ភាសាបារាំងប្រើក្នុងក្រុមហ៊ុន

ថ្នាក់ភាសាបារាំងប្រើក្នុងក្រុមហ៊ុន ផ្ដល់ឱ្យអ្នកនូវប្រសិទ្ធិភាពដែលអ្នកស្វះស្វែងចង់បានពីក្នុងកម្មវិធីបណ្ដុះបណ្ដាលក្នុងការងារ។

ជាមួយនឹងភាពជំនាញរបស់យើង ដៃគូរបស់អ្នកនឹង៖
     • ទទួលបានការវិភាគ និងកម្មវិធីបណ្ដុះបណ្ដាលតាមតម្រូវការ
     • អាចផ្តោលើចំណេះដឹងផ្នែកភាសា និងវប្បធម៌ដែលចាំបាច់នៅក្នុងក្របខ័ណ្ឌការងារ
     • ទទួលបានការណែនាំពិសេសក្នុងអំឡុងពេល និងក្រោយបញ្ចប់ការបណ្ដុះបណ្ដាល
     • ទទួលបានសញ្ញាបត្របញ្ជាក់សមត្ថភាព គឺសញ្ញាបត្រភាសាបារាំងសម្រាប់អ្នកធ្វើការ។

អ្នកជាប្រធានផ្នែកម្នាក់ ហើយអ្នកចង់ឱ្យដៃគូសហការរបស់អ្នក…

     • មានសមត្ថភាពចូលរួមកិច្ចពិភាក្សាប្រចាំថ្ងៃជាភាសាបារាំងនៅក្នុងស្ថាប័នអ្នក
     • អាចទទួលស្វាគមន៍អតិថិជន ឬដៃគូដែលនិយាយភាសាបារាំង
     • ចេះដឹកនាំការជជែកពិភាក្សា ឬការចរចាផ្សេងៗ ស្របតាមវប្បធម៌របស់អ្នកដែលគេនិយាយជាមួយ

អ្នកគឺជាបុគ្គលិកនៅក្នុងស្ថាប័នបារាំងមួយ ហើយអ្នកចង់…

     • អាចចូលរួមក្នុងកិច្ចប្រជុំដែលប្រើភាសាបារាំង
     • មានចំណេះដឹងភាសា និងវប្បធម៌បារាំង ដើម្បីអភិវឌ្ឍខ្លួនឯងនៅក្នុងស្ថាប័ន
     • និយាយទាក់ទងធម្មតាៗជាមួយមិត្តរួមការងារដែលប្រើភាសាបារាំង

សូមទាក់ទងមកយើងខ្ញុំដើម្បីស្នើសុំតម្លៃ 👇