ថ្នាក់ភាសាខ្មែរ

តើអ្នកទើបមកតាំងលំនៅនៅកម្ពុជា ហើយចង់រៀនភាសាខ្មែរ ដើម្បីសម្រួលដល់ជីវិតប្រចាំថ្ងៃរបស់អ្នកមែនទេ?

ថ្នាក់ភាសាខ្មែររបស់យើងគឺបង្រៀនដោយគ្រូដែលមានការបណ្ដុះបណ្ដាលផ្នែកអប់រំត្រឹមត្រូវ។ អ្នកនឹងអាចអភិវឌ្ឍសមត្ថភាពរបស់អ្នកក្នុងការប្រាស្រ័យទាក់ទង នៅក្នុងស្ថានភាពដែលជួបញឹកញាប់ក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងក្រុមដែលកំណត់ត្រឹមតែ១៥នាក់ អ្នកនឹងទទួលបានការបង្រៀនបែបសកម្ម និងកម្មវិធីដែលធ្វើឱ្យអ្នកស្គាល់សំឡេងដំបូងៗនៅក្នុងការសន្ទនាជាភាសាខ្មែរ។ ថ្នាក់នេះក៏ផ្ដល់ដល់អ្នកនូវមូលដ្ឋានគ្រឹះនៃការអាន និងការសរសេរផងដែរ ដើម្បីឱ្យអ្នកអាចត្រៀមខ្លួនបន្តការរៀនភាសាខ្មែរឱ្យស៊ីជម្រៅ។

ព័ត៌មានលម្អិត
  • រយៈពេលសិក្សា៖ ៣០ម៉ោង
  • កម្រិត៖ A1
  • តម្លៃ៖ ១១០ដុល្លារ
  • សៀវភៅសិក្សា៖ ផ្ដល់ដោយវិទ្យាស្ថានបារាំងនៅកម្ពុជា
ការផ្ដល់ជូនពិសេស
  • កញ្ចប់មិត្តភក្តិ៖ តើអ្នកជាសិស្សនៅវិទ្យាស្ថានបារាំង ? នាំសិស្សថ្មីមកម្នាក់ នឹងទទួលបានការបញ្ចុះតម្លៃម្នាក់១០% !

តើអ្នកមិនទាន់ចេះសោះ? មិនបាច់ធ្វើតេស្តទេ ៖ សូមជ្រើសរើសថ្នាក់ A1.1 ហើយចាប់ផ្ដើមរៀនភាសាខ្មែរតែម្ដង។
តើអ្នកធ្លាប់រៀនភាសាខ្មែរ? សូមទាក់ទងមកក្រុមការងារយើង ដើម្បីធ្វើតេស្តដោយឥតគិតថ្លៃ។ 

ប្រសិនបើអ្នកចាប់អារម្មណ៍? សូមទាក់ទងមកពួកយើង 👇

ព័ត៌មានសំខាន់ៗ

Restez connectés avec notre newsletter ! Envoyée tous les lundis, elle vous tient au courant de nos activités de la semaine.