បង្រៀនភាសាបារាំងដល់កូនអ្នក ដូចផ្ដល់ពិភពមួយពោរពេញដោយឱកាសល្អៗដល់ពួកគេ!
ថ្នាក់សម្រាប់កុមារអាយុ៤-៦ឆ្នាំ គឺធ្វើឱ្យកុមារបានឈានជើងចូលជាលើកទី១ក្នុងពិភពនៃភាសា និងវប្បធម៌បារាំង តាមរយៈការលេងហ្គេម និងសកម្មភាពច្នៃប្រឌិតផ្សេងៗ។
ព័ត៌មានលម្អិត
- រយៈពេល៖ ៣០ម៉ោងក្នុងមួយវគ្គ
- កម្រិត៖ A1.1
- តម្លៃ៖ ១០៩ ដុល្លារ
- សៀវភៅ៖ សៀវភៅមេរៀន Les Petits Loustics 1 + សៀវភៅសកម្មភាព (១ក្បាលសម្រាប់៦វគ្គ)
- កាលវិភាគ៖ [តំណភ្ជាប់កម្មវិធី]
ការផ្ដល់ជូនពិសេស
- កញ្ចប់គ្រួសារ៖ បញ្ចុះតម្លៃ៥០%សម្រាប់សមាជិកបងប្អូនទី៣
- សិប្បសាលាកុមារ ៖ ឥតគិតថ្លៃសម្រាប់សិប្បសាលារៀបចំដោយបណ្ណាល័យពហុឯកសាររបស់វិទ្យាស្ថាន។ កូនរបស់អ្នកអត់ទាន់ចេះបារាំងសោះ?
កូនរបស់អ្នកអត់ទាន់ចេះបារាំងសោះ? មិនបាច់ធ្វើតេស្តទេ ៖ សូមជ្រើសរើសយកថ្នាក់ A1.1។
កូនរបស់អ្នកធ្លាប់រៀនបារាំង? សូមទាក់ទងមកយើងខ្ញុំដើម្បីធ្វើតេស្តស្របតាមតម្រូវការរបស់គេ។
_______________________________________________________
ការសិក្សាគឺជាឯកឆន្ទៈ ៖ ការរៀនភាសាបរទេសគឺស្រួលណាស់ សម្រាប់កូនៗរបស់លោកអ្នកហើយអត្ថប្រយោជន៍គឺមានច្រើន។
ថ្នាក់សម្រាប់កុមារអាយុ៧-១០ឆ្នាំ ជួយបណ្ដុះគ្រឹះមូលដ្ឋាននៃចំណេះដឹងភាសាបារាំង តាមរយៈសកម្មភាពបែបកម្សាន្ត និងស្របតាមចំណង់ចំណូលចិត្តរបស់កូនអ្នក។ ពីការយល់រហូតដល់ការនិយាយនិងការសរសេរ គ្រប់ជំនាញទាំងអស់ត្រូវបានពង្រឹងដើម្បីឱ្យកូនរបស់អ្នកអាចទទួលបានសញ្ញាបត្រដំបូងរបស់គេ គឺ DELF Prim A1.1, A1 និង A2!
ព័ត៌មានលម្អិត
- រយៈពេល៖ ៣០ម៉ោងក្នុងមួយវគ្គ
- កម្រិត៖ A1.1, A1 និង A2 (Enfant 1)
- តម្លៃ៖ ១០៩ ដុល្លារ
- សៀវភៅ៖ សៀវភៅមេរៀន Les Petits Loustics 1 ដល់ 3 + សៀវភៅលំហាត់ (១ក្បាលសម្រាប់៦វគ្គ)
- កាលវិភាគ៖ [តំណភ្ជាប់កម្មវិធីសិក្សា]
ការផ្ដល់ជូនពិសេស
- កញ្ចប់គ្រួសារ៖ បញ្ចុះថ្លៃ៥០%សម្រាប់សមាជិកបងប្អូនទី៣
- សិប្បសាលាកុមារ៖ ឥតគិតថ្លៃសម្រាប់សិប្បសាលារៀបចំដោយបណ្ណាល័យពហុឯកសាររបស់វិទ្យាស្ថាន។
- កញ្ចប់សញ្ញាបត្រ៖ លោកអ្នកចង់បញ្ជាក់កម្រិតភាសាបារាំងរបស់កូនលោកអ្នក? សូមជ្រើសរើសយកកញ្ចប់សិក្សា+សញ្ញាបត្រ នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ៥%សម្រាប់ការចុះឈ្មោះប្រលង DELF Prim!
កូនរបស់អ្នកមិនទាន់ចេះសោះ? មិនបាច់ធ្វើតេស្តទេ ៖ សូមជ្រើសរើសយកថ្នាក់ A1.1 (Enfant 1)។
កូនរបស់អ្នកធ្លាប់រៀនភាសាបារាំង? សូមទាក់ទងមកយើងខ្ញុំដើម្បីធ្វើតេស្តចូលរៀនដែលស្របតាមតម្រូវការរបស់គេ។
_______________________________________________________
ផ្ដល់ឱ្យកូនវ័យជំទង់របស់អ្នកនូវកូនសោរនៃភាពជោគជ័យ ៖ ត្រៀមការអប់រំដ៏ល្អមួយសម្រាប់អនាគតពួកគេជាមួយនឹងភាសាបារាំង!
ថ្នាក់សម្រាប់អាយុ១១-១៥ឆ្នាំគឺបង្រៀនក្មេងវ័យជំទង់ រាប់ចាប់តាំងពីការស្វែងយល់ រហូតដល់ពួកគេមានលទ្ធភាពធ្វើការបញ្ចេញមតិ ជាភាសាបារាំង ក្នុងគ្រប់ស្ថានភាពដែលពួកគេជួប។ សកម្មភាពស្វាហាប់ និងអន្តរកម្មត្រូវបានរៀបរៀងឡើងជាពិសេសដើម្បីរក្សាឆន្ទៈក្នុងការរៀនសូត្ររបស់កូនលោកអ្នក បង្កើនជំនឿចិត្តរបស់ពួកគេក្នុងការនិយាយភាសាបារាំង និងអាចឱ្យពួកគេត្រៀមខ្លួនជាស្រេចដើម្បីប្រលងយកសញ្ញាបត្រ DELF Junior។
ព័ត៌មានលម្អិត
- រយៈពេល៖ ៤៦ម៉ោងក្នុងមួយវគ្គ
- កម្រិត៖ A1, A2 និង B2
- តម្លៃ៖ ចាប់ពី ១២០ដុល្លា
- សៀវភៅ៖ Adomania 1 ដល់ 4 (១ក្បាលសម្រាប់៦វគ្គ)
- កាលវិភាគ៖ [តំណភ្ជាប់កម្មវិធីសិក្សា]
ការផ្ដល់ជូនពិសេស
- កញ្ចប់គ្រួសារ៖ បញ្ចុះថ្លៃ៥០%សម្រាប់សមាជិកបងប្អូនទី៣
- សិប្បសាលាកុមារ៖ ឥតគិតថ្លៃសម្រាប់សិប្បសាលារៀបចំដោយបណ្ណាល័យពហុឯកសាររបស់វិទ្យាស្ថាន។
- កញ្ចប់សញ្ញាបត្រ៖ លោកអ្នកចង់បញ្ជាក់កម្រិតភាសាបារាំងរបស់កូនលោកអ្នក? សូមជ្រើសរើសយកកញ្ចប់សិក្សា+សញ្ញាបត្រ នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ៥%សម្រាប់ការចុះឈ្មោះប្រលង DELF Junior!
កូនរបស់អ្នកមិនទាន់ចេះសោះ? មិនបាច់ធ្វើតេស្តទេ ៖ សូមជ្រើសរើសយកថ្នាក់ A1.1 (Ado1)។
កូនរបស់អ្នកធ្លាប់រៀនភាសាបារាំង? សូមទាក់ទងមកយើងខ្ញុំដើម្បីធ្វើតេស្តចូលរៀនដែលស្របតាមតម្រូវការរបស់គេ។
_______________________________________________________