សូមបញ្ជាក់កម្រិតរបស់អ្នក ហើយបន្តផែនការផ្ទាល់ខ្លួន ផែនការសិក្សា និងការងារ ឬក៏របស់កូនៗលោកអ្នក! វិទ្យាស្ថានបារាំងនៅកម្ពុជាផ្ដល់ជូននូវការបញ្ជាក់ និងសញ្ញាបត្រជាច្រើនកម្រិត ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ និងយុវជនបារាំង។ មានចាប់ពីអាយុ៧ឆ្នាំ ដែលជាកម្រិតដំបូងៗនៃការសិក្សាភាសាបារាំងរហូតដល់កម្រិតសាកលវិទ្យាល័យ។ សញ្ញាបត្រដែលមានសុពលភាពជារៀងរហូតនេះ គឺមានការទទួលស្គាល់ជាអន្តរជាតិ។
• ដើម្បីបញ្ជាក់ពីកម្រិតភាសារបស់អ្នក អ្នកអាចប្រលងយកសញ្ញាបត្រសិក្សាភាសាបារាំង (DELF) ឬក៏សញ្ញាបត្រជាន់ខ្ពស់ភាសាបារាំង (DALF)។ វិទ្យាស្ថានបារាំងមានផ្ដល់សញ្ញាបត្រ DELF (ដែលមាន ៣ ប្រភេទ) ក៏ដូចជាសញ្ញាបត្រ DALF ហើយដែលសញ្ញាបត្រទាំងពីរនេះមានសុពលភាពជារៀងរហូត៖
– DELF-DALF Tout Public ៖ សម្រាប់មនុស្សពេញវ័យ ពីកម្រិត A1ដល់កម្រិត C2
– DELF Junior ៖ សម្រាប់មនុស្សវ័យជំទង់ ចាប់ពីអាយុ១២ ដល់ ១៧ឆ្នាំ ពីកម្រិត A1 ដល់ B2
– DELF Prim ៖ សម្រាប់កុមារ ពីអាយុ៧ ដល់ ១១ឆ្នាំ ពីកម្រិត A1.1 , A1 និង A2
• ដើម្បីទទួលបានលិខិតបញ្ជាក់ជាផ្លូវការក្នុងការស្នើសុំសញ្ជាតិបារាំង ដើម្បីទៅរស់នៅប្រទេសកាណាដា ឬក៏ដើម្បីបានដឹងពីកម្រិតភាសារបស់អ្នក លោកអ្នកអាចប្រលង TCF (តេស្តចំណេះដឹងភាសាបារាំង)។ វាមានសុពលភាព២ឆ្នាំ ហើយបញ្ជាក់ពីកម្រិតរបស់អ្នក តាមជំនាញមួយៗ និងពីកម្រិត A1 ដល់ C2។
• ដើម្បីបញ្ជាក់សមត្ថភាពផ្នែកទំនាក់ទំនងបែបអាជីពពីកម្រិត A1 ដល់ C2 អ្នកអាចប្រលងសញ្ញាបត្រភាសាបារាំងវិជ្ជាជីវៈ នៅក្នុងវិស័យចំនួន៧ ៖ គតិយុត្តិ ច្បាប់ សុខភាព ទំនាក់ទំនងអន្តរជាតិ ទេសចរណ៍-សណ្ឋាគារ ម៉ូដ។
• តើអ្នកចង់ក្លាយជាគ្រូភាសាបារាំង និងចូលរួមជាមួយក្រុមការងាររបស់វិទ្យាស្ថានបារាំងនៅកម្ពុជា? សូមបង្ហាញ DAEFLE (សញ្ញាបត្របង្រៀនភាសាបារាំង) ហើយទទួលយក សញ្ញាបត្រដែលចេញដោយសម្ព័ន្ធភាពបារាំងក្រុងប៉ារីស។
សញ្ញាបត្រទាំងនេះបញ្ជាក់ពីសមត្ថភាពភាសាបារាំងរបស់អ្នក ដែលមិនមែនជាអ្នកនិយាយភាសាបារាំងពីកំណើត។ សមត្ថភាពភាសាបារាំងរបស់អ្នកនឹងមានសុពលភាព សម្រាប់ប្រើប្រាស់ក្នុងជីវិតឯកជន សាលារៀន សាកលវិទ្យាល័យ ឬនៅក្នុងការងារ។
មានសុពលភាពជារៀងរហូត ទទួលស្គាល់ទូទាំងពិភពលោក និងមានបេក្ខជនប្រលង ៤០០ ០០០នាក់រៀងរាល់ឆ្នាំ នៅក្នុងប្រទេសចំនួន១៧៥ សញ្ញាបត្រនេះមាន៦កម្រិត ស្របតាមស្តង់ដារគោលដែលកំណត់ដោយ CECR (Cadre Européen Commun de Référence pour les langues) ៖ A1, A2, B1, B2, C1 និង C2។
– ចូលរៀនថ្នាក់ត្រៀមប្រលង DELF
– ចុះឈ្មោះចូលរៀនថ្នាក់ពិសេស និងសុំរៀនត្រៀមពិសេស
– ធនធានឯកសារសម្រាប់ត្រៀមប្រលង DELF-DALF ដែលអាចរកបាននៅក្នុងបណ្ណាល័យពហុឯកសារ (ចុះឈ្មោះដោយឥតគិតថ្លៃសម្រាប់សិស្សវិទ្យាស្ថានបារាំង)។
– ស្វែងរកធនធានឯកសារជាច្រើនតាមអ៊ីនធឺណែត៖ Bonjour de France . TV5 Monde . Radio France Internationale . Exemples de sujets sur le site officiel du DELF-DALF
ដូចគ្នានឹង DELF Tout Public ដែរ សញ្ញាបត្រនេះគឺមានសុពលភាពជារៀងរហូត និងទទួលស្គាល់ដោយសាកលវិទ្យាល័យដែលប្រើភាសាបារាំងទូទាំងពិភពលោក។ វាក៏ជាឱកាសសម្រាប់កូនអ្នកក្នុងការបង្កើតជំនឿចិត្តលើសមត្ថភាពរបស់ខ្លួន ដើម្បីបំផុសឆន្ទៈគេនៅក្នុងការរៀនសូត្របន្តទៀត។
វិញ្ញាសារគឺតម្រូវតាមរបៀបរបបនៃជីវិតរបស់ក្មេងជំទង់ និងត្រូវតាមចំណង់ចំណូលចិត្តពួកគេ។ ប្រធានបទដែលលើកឡើង គឺពាក់ព័ន្ធនឹងមជ្ឈដ្ឋានគ្រួសារ ដូចជាគ្រួសារ មិត្តភក្តិ ការកម្សាន្ត អនុវិទ្យាល័យនិងវិទ្យាល័យជាដើម។
ថ្នាក់ភាសាបារាំងអាយុ ១១-១៥ ឆ្នាំ និងថ្នាក់សម្រាប់មនុស្សធំ គឺជាការរៀនត្រៀមដ៏ល្អសម្រាប់ប្រលង DELF Junior និងមានបញ្ចូលវិញ្ញាសារគំរូជាប្រចាំ។ ដោយយកចិត្តទុកដាក់ពីជោគជ័យ និងឆន្ទៈរៀនសូត្ររបស់កូនអ្នក យើងសូមណែនាំឱ្យកូនៗរបស់លោកអ្នកប្រឡងទៅតាមលំដាប់លំដោយនៃកម្រិតផ្សេងៗគ្នា ដើម្បីឱ្យពួកគេមានទម្លាប់បន្តិចម្ដងៗជាមួយនឹងកម្រិតពិបាកដែលកាន់តែកើនឡើងជាលំដាប់។ គ្រូរបស់យើងគឺនៅចាំជួយលោកអ្នកជានិច្ច ដើម្បីណែនាំលោកអ្នកពីកម្រិតសមស្របតាមចំណេះដឹងជាក់ស្ដែងរបស់កូនលោកអ្នក។ ចុងក្រោយ លោកអ្នកអាចទទួលបានធនធានឯកសារជាច្រើនដើម្បីត្រៀមប្រលង DELF Junior នៅក្នុងបណ្ណាល័យពហុឯកសារ ឬពិគ្រោះសុំការណែនាំ និងគំរូប្រធានបទប្រលង នៅលើគេហទំព័រផ្លូវការ DELF Junior។
នេះគឺជាឱកាសសម្រាប់គេក្នុងការបង្ហាញសមត្ថភាពភាសាបារាំង និងទទួលបានការតបស្នងនៃការខិតខំរបស់ពួកគេ ដើម្បីធានាថាពួកគេមានឆន្ទៈក្នុងការសិក្សាបន្តទៀត។ មានសុពលភាពរៀងរហូត សញ្ញាបត្រដំបូងៗនេះ A1.1, A1 ឬ A2 នឹងរួមដំណើរជាមួយពួកគេរហូត ដោយមានការទទួលស្គាល់ពីសាលារៀន ឬសាកលវិទ្យាល័យបច្ចុប្បន្នឬនៅពេលអនាគត!
ការប្រលងនឹងធ្វើឱ្យកូនលោកអ្នកមានភាពជឿជាក់។ DELF Prim ផ្តោតលើការវាយតម្លៃវិជ្ជមាន និងមានលក្ខណៈជាការកម្សាន្ត បង្កើតឡើងដោយអ្នករៀបរៀង ដែលមានជំនាញខាងសៀវភៅយុវវ័យ។ ប្រធានបទដែលលើកឡើងគឺពាក់ព័ន្ធនឹងមជ្ឈដ្ឋានគ្រួសាររបស់កុមារ ដូចជាគ្រួសារ ចំណង់ចំណូលចិត្ត និងសាលារៀនរបស់គេជាដើម។
វគ្គសិក្សាភាសាបារាំងរបស់យើងសម្រាប់កុមារអាយុពី ៧-១០ ឆ្នាំគឺជាការរៀបចំដ៏ល្អសម្រាប់ DELF Prim ព្រោះនៅពេលរៀន ពួកគេតែងតែបានជួបគំរូវិញ្ញាសារប្រលងនេះជាប្រចាំ។ ដោយយកចិត្តទុកដាក់ពីជោគជ័យ និងការលើកទឹកចិត្តកូនរបស់អ្នក យើងសូមណែនាំឱ្យកូនៗរបស់លោកអ្នកប្រឡងទៅតាមលំដាប់លំដោយនៃកម្រិតផ្សេងៗគ្នា ដើម្បីឱ្យគេមានទម្លាប់នឹងកម្រិតពិបាកដែលកើនឡើងជាលំដាប់។ គ្រូរបស់យើងគឺនៅចាំជួយលោកអ្នកជានិច្ច ដើម្បីណែនាំលោកអ្នកពីកម្រិតសមស្របតាមចំណេះដឹងជាក់ស្ដែងរបស់កូនលោកអ្នក។ ចុងក្រោយ លោកអ្នកអាចទទួលបានធនធានឯកសារជាច្រើនដើម្បីត្រៀមប្រលង DELF Prim នៅក្នុងបណ្ណាល័យពហុឯកសារ ឬពិគ្រោះសុំការណែនាំ និងគំរូប្រធានបទប្រលង នៅលើគេហទំព័រផ្លូវការ DELF Prim។
ចេញដោយក្រសួងសិក្សាធិការជាន់ខ្ពស់និងស្រាវជ្រាវបារាំង សម្រាប់វាយតម្លៃកម្រិតភាសាបារាំងរបស់បេក្ខជនដែលសិក្សានៅបារាំង។ ខុសពី DELF/DALF ដែលមានកម្រិតទូទៅ TCF មានទាំងកម្រិតទូទៅ និងកម្រិតតាមជំនាញ។ សញ្ញាបត្រនេះមានសុពលភាព២ឆ្នាំ។ វាបញ្ជាក់ពីកម្រិតថ្មីបំផុតនៃភាសាបារាំងរបស់អ្នក។
ទៅតាមគោលបំណងរបស់អ្នក TCF មានច្រើនប្រភេទ ៖ TCF Tout Public, TCF ANF (ដើម្បីសុំសញ្ជាតិបារាំង) TCF Québec និង TCF Canada។
តេស្តនេះមានមួយឬច្រើនផ្នែក ក្នុងចំណោមផ្នែកខាងក្រោម ៖
– វិញ្ញាសារចំនួនបី ជាប្រភេទសំណួរចម្លើយ (QCM) ដែលអនុញ្ញាតឱ្យវាយតម្លៃការស្ដាប់ ការចេះសំណង់ឃ្លា (វេយ្យាករណ៍ និងវាក្យសព្ទ) និងការយល់អត្ថបទ។
– វិញ្ញាសារសរសេរមួយ
– វិញ្ញាសារសន្ទនាមួយ
គេមិនអាចប្រលងធ្លាក់ TCFទេ ព្រោះវាគឺជាការវាយតម្លៃពីកម្រិតភាសារបស់ខ្លួនប៉ុណ្ណោះ ៖ បេក្ខជនទាំងអស់ទទួលបានលិខិតបញ្ជាក់លទ្ធផលដែលបង្ហាញកម្រិតពួកគេក្នុងចំណោមកម្រិតទាំង៦ (ពី A1 ដល់ C2) តាមលំដាប់សមត្ថភាពដែលកំណត់ដោយក្រុមប្រឹក្សាអឺរ៉ុប (Cadre européen commun de référence)។
– ចុះឈ្មោះចូលរៀនថ្នាក់ពិសេស និងសុំការត្រៀមពិសេស
– ស្វែងរកធនធានឯកសារត្រៀមប្រលង TCF នៅក្នុងបណ្ណាល័យពហុឯកសារ
– ស្វែងរកធនធានឯកសារតាមគេហទំព័រ៖ TV5 Monde , Radio France Internationale , គំរូប្រធានបទនៅលើគេហទំព័រផ្លូវការ TCF
© 2020, Institut Français du Cambodge. All rights reserved.