សកម្មភាពចម្អិនអាហារ | ចុងភៅតូច

អាយុមិនមែនជាបញ្ហាសម្រាប់ការរៀនធ្វើអាហារនោះទេ! ជាមួយនឹងសកម្មភាពធ្វើអាហារ មេចុងភៅតូច ដែលរៀបចំឡើងដោយចុងភៅ Le Bistrot នៃវិទ្យាស្ថានបារាំង។ ផ្តល់ឳកាសដល់កូនៗ របស់លោកអ្នកស្វែងយល់ពីរបៀបធ្វើនំស្រួយ ដំណាប់ និងនំផ្សេងៗទៀត។ សកម្មភាពសប្បាយៗ !


ចុះឈ្មោះនៅនឹងកន្លែង ឬតាមរយៈ [email protected]

នំម៉ាប្រេ | ថ្ងៃសៅ ទី ១៨ ខែកញ្ញា ពីម៉ោង ១០កន្លះព្រឹក ដល់១២ថ្ងៃត្រង់
ពីអាយុ ៤ ដល់ ៧ឆ្នាំ / ៥$ ក្នុងម្នាក់/ ជាភាសាបារាំង
រៀនពីរបៀបធ្វើនំពីរពណ៌ រស់ជាតិវ៉ានីឡា និងសូកូឡា និងដើម្បីភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃនំនេះ!

នំតាឡឹតផ្លែប៉ោម | ថ្ងៃសៅ ទី ០២ ខែតុលា ពីម៉ោង ១០កន្លះព្រឹក ដល់១២ថ្ងៃត្រង់
ពីអាយុ ៦ ដល់ ៩ឆ្នាំ / ៥$ ក្នុងម្នាក់/ ជាភាសាបារាំង
ធ្វើនំលាយផ្លែប៉ោមតូចៗ៖ រៀបចំនំផ្អែមៗ តម្រៀបផ្លែប៉ោមពីលើនិងមូរផ្លែប៉ោមរូបស្រទាប់ផ្កាកុលាប។

Related post