ភាពយន្ត | ប៊ូឌីញ ស

>> ស្វែងយល់ពីព្រឹត្តិការណ៍ដែលបានគ្រោងទុកសម្រាប់ “ភ្នំពេញ ទីក្រុងមានជីជាតិ” <<

សំណាងយុវជនដែលមានអាយុ​២០​ឆ្នាំនិង​មិត្តភ័ក្តិ​ពីរ​នាក់​ទៀត​រស់​នៅ​អគារ​ប៊ូឌីញ​ក្នុង​រាជធានី​ភ្នំពេញ។ ជាមួយនឹងទីក្រុងដែលមានការរីកចម្រើនមួយនេះក្មេងប្រុសទាំងបីបានអនុវត្តទម្លាប់រាំរបស់ពួកគេ ដោយសុបិនចង់មានឱកាសប្រលងទេពកោសល្យតាមកញ្ចក់ទូរទស្សន៍ខណៈដែលឪពុកម្តាយរបស់ពួកគេមានទម្លាប់រស់នៅតាមបែបប្រពៃណី។ ប៉ុន្តែ​អគារ​ប៊ូឌីញ​ត្រូវបាន​វាយ​កម្ទេច​ចោល។សំណាង​​​​​​សង្កេតឃើញថាការព្យាយាមចរចារបស់ឪពុក គាត់ជាមួយនឹងអ្នកជិតខាងមិនជោគជ័យនោះទេទាក់ទងនឹងសំណងរបស់ក្រុមហ៊ុន​ជាថ្នូរនឹងការអោយពួកគាត់រើចេញបន្ថែមពីនេះទៀតគាត់ក៏ត្រូវប្រឈមមុខនឹងការត្រៀមចាកចេញរបស់មិត្តល្អបំផុតរបស់គាត់ពីប្រទេសកម្ពុជាថែមទៀត។ សំណាង​គិតថាទីកន្លែងដែលធ្លាប់តែផ្ដល់ស្នាមញញឹមភាពកក់ក្ដៅនិងជាទីកន្លែងដែល​គាត់​តែង​តែ​ហៅ​ថា​ផ្ទះ​គឺ​កំពុងតែប្រឈមនឹងការបាត់បង់។ មើលឈុតឆាកខ្លីៗ !

មានវត្តមានចូលរួមដោយលោក នាង កាវិច នៅថ្ងៃទី ០៨ និង ០៩ ខែមេសា។

តម្លៃសំបុត្រចូលទស្សនា ៣$

សំបុត្រ​ដាក់​លក់​នៅ​កន្លែង​ទទួល​ភ្ញៀវ​របស់​វិទ្យាស្ថាន ចាប់ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មីនា។

Related post