- បណ្ណាល័យពហុឯកសារជាន់ផ្ទាល់ដី
- ថ្ងៃសៅរ៍ ទី ០២ ខែមីនា ម៉ោង ៣រសៀលកន្លះ
- គឹម ឌីណា អ្នកនិពន្ធ និងពិធីការិនីឯករាជ្យ
- ជាភាសាខ្មែរ
ជំនួបអ្នកនិពន្ធ ក្រោមប្រធានបទ «ហេតុអ្វីបញ្ជ្រាបបញ្ហាសុខភាពស្ត្រី និងផ្លូវចិត្តតាមរយៈស្នាដៃរបស់ខ្លួន?» គឺជាជំនួប ដែលអ្នកអាន និងអ្នកនិពន្ធ អាចចួបគ្នាដោយផ្ទាល់ ជជែកអំពីការសរសេរស្នាដៃរបស់អ្នកនិពន្ធគឹម ឌីណា។ បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត គឺប្រៀបបានដូចជាបាវចនារបស់អ្នកនិពន្ធរូបនេះ។ អ្នកអាចសាកសួរអ្នកនិពន្ធ ដោយផ្ទាល់ពីមូលហេតុ។ ប្រសិនបើអ្នកមានស្នាដៃរបស់អ្នកនិពន្ធរូបនេះ អ្នកក៏អាចយកស្នាដៃនោះមក ដើម្បីទទួលបានហត្ថលេខារបស់អ្នកនិពន្ធផងដែរ។
គោលបំណង៖
អ្នកចូលរួមនឹងបានរៀនសូត្រពីបទពិសោធនៃការនិពន្ធ
យល់ពីសារៈសំខាន់ នៃការថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត
កសាងទំនាក់ទំនងជាមួយនឹងអ្នកនិពន្ធ និងអ្នកអានដទៃទៀត
កម្មវិធីនេះនឹងបន្តដោយការចុះហត្ថលេខានៅបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំង
ប្រវត្តិរូបសង្ខេប
គឹម ឌីណា គឺជាអ្នកនិពន្ធ និងពិធីការិនីឯករាជ្យ។ ស្នាដៃរបស់នាងមានប្រលោមលោក ភាពយន្ត ល្ខោននិយាយ រឿងកុមារ ទំនុកច្រៀង និងរឿងខ្លីផងដែរ។ ក្រៅពីនេះ នាងក៏ជាអ្នកបង្កើតមាតិកាបែបលើកទឹកចិត្ត និងជីវិត លើបណ្តាញសង្គម ស្ថាបនិកនៃក្លឹបកកូរសៀវភៅផងដែរ។ នាងធ្លាប់មានបទពិសោធស្ម័គ្រចិត្តមួយចំនួន ដែលភាគច្រើនទាក់ទងនឹងការអាន និងការនិពន្ធ។
Tags: សន្និសិទ