កើតដៃគូសហការជាមួយនឹងស្ថាប័នសំខាន់ៗក្នុងប្រទេស ផ្នែកបណ្ដុះបណ្ដាលជាន់ខ្ពស់ និងស្រាវជ្រាវ។ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ជាពិសេសឌីជីថល គឺជាអាទិភាពរួមមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗក្នុងសតវត្សទី ២១ ដែលមានដូចជា បម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ ការបំពុល សន្តិសុខស្បៀង និងនិរន្តរភាពកសិកម្ម ព្រមទាំងសុខភាពទូទៅនៅក្នុងវិធីសាស្រ្តរួមបញ្ចូលបរិស្ថាន។

វិទ្យាស្ថាន IRD បង្កើតឧបករណ៍ឌីជីថល និងគំរូច្នៃប្រឌិតដើម្បីវិភាគលើរូបភាព។ ព័ត៌មានអំពីការវិវត្តន៍ទេសភាព បានបង្ហាញឲ្យដឹងតាមរយៈរូបថតពីលើអាកាស រូបភាពពីផ្កាយរណប ឬការថតដោយប្រើដ្រូន។ វិទ្យាស្ថានព័ត៌មានភូមិសាស្ត្រ និងព្រៃឈើបារាំង (IGN) នៅរក្សាទុករូបថតជាប្រវត្តិសាស្ត្រពីលើអាកាស ដែលខ្លួនបានថតកាលពីឆ្នាំ ១៩៥៣/៥៤ និងឆ្នាំ ១៩៩៣ នៅក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល វិទ្យាស្ថាន IRD បានសហការជាមួយវិទ្យាស្ថាន IGNFI និងវិទ្យាស្ថាន  IGN ដើម្បីធ្វើឌីជីថល និងវិភាគរូបភាពដែលបានថតទាំងនោះ ដោយពឹងផ្អែកជំនួយឧបត្ថម្ភពី ស្ថានទូតបារាំងប្រចាំនៅកម្ពុជា តាមរយៈកម្មវិធី FSPI-R KAPA (បណ្ណសាររូបថតខ្មែរពីលើអាកាស) ។ រូបថតបណ្ណសារមួយចំនួន ដែលដាក់បង្ហាញនៅលើជញ្ជាំង គឺជាសាក្ខីភាពឆ្លុះបញ្ចាំងអំពីបំលាស់ប្តូរទឹកដីកម្ពុជាអស់ជាច្រើនទសវត្សរ៍ ក៏ដូចជាបង្ហាញនូវទិដ្ឋភាពមួយផ្សេងទៀតនៃការវិវត្តន៍របស់ប្រទេស។ បណ្តុំរូបថតទាំងនេះនឹងត្រូវប្រគល់ជូនកម្ពុជាវិញនៅពេលធ្វើឌីជីថលរួច។

Related post