ពិព័រណ៍ | វង្វេងក្នុងក្រុងភ្នំពេញ

រូបភាព៖ ©Vincent de Wilde

ក្នុងនាមជាព្រះរាជអាជ្ញាអន្តរជាតិ បំពេញការងារនៅក្នុងសាលាក្តីដែលទទួលខុសត្រូវចំពោះការកាត់ទោសឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងដោយមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម លោកវាំងសង់ ដឺ ហ្វីល (Vincent de Wilde) ក៏មានការជក់ចិត្តទៅការនឹងការថតរូបដែរ។ លោកជាថតរូបតាមចិញ្ចើមផ្លូវ ដោយគាត់បានបង្កើតគម្រោងមនុស្សធម៌ធំមួយ អស់រយៈពេល ២៥ ឆ្នាំហើយ តាមរយៈការស្នាក់នៅបំពេញការងាររយៈពេលយូរ នៅក្នុងប្រទេសផ្សេងៗមួយចំនួន ដែលក្នុងពេលនោះ គាត់បានរស់នៅនិងធ្វើការក្នុងវិស័យយុត្តិធម៌ (នៅប្រទេសរវ៉ាន់ដា នៅប្រទេសកាមេរូន ប្រទេសកូឌីវ័រ ព្រមទាំងប្រទេសកម្ពុជា អស់រយៈពេល ១៣ ឆ្នាំ)។

សាក្សីភាពនៃឯកសិទ្ធិ ចំពោះការផ្លាស់ប្តូរទីក្រុងនិងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃភ្នំពេញ បានបង្ហាញពីភាពតថភាពជាក់ស្តែងតាមរយៈឥរិយាបថ តាមរយៈវិជ្ជាជីវៈ ព្រមទាំងទិដ្ឋភាពទីក្រុង។ លោកបានទទួលរង្វាន់ពីទស្សនាវដ្តី “ម៉ូណូវីស្យុង (Monovisions)” សម្រាប់រយៈកម្រងស្នាដៃរបស់លោក ដែលផ្តោតលើការផ្សាយពាណិជ្ជកម្ម និងសិល្បៈតាមដងផ្លូវ លោកបានធ្វើការបង្ហាញស្នាដៃរបស់លោកជាច្រើនលើក ច្រើនសារនៅប្រទេសកម្ពុជានិងប្រទេសបែលហ្ស៊ិក។

Related post