ទិវានារីអន្តរជាតិ

វិទ្យាស្ថានបារាំងនៅកម្ពុជា ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ!

ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) អង្គការក្រៅរដ្ឋាភិបាលស៊ីប៉ា (SIPAR) និងវិទ្យាស្ថានបារាំងនៅកម្ពុជា សូមអញ្ជើញលោកអ្នកចូលរួម ព្រឹត្តិការណ៍ចំនួន ៣៖

  • ម៉ោង ៦ល្ងាច៖ ពិធីសម្ពោធការតាំងពិព័រណ៌សំឡេងស្ត្រី (Women’s Voices) ដោយមានការតាំងបង្ហាញរូបថត ស្ត្រីកម្ពុជា ផលិតដោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលមានគោលបំណងនាំយក ក៏ដូចជាស្តាប់នូវសំឡេងនៃការបំផុសគំនិតស្ត្រីកម្ពុជា ក្នុងការចូលរួមក្នុងគម្រោងនានា ដែលគាំទ្រដោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងដើម្បីរំលែករឿងរ៉ាវរបស់ពួកគាត់ ទាំងគំនិតផ្តួចផ្តើម និងបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ ;
  • ម៉ោង ៦កន្លះល្ងាច៖ ការបកប្រែជាភាសាខ្មែរនៃរឿងកំប្លែងដ៏ល្បីល្បាញ “Culottées” ដោយ ពេណេឡូប បាហ្ស៊ឺ (Pénélope Bagieu) គាំទ្រដោយស៊ីប៉ា
  • ម៉ោង ៧យប់៖ រួមជាមួយការចាក់បញ្ចាំងភាពយន្ដ “Culottées” នៅក្នុងសួនច្បារនៃវិទ្យាស្ថាន នៅខាងក្រៅអគារ ដោយអនុញ្ញាតឲ្យសារធារណៈចូលរួមទស្សនាដោយសេរី។
វិទ្យាស្ថានឈប់សម្រាកនៅថ្ងៃទី ៨ ខែមីនា ដូចនេះជួបគ្នាថ្ងៃទី ៩ មីនា ដើម្បីចូលរួមរម្លឹកដល់ស្រ្តីកម្ពុជា និងស្រ្តីនៅជុំវិញពិភពលោក !

Related post