ថ្នាក់សម្រាប់កុមារអាយុ៤-៦ឆ្នាំ គឺធ្វើឱ្យកុមារបានឈានជើងចូលជាលើកទី១ក្នុងពិភពនៃភាសា និងវប្បធម៌បារាំង តាមរយៈការលេងហ្គេម និងសកម្មភាពច្នៃប្រឌិតផ្សេងៗ។
កូនរបស់អ្នកអត់ទាន់ចេះបារាំងសោះ? មិនបាច់ធ្វើតេស្តទេ ៖ សូមជ្រើសរើសយកថ្នាក់ Petit francophone 1 !
កូនរបស់អ្នកធ្លាប់រៀនបារាំង? សូមទាក់ទងមកយើងខ្ញុំដើម្បីធ្វើតេស្តស្របតាមតម្រូវការរបស់គេ។
_______________________________________________________
ថ្នាក់សម្រាប់កុមារអាយុ៧-១០ឆ្នាំ ជួយបណ្ដុះគ្រឹះមូលដ្ឋាននៃចំណេះដឹងភាសាបារាំង តាមរយៈសកម្មភាពបែបកម្សាន្ត និងស្របតាមចំណង់ចំណូលចិត្តរបស់កូនអ្នក។ ពីការយល់រហូតដល់ការនិយាយនិងការសរសេរ គ្រប់ជំនាញទាំងអស់ត្រូវបានពង្រឹងដើម្បីឱ្យកូនរបស់អ្នកអាចទទួលបានសញ្ញាបត្រដំបូងរបស់គេ គឺ DELF Prim A1.1, A1 និង A2!
កូនរបស់អ្នកមិនទាន់ចេះសោះ? មិនបាច់ធ្វើតេស្តទេ ៖ សូមជ្រើសរើសយកថ្នាក់ Enfant 1 !
កូនរបស់អ្នកធ្លាប់រៀនភាសាបារាំង? សូមទាក់ទងមកយើងខ្ញុំដើម្បីធ្វើតេស្តចូលរៀនដែលស្របតាមតម្រូវការរបស់គេ។
_______________________________________________________
ថ្នាក់សម្រាប់អាយុ១១-១៥ឆ្នាំគឺបង្រៀនក្មេងវ័យជំទង់ រាប់ចាប់តាំងពីការស្វែងយល់ រហូតដល់ពួកគេមានលទ្ធភាពធ្វើការបញ្ចេញមតិ ជាភាសាបារាំង ក្នុងគ្រប់ស្ថានភាពដែលពួកគេជួប។ សកម្មភាពស្វាហាប់ និងអន្តរកម្មត្រូវបានរៀបរៀងឡើងជាពិសេសដើម្បីរក្សាឆន្ទៈក្នុងការរៀនសូត្ររបស់កូនលោកអ្នក បង្កើនជំនឿចិត្តរបស់ពួកគេក្នុងការនិយាយភាសាបារាំង និងអាចឱ្យពួកគេត្រៀមខ្លួនជាស្រេចដើម្បីប្រលងយកសញ្ញាបត្រ DELF Junior !
កូនរបស់អ្នកមិនទាន់ចេះសោះ? មិនបាច់ធ្វើតេស្តទេ ៖ សូមជ្រើសរើសយកថ្នាក់ Ado 1 !
កូនរបស់អ្នកធ្លាប់រៀនភាសាបារាំង? សូមទាក់ទងមកយើងខ្ញុំដើម្បីធ្វើតេស្តចូលរៀនដែលស្របតាមតម្រូវការរបស់គេ។
_______________________________________________________
© 2020, Institut Français du Cambodge. All rights reserved.