បណ្ណាល័យពហុឯកសារ | ណូអ៊ែលសម្រាប់កុមារ

បុណ្យណូអែលមកដល់ហើយ! ក្មេងៗចូលចិត្តបង្កើតវត្ថុស្អាតៗ ដើម្បីតុបតែងផ្ទះ។ នេះ​ជា​ពេល​ដែល​ត្រូវ​រួម​ដំណើរ​ជាមួយ​ពួក​គេ ហើយ​ផ្តល់​កម្លាំង​ចិត្ត​បន្តិច​បន្តួច។ ស្វែងយល់ពីសិក្ខាសាលារបស់យើងដែលផ្តល់ដោយក្រុមការងារបណ្ណាល័យពហុឯកសារជុំវិញ បង្កើតគ្រឿងលម្អ និងគ្រឿងតុបតែង ស្អាតៗ !

សត្វផែនឃ្វីនពីសំបកដប | ថ្ងៃអង្គារ ទី ២០ ខែធ្នូ 
ការបំប្លែងដបផ្លាស្ទិចទៅជាសត្វផែនឃ្វីនតូចៗ ដែលតុបតែងយ៉ាងស្រស់ស្អាតគឺអាចធ្វើទៅបាន និងងាយស្រួលបំផុត។ វិធីដ៏រីករាយក្នុងការកែច្នៃវត្ថុ បោះចោលមកជារបស់ប្រើប្រាស់បានវិញម្តងទៀត !

ដបព្រឹលណូអ៊ែល | ថ្ងៃពុធ ទី ២១ ខែធ្នូ
ដបព្រិល ពួកវាតូចៗ ស្រាលៗ និងបង្គប់ដោយវេទមន្ត… ដោយមានច្រកព្រិលរាប់ពាន់ ដែលអាចបានវិល មានពន្លឺតូចភ្លឺភ្លែកគួរឲ្យស្រលាញ់។ ក្រុមការងារបណ្ណាល័យពហុឯកសារនឹងជួយកូនៗរបស់លោកអ្នកក្នុងការបង្កើត បង្កើតដបព្រិលដោយខ្លួនឯង។

កាតជូនពរថ្ងៃណូអ៊ែល | ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ
ជាមួយនឹងសម្ភារៈសាមញ្ញដូចជាក្រដាសមួយសន្លឹក កូនរបស់អ្នកអាចគូរ និងបង្កើតកាតជូនពរដើម្បីជូនពរអ្នកក្នុងឆ្នាំថ្មី។

ចុះឈ្មោះនៅនឹងកន្លែង ឬតាមរយៈ [email protected]

Related post