ការប្រគំតន្ត្រី |​ ហ្សាល ប៉ាទីស តន្ត្រីអេឡិកត្រូ ប៉ប

[ជាផ្នែកមួយនៃព្រឹត្តិការណ៍ ខែនៃទិវាហ្វ្រង់កូហ្វូននី]

ដើម្បីសម្ពោធកម្មវិធីវប្បធម៌នានា ខែមីនាជុំវិញភាសាបារាំង និងទិវាហ្វ្រង់កូហ្វូននី វិទ្យាស្ថានបារាំងនៅកម្ពុជាផ្តល់ជូនលោកអ្នកនូវការប្រគុំតន្ត្រីជាមួយសិល្បករ ហ្សាល ប៉ាទីស សិល្បករតំណាងឲ្យតន្ត្រីប៉ុបបារាំងនៅលើពិភពលោក ! 

ជាមួយនឹងអាល់ប៊ុមដំបូងនៅ Mercury/Universal និងការប្រគុំតន្ត្រីជាង 300លើក នៅក្នុង 25 ប្រទេស ជា DJ-sets 100% សម្រាប់អ្នកដែលចូលចិត្តតន្ត្រី និងចម្រៀងបារាំង, តន្ត្រីលាយប៉ុបបារាំង, ចង្វាក់សម័យដើមបែបយ៉េយ៉េ, ចង្វាក់ហ៊ីប ហប់ជាភាសាបារាំង និងឌីស្កូនាទំនើប ហ្សាល ប៉ាទីសស្រលាញ់ ចក្ខុវិស័យបើកចំហរ របាំដ៏រីករាយ និងចង់បាននូនអ្វីដែលថ្មីៗ ដែលបង្កើតជាចំណងរវាងការចងចាំរួម និងសេចក្តីស្រឡាញ់នាពេលបច្ចុប្បន្ន។ តាមរយៈអាល់ប៊ុមដំបូងរបស់គាត់ “Les Sentiments Inavouables” (2014) និងយកគំនូរបារាំងនូវភាពជោគជ័យរបស់គាត់នៃអាល់ប៉ុម “Get Lucky” ដោយក្រុម Daft Punk តន្ត្រីកររូបនេះប្តូររវាងបទចម្រៀងដើម ទៅនឹងចម្រៀងបារាំងពីទសវត្សរ៍ 80 និង 90 ព្រមទាំង DJ-sets 100% ប៉ុប ជាភាសាបារាំង។ សូមចូលរួមកម្សាន្តជាមួយ តន្រ្តីរបស់គាត់ឲ្យបានកុះករ !

ហ្សាល ប៉ាទីស ចាក់បទភ្លេងម៉ិចនៅក្នុងក្លឹបជាច្រើនរួចមកហើយ រួមមាន៖ Dandy, Bus Palladium, Nüba (ក្រុងប៉ារីស), Le Baron (ក្រុងលីសប៉ៅ, ក្រុងសៀងហៃ), Savoy (ក្រុងម៉ុងរ៉េអាល់), Institut Français (ក្រុងម៉ាឌ្រីត, ក្រុងយ៉ាងហ្គន), Smolna (ក្រុងវ៉ាហ្សា), 20/44 (ក្រុងបែលក្រាដ), Kee Club (ហុងកុង), ALoft (ទីក្រុងកូឡាឡាំពួ), Dada (ក្រុងលីម៉ា)…

>> ការប្រគុំតន្ត្រីនេះនឹងធ្វើឡើងនៅពេលល្ងាចជាមួយគ្នា បន្ទាប់ពីការសម្តែងសិល្បៈខ្មែរអមតៈ
 

Related post