ថ្នាក់ត្រៀមប្រឡង DELF

បង្កើនឱកាសអ្នកប្រលងជាប់ DELF ដល់ទៅ៣០% និងធានាថាការសិក្សារបស់អ្នកនឹងជោគជ័យ!

នៅក្នុងថ្នាក់នេះ ដែលផ្នែកខ្លះត្រូវរៀនដោយខ្លួនឯង អ្នកនឹងទទួលបានលំហាត់ និងកំណែជាលក្ខណៈផ្ទាល់ខ្លួន ដើម្បីអ្នកត្រៀមខ្លួនប្រលង DELF B2។ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គ្រូនឹងនៅបង្រៀនអ្នក និងជួយណែនាំអ្នកក្នុងការរៀបចំការប្រលង។

ប្លុកពហុឯកសារ

ប្លុកនេះមាន៤មេរៀន ដើម្បីធ្វើឱ្យអ្នកសមនឹងវិញ្ញាសារទាក់ទងនឹងការអាននិងការស្ដាប់ និងការសរសេរនិងការនិយាយ។ ធ្វើឡើងជាវីដេអូសន្និសីទ មេរៀនទាំងនេះគឺជួយដល់ការអភិវឌ្ឍនយុទ្ធសាស្ត្រជោគជ័យរបស់អ្នក។ យើងអាចត្រៀមខ្លួន សម្រាប់ការប្រឡងបាន!

ប្លុកអនុវត្តផ្ទាល់

អនុញ្ញាតឱ្យអ្នកហ្វឹកហាត់វិញ្ញាសារ៤សម្រាប់ការប្រលង DELF B2។ អ្នកហ្វឹកហាត់កាន់តែច្រើន អ្នកមានឱកាសជោគជ័យកាន់តែច្រើនដែរ។ ប្លុកនេះរួមមាន ៖
     • ប្រធានបទសរសេរចំនួន៩
     • ប្រធានបទនិយាយផ្ទាល់មាត់ (ម្នាក់ឯង) ចំនួន៥
     • ប្រធានបទស្ដាប់ ចំនួន៦
      ប្រធានបទអាន ចំនួន៦
     • ប្រធានបទនិយាយឆ្លងឆ្លើយ ចំនួន៩

សម្រាប់ប្រធានបទនីមួយៗ អ្នកនឹងទទួលបានគំរូមួយ កំណែផ្ទាល់ពីគ្រូដែលធ្វើកំណែប្រលងវិញ្ញាសារ DELF B2 ហើយនិងការណែនាំពីគាត់។ ដើម្បីធ្វើឱ្យអ្នកមានឱកាសកាន់តែច្រើន វិទ្យាស្ថានបារាំងផ្ដល់ថែមជូននូវបញ្ជីវាក្យស័ព្ទចំនួន៩ លើប្រធានបទធំៗក្នុង DELF B2!

សមត្ថភាពដែលត្រូវមានជាមុន

ដើម្បីចុះឈ្មោះសម្រាប់វគ្គសិក្សានេះ ចាំបាច់ត្រូវមានកម្រិត B2.1 ដែលមានសុពលភាព ឬត្រូវឆ្លងកាត់ការប្រលងដាក់ដែលត្រូវនឹងកម្រិត B2.1។

 _______________________________________________________

ព័ត៌មានសំខាន់ៗ

Restez connectés avec notre newsletter ! Envoyée tous les lundis, elle vous tient au courant de nos activités de la semaine.