បណ្ណាល័យពហុឯកសារ | ទិវាចូលប្រើប្រាស់បណ្ណាល័យ ២០២៤

បណ្ណាល័យពហុឯកសារកំពុងបើកទ្វាររបស់ខ្លួននៅថ្ងៃសៅរិ៍ ទី ២២ ខែមិថុនា ចាប់ពីម៉ោង ៩កន្លះព្រឹក ដល់ ៥ល្ងាច ! ឱកាសពិសេសដើម្បីស្វែងរក ឬស្វែងរកឡើងវិញនូវសិក្ខាសាលា កន្លែង និងសកម្មភាពដែលផ្តល់ជូនតាមរយៈកម្មវិធីដ៏សម្បូរបែបដែលដឹកនាំដោយបណ្ណារក្សរបស់អ្នកពេញមួយថ្ងៃជាភាសាខ្មែរ !

ចូលរួមសកម្មភាពទាំងអស់គឺឥតគិតថ្លៃ !!!

កម្មវិធីរួមមាន

  • ទស្សនកិច្ចបណ្ណាល័យពហុឯកសារ | ចាប់ពីម៉ោង ៩:៣០ ព្រឹក ដល់ ៥ល្ងាច (ទស្សនកិច្ចម្តងគឺ ៣០ នាទី)
ទីតាំង៖ បណ្ណាល័យពហុឯកសារ / សម្រាប់ជនទូទៅ

តើលោកអ្នកស្គាល់បណ្ណាល័យពហុឯកសារឬនៅ ? បណ្ណារក្សរបស់យើងត្រៀមទទួលអ្នកទាំងអស់គ្នា ដើម្បីស្វែងយល់ពីគ្រប់ជ្រុងនៃបណ្ណាល័យតែម្តង ជាភាសាខ្មែរ និងមិនឲ្យលើស ៣០ នាទីនោះទេ។

  • ល្បែងកំសាន្តបែបអប់រំ | ចាប់ពីម៉ោង ៩:៣០ ព្រឹក ដល់ ៥ល្ងាច
ទីតាំង៖ សាលតូចនៃបណ្ណាល័យកុមារ / សម្រាប់ជនទូទៅ

ជាមូយហ្គេមកម្សាន្តជាង ១៧០ លោកអ្នកអាចមកលេងកម្សាន្តដោយផ្ទាល់នៅបណ្ណាល័យពហុឯកសារ យើងឬខ្ចីយកទៅលេងនៅផ្ទះជាមួយគ្រួសារឬមិត្តភក្តិ។ ការចូលប្រើប្រាស់ហ្គេមគឺឥតគិតថ្លៃ សម្រាប់ទាំងអស់គ្នា!

  • ៤ តាបប្លេត = ៤ ហ្គេម | ចាប់ពីម៉ោង ៩:៣០ ព្រឹក ដល់ ៥ល្ងាច
ទីតាំង៖ បណ្ណាល័យពហុឯកសារ / សម្រាប់ជនទូទៅ

បណ្ណារក្សយើងនឹងជ្រើសរើស ៤ ហ្គេមដាក់ក្នុងទីតាំង ៤ ខុសគ្នាក្នុងបណ្ណាល័យពហុឯកសារ។ លោកអ្នកអាចមកលេងដោយខ្លួនឯង និងពេញ ១ ថ្ងៃ។ ហ្គេមទាំង ៤ សុទ្ធសឹងជាហ្គេមកំសាន្តបែបអប់រំ សំរាប់កុមារ និងមនុស្សធំ។

  • បទបង្ហាញពីវិទ្យាស្ថានបារាំងនៅបាត់ដំបង | ចាប់ពីម៉ោង ៩:៣០ ព្រឹក ដល់ ៥ល្ងាច
ទីតាំង៖ បណ្ណាល័យកុមារ​ / សម្រាប់ជនទូទៅ

វិទ្យាស្ថានបារាំងក៏នៅបាត់ដំបងដែរ ! មើលវីដេអូធ្វើបទបង្ហាញរបស់យើង ដើម្បីស្វែងយល់ពីមជ្ឈមណ្ឌល និងសកម្មភាពផ្សេងៗ។

  • សូនរូបសត្វដីឥដ្ឋ | ចាប់ពីម៉ោង ០៩:៣០ ព្រឹក ដល់ ១០:៣០ព្រឹក
ទីតាំង៖ មុខបណ្ណាល័យ / ចាប់ពីអាយុ ៥ ឆ្នាំ (អ្នកចូលរួមអតិបរមា ១០)
ចុះឈ្មោះនៅនឹងកន្លែង ឬតាមរយៈ  [email protected]

សូមអញ្ជើញមកបណ្ណាល័យពហុឯកសារយើងជាមួយកូនៗរបស់លោកអ្នកដើម្បីចូលរួមសកម្មភាពច្នៃប្រឌិតសូនរូបសត្វដីឥដ្ឋដែលរៀបចំឡើងជាពិសេសសម្រាប់កុមារអាយុ ៥ឆ្នាំឡើង ! សកម្មភាពនេះនឹងផ្តល់នូវភាពសប្បាយរីករាយ ហើយកូនៗរបស់លោកអ្នកក៏អាចរៀនអំពីសត្វផ្សេងៗគ្នា និងស្វែងយល់បន្ថែមពីសត្វ។

  • VR នាំអ្នកទៅទីក្រុងប៉ារីស | ចាប់ពីម៉ោង ៩:៣០ – ១១:៣០ព្រឹក និង ២:៣០ – ៤:៣០ល្ងាច (១ វគ្គ គឺ ១០ នាទី / ម្នាក់)
ទីតាំង៖ សាលឌីជីថល / សម្រាប់ជនទូទៅ

តើអ្នកចង់ទស្សនាទីក្រុងប៉ារីដែរឬទេ? បើចង់ ! សូមមកកាន់បណ្ណាល័យពហុព័ត៌មាន (IFC) របស់យើងដើម្បីចូលរួមពាក់កាស VR និងទស្សនាទីក្រុងប៉ារីស។ អ្នកនឹងបានឃើញទេសភាពទីក្រុងបារីសដ៏ល្អ ឥតខ្ចោះភ្លាមៗតែម្តង។ កាស VR នេះអាចធ្វើអ្នកមានអារម្មណ៍ថា អ្នកកំពុងសិ្ថតនៅទីក្រុងប៉ារីសអញ្ចឹង។

  • កិច្ចពិភាក្សាស្តីពី គន្លឹះកសាងទម្លាប់ល្អនៃការអានសម្រាប់កុមារ | ចាប់ពីម៉ោង ១:៣០រសៀល ដល់ ៤:៣០រសៀល
ទីតាំង៖ សាលការងារ / អ្នកចូលរួម៖ ជនទូទៅ

លោកអ្នកមានកូនដែលចូលចិត្តអានសៀវភៅមែនឬទេ ? ចូលរួមជាមួយពួកយើង ដើម្បីស្វែងយល់បន្ថែមពីគន្លឹះកសាងទម្លាប់ល្អនៃការអានសម្រាប់កុមារ។ ក្រៅពីនោះ លោកអ្នកក៏អាចឡើងចែករំលែកពីការអានទៅអ្នកចូលរួមផ្សេងទៀតដូចគ្នា។

  • ប្រអប់សំណាង | ចាប់ពីម៉ោង ២រសៀល ដល់ ៣:៣០រសៀល
ទីតាំង៖ បណ្ណាល័យសម្រាប់អ្នកសិក្សា / ចាប់ពី ១៥ឆ្នាំឡើងទៅ 

ចូលរួមជាមួយយើងដើម្បីទទួលបានអារម្មណ៍រំភើប សប្បាយរីករាយ​ ព្រមទាំងទទួលបានចំណេះភាសាបារាំង។​  ងាយៗ គ្រាន់តែទៅបណ្ណាល័យស័្វយសិក្សា ធ្វើតាមការណែនាំ នោះអ្នកអាចចូលជាមួយយើងបានហើយ។ នៅចាំអីទៀត កុំភ្លេចមកចូលរួមទាំងអស់គ្នាណា។

  • សកម្មភាពច្នៃប្រឌិតកុមារ – កាត់ និង បិតជាមួយខ្ញុំ | ចាប់ពីម៉ោង ៣:៣០រសៀល ដល់ ៤:៣០រសៀល
ទីតាំង៖ សាលនៃគំនិត / ចាប់ពីអាយុ ៣ ឆ្នាំ (អ្នកចូលរួមអតិបរមា ១០)
ចុះឈ្មោះនៅនឹងកន្លែង ឬតាមរយៈ  [email protected]

អ្វីដែលយើងត្រូវធ្វើគឺកាត់ និងបិត។ ប៉ុន្តែជាដំបូង សូមគូររូបតម្រង់មុខនៅលើក្រដាស។ កាត់រូបជាផ្នែកដូចជា ថ្ពាល់ ច្រមុះ និងមាត់ ហើយបិតវានៅលើផ្ទៃមុខ។ ជាចុងក្រោយ ផាត់ពណ៌ការបង្កើតរបស់អ្នកដោយប្រើខ្មៅដៃពណ៌ ។

Related post