សកម្មភាពចម្អិនអាហារ | ចុងភៅតូច

អាយុមិនមែនជាបញ្ហាសម្រាប់ការរៀនធ្វើអាហារនោះទេ! ជាមួយនឹងសកម្មភាពធ្វើអាហារ មេចុងភៅតូច ដែលរៀបចំឡើងដោយចុងភៅ Le Bistrot នៃវិទ្យាស្ថានបារាំង។ ផ្តល់ឳកាសដល់កូនៗ របស់លោកអ្នកស្វែងយល់ពីរបៀបធ្វើនំដូងដុត(Rochers Coco) នំក្រែប(Crêpes) និងនំផ្សេងៗទៀត។ សកម្មភាពសប្បាយៗ !

ធ្វើនុតេឡា | ថ្ងៃសៅរ៍ទី ០៦ ខែកុម្ភៈ ម៉ោង ១០:៣០ ព្រឹក
អាយុពី ៦ ទៅ ៩ ឆ្នាំ / ១០ ដុល្លារក្នុងម្នាក់ | អ្នកចូលរួមយ៉ាងច្រើន ៦ នាក់
ជនជាតិបារាំងគឺជាអ្នកទទួលទាន នុតេឡា (Nutella) ច្រើនបំផុតនៅលើពិភពលោក។ នៅក្នុងទិវាពិភពលោកនុតេឡា ខាងមុខនេះ យើងបានសម្រេចចិត្ត បង្រៀនធ្វើនុតេឡា “រសជាតិបែបនៅផ្ទះ” ។ ដោយសារតែ “នុតេឡារសជាតិឆ្ងាញ់ពេក” ប៉ុន្តែបើគ្មានប្រើប្រេងដូងវានៅតែល្អប្រសើរ យើងនឹងរៀនធ្វើវាជាមួយគ្នា នឹងស្រកទុកក្នុងកែវតូចមួយសម្រាប់ញាំពេលក្រោយ។

នំភីហ្សា | ថ្ងៃសៅរ៍ទី ២៧ ខែកុម្ភៈ ម៉ោង ១០:៣០ ព្រឹក
អាយុពី ៣ ទៅ ៦ ឆ្នាំ / ៥ ដុល្លារក្នុងម្នាក់ | អ្នកចូលរួមយ៉ាងច្រើន ១០ នាក់
រៀនពីរបៀបធ្វើភីហ្សាជាមួយមេចុងភៅរបស់ Bistrot ! ទទួលយកបទពិសោធន៍ជាមួយម្ស៉ៅដុតនំ និងដាក់បន្ថែមពីលើនំ ដើម្បីបង្កើតភីហ្សាដែលឆ្ងាញ់បំផុត…


នៅភោជនីយដ្ឋាន Le Bistrot
តម្រូវឲ្យចុះឈ្មោះតាម៖[email protected]

Related post