Institut français du Cambodge
សកម្មភាពចម្អិនអាហារ | ចុងភៅតូច សកម្មភាពចម្អិនអាហារ | ចុងភៅតូច
អាយុមិនមែនជាបញ្ហាសម្រាប់ការរៀនធ្វើអាហារនោះទេ! ជាមួយនឹងសកម្មភាពធ្វើអាហារ មេចុងភៅតូច ដែលរៀបចំឡើងដោយចុងភៅ Le Bistrot នៃវិទ្យាស្ថានបារាំង។ សកម្មភាពចម្អិនអាហារ | ចុងភៅតូច

អាយុមិនមែនជាបញ្ហាសម្រាប់ការរៀនធ្វើអាហារនោះទេ! ជាមួយនឹងសកម្មភាពធ្វើអាហារ មេចុងភៅតូច ដែលរៀបចំឡើងដោយចុងភៅ Le Bistrot នៃវិទ្យាស្ថានបារាំង។ ផ្តល់ឳកាសដល់កូនៗ របស់លោកអ្នកស្វែងយល់ពីរបៀបធ្វើនំក្រាំបល នំប័ុងអេពេ (pain d’épice) នឹងនំផ្សេងៗទៀត។ សកម្មភាពសប្បាយៗ !

 នំក្រាំបលលាយជាមួយផ្លែឈើ | ថ្ងៃសៅរ៍ទី ១៧ ខែតុលា ពីម៉ោង ១១ព្រឹក ដល់ ១២ថ្ងៃ
អាយុពី ៤ ដល់ ៧ឆ្នាំ / ម្នាក់ ៣ ដុល្លា
ធ្វើនំក្រាំបលលាយជាមួយផ្លែឈើ ដើម្បីញ៉ាំឬយកទៅផ្ទះដើម្បីភ្លក្សរសជាតិ!

 នំរូបតុក្តាតូច | ថ្ងៃសៅរ៍ទី ២៤ ខែតុលា ពីម៉ោង ១១ ដល់ ១២ថ្ងៃ
អាយុពី ៤ ដល់ ៧ឆ្នាំ / ម្នាក់ ៣ ដុល្លា
សកម្មភាពរីករាយ និងឆ្ងាញ់មាត់ ដោយរៀនពីរបៀបចម្អិននំរូបតុក្តាតូច ដោយខ្លួនឯងឲ្យដូចជាក្នុងរឿងនិទាន។

 នំស្នូលសូកូឡា | ថ្ងៃសៅរ៍ទី ១៤ ខែវិច្ឆិកា ពីម៉ោង ១០:៣០ ព្រឹកដល់ ១២ថ្ងៃ
អាយុពី ៧ ដល់ ១២ឆ្នាំ / ម្នាក់ ៥ ដុល្លា
រៀនពីរបៀបធ្វើនំស្នូលសូកូឡាជាមួយមេចុងភៅពិតប្រាកដម្នាក់គឺ អេឡែន ហ្គ្រេហ្គ័ក (Hélène Grégoire)។

 នំស្រួយណូអែល | ថ្ងៃសៅរ៍ទី ១២ ខែធ្នូ ពីម៉ោង ១១ ដល់ ១២ថ្ងៃ
អាយុពី ៤ ដល់ ៧ឆ្នាំ / ម្នាក់ ៣ ដុល្លា
សកម្មភាពនំស្រួយណូអែល ជាសកម្មភាពធ្វើអាហារដ៏ល្អឥតខ្ចោះសម្រាប់ពិធីបុណ្យចុងឆ្នាំ!ក្នុងសកម្មភាពធ្វើអាហារនេះ គឺ ដើម្បីរៀនពីរបៀបធ្វើទឹកស្ករ និងរបៀបតុបតែងនំ រួមទាំងការយកទៅគូរលើនំស្រួយ។

________

អ្នកចូលរួមយ៉ាងច្រើន ១០នាក់ ក្នុងសកម្មភាពចម្អិនអាហារមួយ
តម្រូវឲ្យចុះឈ្មោះតាម៖  lebistrot@institutfrancais-cambodge.com