- ជាន់ផ្ទាល់ដីនៃបណ្ណាល័យ
- ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៣រសៀល
- ឥតគិតថ្លៃ
- ជាភាសាខ្មែរ សម្រាប់មនុស្សពេញវ័យ / (អ្នកចូលរួមយ៉ាងច្រើន ៤០នាក់)
គ្រឹះស្ថានបោះពុម្ពផ្សាយ«អវតារ» បោះពុម្ពអក្សរសិល្ប៍ខ្មែរ និងអន្តរជាតិ គឺប្រភេទប្រលោមលោកដែលមានប្រជាប្រិយ និងគ្រប់រសជាតិ (ស៊ើបអង្កេត ផ្សេងព្រេង អច្ឆរិយ វិទ្យាសាស្ត្រ ។ល។) និងសៀវភៅឆាករូបភាព ព្រមទាំងម៉ង់ហ្កាផងដែរ។ សៀវភៅទាំងនេះធ្វើឱ្យលោកអ្នកអានជក់ចិត្ត ធ្វើឱ្យញញឹម សើច យំ ព្រឺសម្បុរ ឆ្ងល់ចង់ដឹងសាច់រឿងបន្ត។
ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកអវតារបានចេញផ្សាយសៀវភៅចំនួន ៥ ចំណង ៖
- រាជិនីសំឡេងមាស ៖ ប្រលោមលោកឆាករូបភាពយកលំនាំតាមជីវិតរបស់ រស់ សេរីសុទ្ធា
- ឃាតករមុខក្រហម ៖ ប្រលោមលោកបែបស៊ើបអង្កេតដែលក្នុងនោះ ហូមល៍ និងលោកដុកទ័រ វ៉ាត់សុន ជួបគ្នាដំបូង ហើយចេញដោះស្រាយរកមុខឃាតករមុខក្រហម។
- សញ្ញាចតុអង្គ ៖ ហូមល៍ និងលោកដុកទ័រ វ៉ាត់សុន ដោះស្រាយវែករកការពិតពីក្រោយអាថ៌កំបាំងជុំវិញកំណប់មហាសាលមកពីស្រុកឥណ្ឌា។
- ឆ្កែនៃគ្រួសារបាសឃ័រវីល ៖ ហូមល៍ និងលោកដុកទ័រ វ៉ាត់សុន ចេញតាមដាន ដោះបំភ្លឺអាថ៌កំបាំង ពីក្រោយឃាតកម្មទៅលើគ្រួសារ បាសឃ័រវីល ដែលគេជឿថាត្រូវបណ្ដាសាច្រើនជំនាន់មកហើយ។
- កម្រងរឿងក្រៅភព ៖ រឿងខ្លីបីចំណងជើងដកស្រង់ចេញពីកម្រងរឿងបែប «អធិធម្មជាតិ» និង «ប្រតិដ្ឋបែបវិទ្យាសាស្ត្រ» ក្រោមការគាំទ្រពី វិទ្យាស្ថានបារាំងនៅកម្ពុជា។