បណ្ណាល័យពហុឯកសារ | បទបង្ហាញ និងចុះហត្ថលេខាសៀវភៅ “កម្រងរឿងក្រៅភព”

គ្រឹះស្ថានបោះពុម្ពផ្សាយ«អវតារ» បោះពុម្ពអក្សរសិល្ប៍ខ្មែរ និងអន្តរជាតិ គឺប្រភេទប្រលោមលោកដែលមានប្រជាប្រិយ និងគ្រប់រសជាតិ (ស៊ើបអង្កេត ផ្សេងព្រេង អច្ឆរិយ វិទ្យាសាស្ត្រ ។ល។) និងសៀវភៅឆាករូបភាព ព្រមទាំងម៉ង់ហ្កាផងដែរ។ សៀវភៅទាំងនេះធ្វើឱ្យលោកអ្នកអានជក់ចិត្ត ធ្វើឱ្យញញឹម សើច យំ ព្រឺសម្បុរ ឆ្ងល់ចង់ដឹងសាច់រឿងបន្ត។ 

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកអវតារបានចេញផ្សាយសៀវភៅចំនួន ៥ ចំណង ៖

  • រាជិនីសំឡេងមាស ៖ ប្រលោមលោកឆាករូបភាពយកលំនាំតាមជីវិតរបស់ រស់ សេរីសុទ្ធា 
  • ឃាតករមុខក្រហម ៖ ប្រលោមលោកបែបស៊ើបអង្កេតដែលក្នុងនោះ ហូមល៍ និងលោកដុកទ័រ វ៉ាត់សុន ជួបគ្នាដំបូង ហើយចេញដោះស្រាយរកមុខឃាតករមុខក្រហម។ 
  • សញ្ញាចតុអង្គ ៖ ហូមល៍ និងលោកដុកទ័រ វ៉ាត់សុន ដោះស្រាយវែករកការពិតពីក្រោយអាថ៌កំបាំងជុំវិញកំណប់មហាសាលមកពីស្រុកឥណ្ឌា។
  • ឆ្កែនៃគ្រួសារបាសឃ័រវីល ៖ ហូមល៍ និងលោកដុកទ័រ វ៉ាត់សុន ចេញតាមដាន ដោះបំភ្លឺអាថ៌កំបាំង ពីក្រោយឃាតកម្មទៅលើគ្រួសារ បាសឃ័រវីល ដែលគេជឿថាត្រូវបណ្ដាសាច្រើនជំនាន់មកហើយ។
  • កម្រងរឿងក្រៅភព ៖ រឿងខ្លីបីចំណងជើងដកស្រង់ចេញពីកម្រងរឿងបែប «អធិធម្មជាតិ» និង «ប្រតិដ្ឋបែបវិទ្យាសាស្ត្រ» ក្រោមការគាំទ្រពី វិទ្យាស្ថានបារាំងនៅកម្ពុជា
ចូលរួមដោយឥតគិតថ្លៃ

Related post