រោងភាពយន្តវិទ្យាស្ថាន ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ម៉ោង ៧យប់ ១០$ ក្នុងម្នាក់ SilverBell Fake Skin / ស្បែកក្លែងក្លាយ ជាគំនិតច្នៃប្រឌិតថ្មីមួយ ក្នុងរបបជីវិតរបស់មនុស្សដែលទាក់ទងនឹងការបែងចែក លក្ខខណ្ឌ នៃការរស់នៅអោយស្របតាមសង្គម។ ទួនាទីអ្វី ឋានៈបែបណា រូបរាងអ្នកយ៉ាងម៉េច មានឬក្រ សខ្មៅ អ្នកមានជីវិតមួយដូចគ្នា រស់ក្រោមព្រះអាទិត្យតែមួយ។ ជីវិតម្នាក់ៗមានគុណតម្លៃស្មើៗគ្នា ជីវិតមានសេចក្ដីមេត្តា សន្តោសប្រោសប្រណី ជួយគ្នាទៅវិញទៅមក… មិនជិះជាន់មើលងាយអ្នកដទៃ តើល្អទេ? សម្គាល់! កន្លែងទស្សនាមានកំណត់ (ពិធីការទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ-១៩ )Read More
ខាងក្រៅអគារ ថ្ងៃសៅរ៍ ទី២០ ម៉ោង ៧យប់ ១៥$ / ម្នាក់ ជាមួយក្រុមសិល្បៈសុភីលីន ផ្តួចផ្តើមនិងបង្ហាត់លោកស្រី សាភីរ៉ូ ជៀម សុភិលីន សម្រាប់ក្រុមសិល្បៈសុភីលីន (Sophiline Arts Ensemble) “ទន្លេកោងមួយ” គឺជារបាំដែលសម្តែង ប្រាប់អំពីរឿងរ៉ាវពេលបច្ចុប្បន្ន អំពីស្នេហានៅភូមិមួយ ការខូចចិត្ត ការសងសឹក ផលវិបាកនិងការរំលោះ។ វាពង្រីកប្រពៃណីនៃការនិទានរឿងដ៏សំបូរបែបរបស់ប្រទេសកម្ពុជាតាមរយៈការបញ្ចូលរបាំបុរាណបែបច្នៃប្រឌិតថ្មីរបស់លោកស្រី សុភិលីន ការនិពន្អបទភ្លេងតន្ត្រីចង្វាក់ដើមរបស់ហ៊ឺម សុភី(Him Sophy) សម្រាប់វង់ភ្លេងពិណ រូបអាយ៉ងផ្តៅ ដែលជាស្នាដៃរបស់ ពេជ្រ សុភាព (Sopheap Pich) សម្លៀកបំពាក់សម្តែងជាស្នាដៃរបស់ សាន វណ្ណារី (San Vannary) ព្រមទាំងការរៀបចំឆាកដោយ គង់ វលក្ខណ៍(Kong Vollak)។ នៅចុងបញ្ចប់ វាជារបាំបាឡេដែលប្រកបដោយភាពរស់រវើក ដែលឆ្លុះបញ្ចាំងពីជម្រើសដែលយើងជ្រើសរើស ក្នុងការទាមទារចង់បានដ៏ក្តៅគគុកមួយ។ សម្គាល់ ! ចំនួនសំបុត្រមានកំណត់ (ពិធីការ COVID-19)Read More
ខាងក្រៅអគារ ថ្ងៃអង្គារ ទី០៥ ខែកុម្ភៈ នៅម៉ោង ៧យប់ ចូលរួមដោយសេរី ហ្វារពន្លឺសិល្បៈ វិទ្យាស្ថានបារាំងសូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមកម្មវិធីស៊ីណេ-តន្ត្រីដ៏វិសេសវិសាលមួយ ៖ នៅក្នុងសួនច្បារវិទ្យាស្ថានបារាំង ដោយការបញ្ចាំងភាពយន្តខ្លីខាងក្រៅអគារ របស់ប៊ូស្តឺ គៀតុង ឆាលី ឆាព្លីង (សាក់ឡូ) និងហ្សក មេល្យែស! ភាពយន្តទាំងនេះនឹងត្រូវចាក់បញ្ចាំងដោយមានការប្រគំតន្ត្រីអម ដែលសុទ្ធសឹងជាបទភ្លេងនិពន្ធឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍នេះ ដោយតន្ត្រីកររបស់អង្គការហ្វារពន្លឺសិល្បៈ។Read More
រោងភាពយន្តរបស់វិទ្យាស្ថាន ថ្ងៃសុក្រ ទី២៩ ខែមករា ម៉ោង ៧យប់ ចូលរួមដោយសេរី ដោយអ្នកនិពន្ធបទភ្លេង ហង្ស រិទ្ធីរ៉ាវុធ តន្ត្រីខ្មែរគឺបង្កើតឡើងដោយការប្រមូលផ្តុំឧបករណ៍ភ្លេងជាច្រើនរួមគ្នា។ វប្បធម៌ខ្មែរសព្វថ្ងៃនេះ មួយភាគធំពឹងផ្អែកលើរបាំដែលបន្សុំជាមួយតន្រ្តីត្រូវបានរួមបញ្ចូល ដូចមានរបាំព្រះរាជទ្រព្យ របាំឆ៉ៃយ៉ាំង ល្ខោនស្បែកធំ ល្ខោនបាសាក់ … ល។ អ្នកនិពន្ធបទភ្លេង លោកហង្ស រិទ្ធីរ៉ាវុធ ផ្តល់ជូនលោកអ្នកនូវកម្រងតន្រ្តីជាបន្តបន្ទាប់ជាមួយនឹងឧបករណ៍បែបបុរាណនិងទំនើបដើម្បីផ្តល់ជូនលោកអ្នកនូវរាត្រីដ៏អស្ចារ្យ នៅរោងភាពយន្តរបស់វិទ្យាស្ថាន។Read More